ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ញុង​ប្រកាស​ចូល​រោងការ​នៅ​អំឡុង​ខែសីហា​ខាង​មុខ​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

បន្ទាប់​ពី​រស់នៅ​ក្រោម​ដំបូលផ្ទះ​តែ​មួយ អស់​មួយ​រយៈពេល​មក​នោះ​តារា​កំប្លែង​អ្នក​នាង ស្រែង សុ​កាន់​ដា ហៅ​ខ្ញុង បាន​ប្រកាស​ចូល​រោងការ​ជា​ផ្លូវការ​ជាមួយ​នាយ កៃ​ដ នៅ​ក្នុង​អំឡុង​ខែសីហា​ខាង​មុខ​នេះ ។ ធៀប​ការ​ស្តី​ពី​កាល​បរិ​ច្ឆេ​ត​ថ្ងៃ​មង្គល​ត្រូវ​បាន​គេ​ឃើញ​តារា​កំប្លែង​រូប​នេះ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក…

បន្ទាប់​ពី​រស់នៅ​ក្រោម​ដំបូលផ្ទះ​តែ​មួយ អស់​មួយ​រយៈពេល​មក​នោះ​តារា​កំប្លែង​អ្នក​នាង ស្រែង សុ​កាន់​ដា ហៅ​ខ្ញុង បាន​ប្រកាស​ចូល​រោងការ​ជា​ផ្លូវការ​ជាមួយ​នាយ កៃ​ដ នៅ​ក្នុង​អំឡុង​ខែសីហា​ខាង​មុខ​នេះ ។

ធៀប​ការ​ស្តី​ពី​កាល​បរិ​ច្ឆេ​ត​ថ្ងៃ​មង្គល​ត្រូវ​បាន​គេ​ឃើញ​តារា​កំប្លែង​រូប​នេះ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា​កន្លង​ទៅ ។ យ៉ាងណា បើ​ទោះបីជា​នៅ​លើ​ធៀប​ការ​នោះ​ត្រូវ​បាន​អ្នក​នាង ខ្ញុង បាន​បិទ​បាំង​នៅ​ថ្ងៃ​កំណត់​ក៏​ដោយ ប៉ុន្តែ​ពិធី​មង្គល​របស់​នាង​ត្រូវ​បាន​គេ​ដឹង​ថា នឹង​ប្រព្រឹត្ត​ទៅ​នៅ​អំឡុង​ខែសីហា ឆ្នាំ​២០១៩​ខាង​មុខ​នេះ ។ ការ​បង្ហាញ​នូវ​ថ្ងៃ​មង្គល​ចូល​មក​ដល់​ពី​តារា​កំប្លែង​រូប​នេះ ត្រូវ​មិត្តភក្តិ និង​ប្រិ​យ​មិត្ត​គាំទ្រ​បាន​នាំ​គ្នា​ចូលរួម​អបអរសាទរ​ក្នុង​ពេល​នាង​បាន​ស្វែងរក​សុភមង្គល​ពិតប្រាកដ​នៃ​គ្រួសារ​នា​ពេល​នេះ ។

គួ​រំលឹក​ថា​ខ្ញុង និង​នាយ​កៃ​ដ បាន​សែនព្រេន​ជាមួយ​គ្នា កាលពី​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៧ កន្លង​ទៅ​នៅ​មុខ​ចាស់ទុំ​ទាំង​សងខាង ហើយ​បច្ចុប្បន្ន​កំពុង​តែ​រស់នៅ​ជា​ប្ដី​ប្រពន្ធ​តែ​ម្ដង ។ ខ្ញុង​ធ្លាប់​អះអាង​ថា នាង និង​នាយ​កៃ​ដ ដំបូង​ឡើយ គឺ​រាប់អាន​គ្នា​ធម្មតា​ទេ ដែល​កាលនោះ​នាយ​កៃ​ដ មិន​បាន​ជាប់​នៃ​ការ​ប្រឡង​ឡើយ ។

ខ្ញុង​បាន​បន្ត​ថា ក្រោយ​ពី​នាង​ក្លាយជា​តារា​កំប្លែង​មក នាយ​កៃ​ដ ក៏​បាត់​ទំនាក់ទំនង​នឹង​គ្នា​ជាង​២​ឆ្នាំ គឺ​ទើបតែ​ខាង CTN ហៅ​អតីត​អ្នក​ដែល​មាន​សមត្ថភាព​ដែល​ធ្លាប់​ចូល​ប្រឡង​មក​ចូល​លេង​កំប្លែង​ដោយ​ពង្រីក​ក្រុម​ថ្មី ទើបបាន​ជួប​គ្នា​ម្ដងទៀត ហើយ​ក៏​ចាប់ផ្ដើម​មាន​ទំនាក់ទំនង​គ្នា​ស៊ីជម្រៅ​តែ​ម្តង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ