ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាមេរ៉ាសុវត្ថិភាព​ថតបានសកម្មភាពចោរ​លួច​លុយ​ផ្ទះវីង..!

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ តាម​រយ​:​ការ​ពិនិត្យ​លើ​រូបភាព​ក្រុម​ចោរ​ដែល​ថត​ជាប់​ក្នុង​កាមេរ៉ា​សុវត្ថិភាព ពេល​ចូល​បន្លំ​លួច​លុយ​នៅ​កន្លែង​«​វី​ង​»​វេរ​លុយ សមត្ថកិច្ច​បាន​អះអាង​ថា មន្ត្រី​ជំនាញ​ហាក់​កំណត់បាន​មុខសញ្ញា​ក្រុម​នេះ​ហើយ ដែល​មាន​បក្សពួក​៣​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​ផង ។ នេះ​បើ​តាមប្រសាសន៍​លោក​ឧត្តមសេ​នីយ​ត្រី…

ខេត្តបាត់ដំបង ៖ តាម​រយ​:​ការ​ពិនិត្យ​លើ​រូបភាព​ក្រុម​ចោរ​ដែល​ថត​ជាប់​ក្នុង​កាមេរ៉ា​សុវត្ថិភាព ពេល​ចូល​បន្លំ​លួច​លុយ​នៅ​កន្លែង​«​វី​ង​»​វេរ​លុយ សមត្ថកិច្ច​បាន​អះអាង​ថា មន្ត្រី​ជំនាញ​ហាក់​កំណត់បាន​មុខសញ្ញា​ក្រុម​នេះ​ហើយ ដែល​មាន​បក្សពួក​៣​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​ផង ។ នេះ​បើ​តាមប្រសាសន៍​លោក​ឧត្តមសេ​នីយ​ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត ហើយ​ពេល​នេះ​មន្ត្រី​ជំនាញ​កំពុងតាម​ប្រ​ម៉ា​ញ់​យ៉ាង​ដុតដៃដុតជើង​បំផុត ។ សូរំលឹកថា ៖ ប្រកាស​​ឱ្យបិទ​រូប​ចោរ​ទាំង៣​នាក់​តាម​ទី​ប្រជុំជន​​ និងកន្លែង​វេ​រលុយ​​​នានា​

លោក​ជេ​ត វណ្ណ​នី បាន​ថ្លែង​ថា បើ​យោង​លើការ​វិនិច្ឆ័យ​ទៅ​លើ​រូបភាព​ជនសង្ស័យ​ដែល​ជាប់​នៅ​ក្នុង​កាមេ រ៉ា​សុវត្ថិភាព បំពាក់​នៅ​កន្លែង​វី​ង​វេរលុយ គឺ​មន្ត្រី​ជំនាញ​ហាក់​កំណត់​មុខសញ្ញា​បាន​មួយ​ចំនួន​ធំ​ហើយ ។ លោក​ថា ក្រុម​នេះ​មាន​បក្សពួក​៣​នាក់​មាន​ទាំង​ស្ត្រី​ម្នាក់​ផង ដែល​មាន​ប្រវត្តិ​ធ្លាប់​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​បែប​នេះ នៅ​តាម​បណ្ដា​ខេត្ត​នានា ហើយ​ជន​ខ្លះ​ក៏​ធ្លាប់​ជាប់គុក​ផង​ដែរ ។

សូម​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​១០​និង​៣០នាទី​ព្រឹក​ថ្ងៃ​ទី​១៧ កក្កដា មាន​ចោរ​ដែល​មាន​ពាក់ម៉ាស់​មុខ បាន​ចូល​ទៅ​ក្នុង​ហាង​លក់​សម្លៀក​បំពាក់​និង​បើក​កន្លែង​«​វី​ង​»​វេរ​លុយ​មួយ​កន្លែង ដែល​ស្ថិត​ក្នុងភូមិ​រំចេក​៤ សង្កាត់​រត​នះ ក្រុង​បាត់ ដំបង រួច​បន្លំ​លួច​យក​លុយ​អស់​ជិត​២០​លាន​រៀល ហើយ​នាំ​គ្នា​ជិះ​ម៉ូតូ​ចេញ​ទៅ​ដោយ​សុវត្ថិភាពមិន​រំខាន​ដល់​ម្ចាស់​ហាង និង​សមត្ថកិច្ច​ឡើយ ។ ប៉ុន្តែ​សកម្មភាព​របស់​ក្រុម​ជន​ដៃដល់​ទាំងនេះ បានបន្សល់​ទុក​នូវ​រូបភាព​ក្នុង​កាមេរ៉ា​សុវត្ថិភាព ដែល​បំពាក់​នៅ​កន្លែង​វី​ង​វេរ​លុយ ដើម្បី​ជា​ទុន​សម្រាប់​សមត្ថកិច្ច​តាម​ស្រាវជ្រាវ ។

ផ្ទះ​លក់​សម្លៀក​បំពាក់ ដែល​មាន​បើក​ទីតាំង «​វី​ង​»​វេរ​លុយ​ផង​នោះ មាន​យីហោ «​ចែ​រើ​យ​»ដែល​មាន​ម្ចាស់​ឈ្មោះ​ជុំ សា​រើ​យ ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ។ ជន​រង​គ្រោះ​បាន​បើក​លក់​សម្លៀកបំពាក់ និង​បើក​កន្លែង​វី​ង​វេរ​លុយ ដែល​មានបំពាក់​កាមេរ៉ា​សុវត្ថិភាព​ផង ។ បើ​តាម​ការ​ស្រង់សម្តី​ស្ត្រី​រង​គ្រោះ​បាន​និយាយ​ថា ដំបូង​ពួក​ជនបិទ​ម៉ាស​មុខ​បាន​ដើរ​ចូល​ទៅ​រក​ទិញ​ខោអាវ តែ ឆ្លៀតឱកាស​នោះ ស្រាប់តែ​មាន​ជន​ម្នាក់​បន្លំ​ចូល​ទៅ​លួច​យក​លុយ​នៅ​ក្នុង​វី​ង តែ​គាត់​មិន​បានដឹង​ទេ រហូត​ក្រុម​នោះ​នាំ​គ្នា​ជិះ​ម៉ូតូ​ចេញ​ផុត​ទើប​គាត់​ដឹង​នូវ​ពេល​បាត់​លុយ​អស់ពី​ក្នុង​វី​ង ។

ប៉ុន្តែ​ពេល​នោះ​គាត់​បាន​ឆែក​មើលរូប​ភាព​នៅ ក្នុង​កាមេរ៉ា ក៏​ឃើញ​គ្រប់​សកម្មភាព​ដែល​ក្រុម​នោះបាន​ធ្វើ ។ ជុំវិញ​ការ​បាត់បង់​ទឹកប្រាក់ បើ​តាម​ជន រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ទឹកប្រាក់​ដែល​ត្រូវ​ចោរ​លួច​មាន ប្រាក់​ខ្មែរ​ចំនួន​៨​លាន​រៀល (​ប្រាំបី​លាន​រៀល​) និង​ប្រាក់​ដុល្លារចំនួន​២,០១០​ដុល្លារ (​ពីរ​ពាន់​ដប់​ដុល្លារ​) ។លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត បាន​ថ្លែង​ថា រហូត​មក​ដល់​ពេល​នេះ​មន្ត្រី​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​យ៉ាង​ដុត​ដៃ ដុត​ជើង​បំផុត ដើម្បី​ប្រ​ម៉ា​ញ់​ក្រុម​ជន​ដៃដល់ ។ ព្រោះយើង​​បាន​កំណត់​មុខសញ្ញា​ទាំងនេះ​រួច​ហើយ គឺជា​ចោរ​ជើង​ចាស់ ៕​ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ