​មាន​អារម្មណ៍​ថាក្នុង​មាត់​មាន​រសជាតិ​ដែក​ៗមែន​ទេ នេះ​ហើយ​ជា​​មូលហេតុ​


អ្នក​ប្រហែលជា​មិន​ដែល​ដាក់​គ្រាប់​កាក ឬ​របស់​ដែល​មាន​ជាតិ​ដែក​ចូល​ទៅ​ក្នុង​មាត់​ឡើយ​។ ប៉ុន្តែ​អ្នក​បែរ​ជា​មាន​អារម្មណ៍​ថា ទឹកមាត់​ដែល​លេប​រាល់ដង​បែរជា​មាន​រសជាតិ​ដែក​ៗ​ទៅ​វិញ​។​ខណៈ​ពេល​អ្នកខ្លះ​មាន​អាកា​រៈ​បែប​នេះ តែ​ខ្លះ​ទៀត​អាច​នឹង​មាន​អារម្មណ៍​ថា ទឹកមាត់​មាន​ជាតិ​ប្រៃ ឬ​មាន​ក្លិន​មិនល្អ​ទៅ​វិញ​។ យ៉ាង​​ណាមិញ ខាងក្រោម​នេះ​គឺជា​មូលហេតុ​ញឹកញាប់​មួយ​ចំនួន​ដែល​នាំ​ឲ្យ​អ្នកមាន​រសជាតិ​ដែក​ៗ​ក្នុង​មាត់​ ៖

១-ការ​ច្រាល​ទឹក​អាស៊ីត​ក្រពះ ៖ គ្រប់​គ្នា​ដឹង​ហើយ​ថា ការ​ច្រាល​ទឹក​អាស៊ីត​ក្រពះ​អាច​ធ្វើ​ឲ្យ​ក្រហាយ​ដើម​ទ្រូង​។ ប៉ុន្តែ​មិនមែន​គ្រប់​គ្នា​ដឹង​ថា វា​មាន​អាកា​រៈ​ផ្សេង​ៗ​ទៀត​ឡើយ ជា​ពិសេស​ការ​មាន​រសជាតិ​ដែក​ៗ​ក្នុង​មាត់​តែ​ម្តង​។

២-ផ្តាច់​ការ​ជក់បារី ៖ នរណា​ៗ​ក៏​ដឹង​ហើយ​ថា ការ​ជក់បារី​ធ្វើ​ឲ្យ​កើត​ជំងឺមហារីក​សួត និង​ជំងឺ​បេះដូង​។ ប៉ុន្តែ​ការ​ដែល​ផ្តាច់​បារី​ហើយ​គឺជា​រឿង​ល្អ តែ​វា​នឹង​ធ្វើ​ឲ្យ​មាន​រសជាតិ​ដែក​ៗ​ក្នុង​មាត់​បាន​។ ការ​ជក់បារី​អាច​បំផ្លាញ​ដល់​ពន្លក​ស្រង់​រសជាតិ​ក្នុង​មាត់ និង​ធ្វើ​ឲ្យ​អារម្មណ៍​ទទួល​រសជាតិ​ថយ​ចុះ​បាន​។ ហេតុ​ដូច្នេះ​ហើយ វា​ពិតជា​រឿង​កើតឡើង​ញឹកញាប់​ណាស់​សម្រាប់​អ្នក​ផ្តាច់​បារី​មាន​រសជាតិ​ដែក​ៗ​ក្នុង​មាត់​។

៣-មាន​ផ្ទៃពោះ ៖ នៅ​ពេល​អ្នក​ស្ថិត​ក្នុង​វិធី​មួយ​បង្កើត​គ្រួសារ​ហើយ វា​អាច​នឹង​មាន​បម្រែបម្រួល​អ័រម៉ូន​ជា​ច្រើន​កើតឡើង​ក្នុង​រាង​កាយ​។ រឿង​នេះ​ក៏​ធ្វើ​ឲ្យ​មានការ​ប្រែប្រួល​ច្រើន​ដល់​រាង​កាយ​ផង​ដែរ រួម​ទាំង​ការ​ស្រង់​រសជាតិ​ក្នុង​មាត់​។ រឿង​មួយ​ក្នុង​ចំណោម​នោះ​គឺថា វា​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា ក្នុង​មាត់​មាន​ជាតិ​ដែក​ៗ​។ វា​គ្មាន​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ចំពោះ​រឿង​នេះ​ឡើយ​ក្រៅពី​ទ្រាំ​រហូត​ដល់​សម្រាលកូន​រួច​។

៤-កង្វះ​អនាម័យ​មាត់​ធ្មេញ ៖ ក្លិន​មាត់ និង​ពណ៌​ធ្មេញ​មិន​គ​ញ​រាន់​តែ​ជា​រឿង​សំខាន់​ដែល​អ្នក​ត្រូវ​ថែរក្សា​តាម​រយៈ​ការ​ដុស​សម្អាត​ធ្មេញ​ជា​ប្រចាំ​ឡើយ តែ​វា​ក៏​ជា​សុខភាព​របស់​អញ្ចាញធ្មេញ​ដែរ​។ ការ​បង្ក​រោគ​ដែល​ចេញពី​ជំងឺ​អញ្ចាញធ្មេញ​អាច​ធ្វើ​ឲ្យ​ថយ​ចុះ​ទឹកមាត់ និង​លំហូរ​ឈាម​ទៅ​អណ្តាត ដែល​វា​សុទ្ធសឹងតែ​ធ្វើ​ឲ្យ​ផ្លាស់​ប្តូរ​អារម្មណ៍​ទទួល​ដឹង​រសជាតិ​។ ក្រៅពី​ក្នុង​មាត់​មាន​រសជាតិ​ដែក​ៗ ជំងឺ​អញ្ចាញធ្មេញ​ក៏​អាច​ធ្វើ​ឲ្យ​ខូច​អញ្ចាញធ្មេញ និង​ធ្មេញ​ផង​ដែរ​។

៤-ថ្នាំ ឬ​ពពួក​ថ្នាំ​វីតាមីន​ចម្រុះ ៖ មាន​ថ្នាំ​មួយ​ចំនួន​ដែល​ជាដើម​បញ្ហា​នៃ​ការ​មាន​រសជាតិ​ដែក​ៗ​ក្នុង​មាត់​ជា​ផល​រំខាន ដូច​ជា ថ្នាំ​ផ្សះ និង​ថ្នាំកែរោគ​ជំងឺ​បេះដូង​តែ​ម្តង​។ យ៉ាងណាមិញ កុំ​ឈប់​លេបថ្នាំ​នេះ​ដោយ​គ្មាន​ការពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​សោះ​។ ថ្នាំ​វិ​តា​មីន​ចម្រុះ​ដែល​មាន​ជាតិ​រ៉ែ​ដូច​ជា ជាតិ​ដែក ទង​ដែង ស័​ង្គ​សី និង​ក្រូ​មី​ញ៉ូ​ម សុទ្ធតែ​ធ្វើ​ឲ្យ​ក្នុង​មាត់​មាន​ជាតិ​ដែក​ៗ​ទាំងអស់​ (ប្រភព​ពី​៖ Health.com.kh)៕ (កែ សម្រួល​ដោយ ៖ បុប្ផា)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ