ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​​ឱ្យបិទ​រូប​ចោរ​ទាំង៣​នាក់​តាម​ទី​ប្រជុំជន​​ និងកន្លែង​វេ​រលុយ​​​នានា​

4 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​ ៖ គ្រប់​បណ្ដា​អធិការ​ក្រុង​ និង​ស្រុក​ទាំងអស់ ​នៅ​ក្នុង​ស្នងការដ្ឋាន​ខេត្ត ត្រូវ​បាន​បញ្ជា​ឲ្យ​កាន់​សន្លឹក​រូបថត​រាប់​សិប​សន្លឹក​ ដែល​មាន​រូប​ជនសង្ស័យ​ចំនួន​៣​នាក់ ដោយ​ភ្ជាប់​ជាមួយ​នូវ​លេខ​ទូរស័ព្ទ​សមត្ថ កិច្ច​ផង យក​ទៅ​បិទ​នៅ​តាម​ទីប្រជុំជន​តាម​ទីផ្សារ…

​ខេត្តបាត់ដំបង​ ៖ គ្រប់​បណ្ដា​អធិការ​ក្រុង​ និង​ស្រុក​ទាំងអស់ ​នៅ​ក្នុង​ស្នងការដ្ឋាន​ខេត្ត ត្រូវ​បាន​បញ្ជា​ឲ្យ​កាន់​សន្លឹក​រូបថត​រាប់​សិប​សន្លឹក​ ដែល​មាន​រូប​ជនសង្ស័យ​ចំនួន​៣​នាក់ ដោយ​ភ្ជាប់​ជាមួយ​នូវ​លេខ​ទូរស័ព្ទ​សមត្ថ កិច្ច​ផង យក​ទៅ​បិទ​នៅ​តាម​ទីប្រជុំជន​តាម​ទីផ្សារ ឬតាម​ទីតាំង​នានា​ដែល​មាន​បើក​កន្លែង​វេ​រលុយ ដើម្បី​ឱ្យ​​អាជីវករ ​និង​ប្រជាពលរដ្ឋ​បាន​ស្គាល់​មុខ​ក្រុម​ជនសង្ស័យ​ទាំងនោះ ងាយ​ស្រូល​ចូលរួម​សហការ​ទប់ស្កាត់​និង​ផ្ដល់​ដំណឹង​ដល់​សមត្ថកិច្ច​ជួយ​អន្តរា​គម​ន៍ នៅ​ពេល​ប្រទះ​ឃើញ​ភិនភាគ​នៃ​ក្រុម​ជន​សង្គម​ង​ងិ​ត​ទាំងនេះ​។

​​លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត បាន​ប្រាប់​កោះសន្តិភាព​ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ កក្កដា នេះ​ថា នេះ​ជា​បទបញ្ជា​របស់​លោកស្នងការ​ខេត្ត ដែល​ជម្រុញ​ឲ្យ​លោក​អធិការ​ក្រុង និង​ស្រុក​ទាំងអស់​ត្រូវ​មាន​វិធានការ​បែប​នេះ ។ លោកស្នងការ​រង​បាន​ប្រាប់​ថា មន្ត្រី​ជំនាញ​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​បាន​និង​កំពុងធ្វើការ​ងារ​នេះ​ហើយ​។

ពួក​គេ​ត្រូវ​ផ្ដិត​យក​រូបភាព​ជនសង្ស័យ​ទាំងនោះ ដោយ​មាន​ភ្ញា​ប់​ជាមួយ​នូវ​លេខ​ទូរស័ព្ទ​របស់​សមត្ថកិច្ច​ជា​ច្រើន​ខ្សែរ​ផង យក​ទៅ​បិត​ជា​សាធារណ​:​នៅ​តាម​ទីផ្សារ ទីប្រជុំជន និង នៅ​តាម​ទីតាំង«​វេ​រលុយ» ​នានា ដើម្បី​ឲ្យ​មហាជន​បាន​ស្គាល់​មុខ​ក្រុម​ជន​ទាំងនេះ​ ។ លោក​ជេ​ត វណ្ណ​នី បាន​បញ្ជាក់​ថា ផែនការ​នេះ​គឺ​ក្នុង​គោលបំណង​ដើម្បី​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ជួយ​ទប់ស្កាត់ ឬ ជួយ​ផ្ដល់​ព័ត៌មាន​ភ្លាម​ៗ​ដល់​សមត្ថកិច្ច នៅ​ពេល​ប្រទះ​ឃើញ​មុខសញ្ញា​ជនសង្ស័យ​ទាំង​៣​នាក់​ដូច​មាន​រូបភាព​នៅ​ក្នុង​រូបថត​ដែល​បិត​នោះ ដើម្បី​កម្លាំង​សមត្ថកិច្ច​ចុះ​អន្តរា​គម​ន៏​និង​បង្ក្រាប​ទាន់​ពេលវេលា​។​

​សូម​បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ដំបូង​ទេ​ ដែល​សមត្ថកិច្ច​មាន​វិធានការ​បិត​បង្ហាញ​រូបភាព​ជនសង្ស័យ បង្ហាញ​ឲ្យ​មហាជន​បាន​ស្គាល់​ជា​សាធារណ​:​នៅ​តាម​ទីប្រជុំជន ឬ នៅ​តាម​ទីផ្សារ​នានា ដើម្បី​ដាស់តឿន​ដល់​អាជីវករ និង ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​មុខសញ្ញា​ជន​សង្គម​ង​ងិ​ត​ទាំងនោះ និង ត្រូវ​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ដើម្បី​ទប់ស្កាត់ ឬ ឈាន​ដល់​ការ​បង្ក្រាប​តែ​ម្ដង​។​

​​​ពាក់ព័ន្ធ​នឹង​មុខសញ្ញា​ក្រុម​ចោរ​សកម្ម​ញី-ឈ្មោល​នេះ បើ​តាម​លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​ប្រាប់​ថា ក្រុម​នេះ​ជា​មុខសញ្ញា​យ៉ាង​សកម្ម​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស ហើយ​ក្រុម​នេះ​ដើរ​ធ្វើ​សកម្ម ភាព​ស្ទើរ​គ្រប់​ទីកន្លែង ហើយ​ក៏​ធ្លាប់​ជាប់គុក​ផង​ដែរ​ ។

ទោះ​យ៉ាងណា ចំពោះ​ការ​ប្រកាស​បិទរូបថត​ជន​សង្គម​ង​ងិ​ត​ទាំង​៣​នាក់​ខាងលើ​នេះ លោកស្នងការ​រង​ខេត្ត​បាន​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៩ កក្កដា នេះ​មន្ត្រី​ជំនាញ​នៅ​តាម​អធិការ​មួយ​ចំនួន​បាន​ចុះ​អនុវត្ត​ជា​បណ្ដើរ​ៗ​ហើយ​។ យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ទាំង​អាជីវករ និង ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​ទាំងអស់​នឹង​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច ដើម្បី​ទប់ស្កាត់ និង​ឈាន​ដល់​ការ​បង្ក្រាប​ក្រុម​ជន​សង្គម​ង​ងិ​ត​ទាំងនេះ​បានជា​មិន​ខាន​ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ