ស្រ្ដីស្ទើរគ្រប់រូបពិតជាចង់ដឹងខ្លាំងណាស់ថា តើផ្នែកណាខ្លះដែលនាងអាចទាក់ទាញឱ្យបុរសមើលមិនដាក់ភ្នែក ។ យោងតាមអ្នកជំនាញដែលបានសិក្សាស្រាវជ្រាវ និងស្ទង់មតិទៅលើបុរសទូទៅឱ្យដឹងថា ស្ត្រីមានចំណុចទាក់ទាញភ្នែកបុរសឱ្យគយគន់ដល់ទៅ៨កន្លែងលើរាងកាយរបស់ខ្លួន ក្នុងនោះ ទម្រង់មុខ បបូរមាត់និងគល់សុដន់ស្ថិតនៅលំដាប់លើគេ ។
ផ្ទៃមុខ និងស្នាមញញឹមដ៏ស្រស់ស្អាតដែលផុសចេញពីបេះដូងរបស់ស្រ្ដីគឺជាឱសថសក្ដិសិទ្ធិអាចធ្វើឱ្យបុរសទន់ចិត្ដបាន ។ ទោះបីស្រ្ដីមានមុខមាត់ស្អាត តែបើធ្វើមុខក្រញូវចងចិញ្ចើមគឺមិនទាក់ទាញបុរសឡើយ ។ ប៉ុន្ដែមានពេលខ្លះការញញឹមរបស់ស្ដ្រីធ្វើឱ្យបុរសមួយចំនួនយល់ច្រឡំទៅរឿងផ្សេង ។ គេគិតថា ស្រ្ដីនោះអាចពេញចិត្ដ និងស្រឡាញ់រូបគេ ។
ដោយឡែកបបូរមាត់ដ៏ស្រស់បំព្រងស្ថិតនៅលំដាប់ទី២ ។ ពិតណាស់បុរសភាគច្រើនចូលចិត្ដគយគន់បបូរមាត់ស្ដ្រីពេលនាងបញ្ចេញស្នាមញញឹម ហើយមានអ្នកខ្លះចូលចិត្ដថើបនៅកន្លែងនេះទៀតផង ។
ឯគល់សុដន់ដ៏ខ្ចីល្វក់គឺជាទីតាំងដែលទាក់ភ្នែកបុរសស្ទើរគ្រប់រូប ។ ទោះបីបុរសស្ថិតជាយុវវ័យ ឬវ័យចំណាស់បន្ដិចក៏ដោយ ពួកគេកម្រនឹងរំលងភ្នែកចោលតំបន់នេះខ្លាំងណាស់ ដ្បិតជាផ្នែកមួយដែលបញ្ជាក់ពីភាពខុសគ្នារវាងបុរស និងស្រ្ដី ។ សម្រាប់បុរសភាគច្រើន ទំហំសុដន់របស់ស្រ្ដីមិនសូវជាសំខាន់ណាស់ណាទេ តែអ្វីដែលពួកគេចាប់អារម្មណ៍បំផុតនោះគឺភាពក្បំរបស់សុដន់ ។ សុដន់យោលបោកពេលស្ដ្រីរត់ ឬដើរលឿនក៏ជាចំណុចទាក់ទាញភ្នែកបុរសឱ្យគយគន់ផងដែរ ។
ចំណែក៥ចំណុចផ្សេងទៀតដែលទាក់ទាញភ្នែកបុរសដែរនោះមានដូចជា ៖
១-កំប៉េះគូទ៖
បុរសពិតជាចូលចិត្ដសម្លឹងមើលកំប៉េះគូទស្រ្ដី ជាពិសេសនៅពេលពួកនាងស្លៀកខោខូវប៊យរឹបតឹងណែន ហើយមានអ្នកខ្លះចូលចិត្ដយកដៃស្ទាបទៀតផង ។ ស្រ្ដីដែលកំប៉េះគូទយារធ្លាក់មិនទទួលបានការចាប់អារម្មណ៍ពីបុរសឡើយ ។
២-សក់៖
ជាទូទៅស្រ្ដីមានសក់ត្រង់វែងរលោងភ្លឺថ្លា ទាក់ទាញភ្នែកបុរសជាងស្រ្ដីមានសក់ខ្លី ។ បុរសពិតជាចូលចិត្ដគយគន់ស្រ្ដីធ្វើកាយវិការគ្រវីសក់ ឬវែកសក់ ជាពិសេសពេលនាងកំពុងនិយាយ ប៉ុន្ដែតាមធម្មតាកាយវិការបែបនេះ ត្រូវតែអមដោយស្នាមញញឹមផង ។ ចំណុចនេះយើងអាចហៅបានថា នាងបញ្ចេញភាពម្ញុិកម៉្ញក់ ។
៣-ជើងទាំងទ្វេៈ
ជើងទាំងទ្វេពិតជាសំខាន់សម្រាប់មនុស្សទូទៅ ។ បើស្រ្ដីគ្មានជើងក៏ពិបាកទាក់ទាញចិត្ដបុរសដែរ ។ ទោះជាជើងខ្លី ឬជើងវែងឱ្យតែមើលទៅស្រឡូនព្រមគ្នារំលេចដោយរោមឆ្មារៗ ខ្លីៗ និងសរសៃខៀវ ក៏ទាក់ទាញចិត្ដបុរសបានដែរ ។
៤-ត្រគាកៈ
វាជាផ្នែកមួយទៀតដែលបញ្ជាក់ពីភាពខុសគ្នារវាងភេទស្រ្ដីនិងបុរស ។ មិនសំខាន់ថា ត្រគាករាងបែបណាទេ ដ្បិតបុរសចូលចិត្ដរាងរៅខុសៗគ្នា ជាពិសេសនៅពេលស្រ្ដីស្លៀកខោខូវប៊យគូទខ្លី ។
៥-សាច់ខ្នង និងក្បាលពោះ ៖
ក្បាលពោះរាបស្មើរំលេចដោយប្រហោងផ្ចិត និងស្បែកម៉ដ្ដខៃពិតជាធ្វើឱ្យបុរសៗទ្រាំមើលមិនបាន ។ ស្រ្ដីអាចបញ្ចេញរាងសិចស៊ីបែបនេះ ល្គឹកណា នាងស្លៀកខោខូវប៊យគូទខ្លី ។ ផ្នែកក្រោយខ្នងត្រង់ម្ដុំបោះដៃផុតក៏ទាក់ទាញណាស់ដែរ ។ ប៉ុន្ដែ បើនៅលើផ្នែកទាំងពីរនេះ(សាច់ខ្នងនិងក្បាលពោះ) មានសាក់រូបអ្វីមួយនោះ វាមិនមែនជាការពេញចិត្ដរបស់បុរសភាគច្រើនឡើយ ។ សុភាពស្រ្ដីមិនគួរសាក់រូបផ្សេងៗលើផ្នែកណាមួយនៃរាងកាយនោះទេ ៕
ចែករំលែកព័តមាននេះ