រាជធានីភ្នំពេញ ៖ ចាប់ពីមានជំងឺបេស្តជ្រូកអាហ្វ្រិកនៅកម្ពុជា ជំងឺនេះបានសម្លាប់សត្វជ្រូកអស់ចំនួន២៩៦០ក្បាល ហើយមន្ត្រីជំនាញសម្រេចចិត្តបំផ្លាញសត្វជ្រូកដែលផ្ទុកជំងឺចំនួន៧៩៨ក្បាល ។ នេះយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលចេញផ្សាយនៅពេលថ្មីៗនេះបានឲ្យដឹងថា ស្ថានភាពជំងឺប៉េស្តជ្រូកអាហ្វ្រិកចំនួនសត្វជ្រូកដែលត្រូវបានបំផ្លាញចោលមានចំនួន៧៩៨ក្បាល សម្រាប់ទាំង០៤ខេត្ត គឺខេត្តរតនគីរីចំនួន៦០០ក្បាល ត្បូងឃ្មុំចំនួន៦៤ ស្វាយរៀងចំនួន២៣ និងខេត្តតាកែវចំនួន១១១ ។
ប្រភពបានបន្តថា ចំនួនជ្រូកស្លាប់នៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ចំនួន៦ក្បាល ស្រុកអង្គរបូរី ខេត្តតាកែវ គ្មានស្លាប់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀងគ្មានស្លាប់ និងនៅស្រុកស្អាង ខេត្តកណ្តាលចំនួន១០ក្បាល នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ចំនួនសត្វស្លាប់សរុបដូចខាងក្រោម ១- ខេត្តត្បូងឃ្មុំ ស្លាប់សរុបចំនួន១១៩ក្បាល ២ – ខេត្តស្វាយរៀង ជ្រូកស្លាប់សរុបចំនួន៩០ក្បាល ។ ៣- ខេត្តតាកែវ ជ្រូកស្លាប់សរុបចំនួន៨៣ក្បាល ។ ៤- ខេត្តកណ្តាល ជ្រូកស្លាប់៧៣៩ក្បាល ៥- ខេត្តរតនគីរី ជ្រូកស្លាប់សរុប១៩៧៩ក្បាល (បច្ចុប្បនស្ងប់ស្ងាត់ជំងឺហើយ) ប្រភពបានបញ្ជាក់ថា សរុបសត្វជ្រូកស្លាប់តាំងពីផ្ទុះជងឺដំបូង (២៩៦០ក្បាល) ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ