អភិបាលរង​ខេត្ត ៖ រួម​គ្នា​ទប់ស្កាត់​រាល់​ព័ត៌មាន​ក្លែងក្លាយ​​គ្រប់​បណ្តាញ


ខេត្តបាត់ដំបង ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា «​យើង​រួម​គ្នា​ទប់ស្កាត់​រាល់​ព័ត៌មាន​ក្លែងក្លាយ​​លើ​គ្រប់​បណ្តាញ​ពី​ក្រុម​មួយ​ចំនួន​» នេះ​ជា​ការ​លើក​ឡើង​របស់​លោក​អភិបាលរង​ខេត្ត នៅ​ក្នុង​ពិធី​ប្រកាស សមាសភាព​គណៈកម្មាធិការ​គ្រប់គ្រង​មជ្ឈមណ្ឌល ពិភព​នៃ​ក្តី​សង្ឃឹម (​អប់រំ កែប្រែ បន្សាប​គ្រឿងញៀន ) និង​ចាត់តាំង​ប្រធាន អនុប្រធាន សមាជិក ដែល​បាន​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ ។

ក្នុង​ពិធី​ខាងលើ​នេះ​ដែរ លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាល​ស្តីទី នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ងួ​ន រតនៈ អភិបាល​នៃ​គណៈ​អភិ បាល​ខេត្តបាត់ដំបង​បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​សមាសភាព​គណៈកម្មាធិការ​គ្រប់ គ្រង​ប្រធាន អនុប្រធាន និង​សមាជិក មជ្ឈមណ្ឌល​ពិភព​នៃ​ក្តី​សង្ឃឹម ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ដំណាក់​ដង្កោ ឃុំ​ក្តុល​តា​ហែ​ន ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​មានការ​ចូលរួម​ពី​លោក លោកស្រី ជា​ប្រធាន​មន្ទីរ អង្គភាព ពាក់​ព័​ន្ឋ​ជុំវិញ​ខេត្ត មន្ត្រី​រដ្ឋបាល​ខេត្តបាត់ដំបង ស្នងការ​ស្តីទី ស្នងការ​រង អនុ​ប្រធាន​ផែន នាយការិយាល័យ​ជំនាញ មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក អធិការ អធិការរង​នគរបាល​ក្រុង ស្រុក និង​កង កម្លាំង​នគរបាល​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​មក​ចូលរួម​។

លោក ស៊ូ​អា​រ៉ា​ហ្វា​ត់ អភិបាលរង​ខេត្ត តំណាង​លោក ងួ​ន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​ឲ្យ​មក​ជា​អធិបតី​ក្នុង​ពិធី​នា​ពេល​នេះ ដោយ​បាន​លើក​ឡើង​នូវ​បញ្ហា មួយ​ចំនួន​ទាក់ទង​នឹង​កិច្ច​ប្រតិបត្តិការ​របស់​កងកម្លាំង​នគរបាល​ជាតិ ក្នុង​នោះ​ការ​ថែរក្សា​ការពារ​ឲ្យ​បាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​ការ​ប្រ​យុ​ទ្ឋ​ប្រឆាំង​ជាមួយ​ក្រុម​ជន​អគតិ ដែល​ព្យាយាម​ប៉ុនប៉ង​បំផ្លិចបំផ្លាញ​នូវ​សុខ​សន្តិភាព ឬ​មាន​ម​ហិ​ច្ឆិ​តា​ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដោយ​ការ​រៀបចំ​ធ្វើ​បដិវត្ត​ពណ៌​តាម​គ្រប់​ទម្រង់ ។

លោក​អភិបាលរង​ខេត្ត​បាន​បន្ត​ថា ក្នុង​នាម​លោក​តំណាង​អភិបាលខេត្ត សូម​ស្នើ​ឲ្យ​អស់លោក លោកស្រី​ជា​កងកម្លាំង​នគរបាល​ត្រូវ​តាមដាន​និង​ក្តាប់​ជាប់​ជា​ប្រចាំ នូវ​សភាពការណ៍​វិ​វត្ត​នៃ​ស្ថាន​ការ​សន្តិសុខ​ក្នុង​តំបន់ និង​លើ​ពិភពលោក ហើយ​ការ​ប្រ​យុ​ទ្ឋ​ប្រឆាំង​ជាមួយនឹង (​ព័ត៌មាន​ក្លែងក្លាយ​) គឺជា​រឿង​សំខាន់​និង​ចាំបាច់​បំផុត​របស់​យើង​ទាំងអស់​គ្នា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ។

លោក​អភិបាលរង​ខេត្ត​បន្ត​ទៀត​ថា សូម​ឲ្យ​យើង​ទាំងអស់​គ្នា​ទាំង​នៅ​ទី​នេះ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​មូល​ដ្ឋាន​សូម​ចូលរួម​ទាំងអស់​គ្នា​ក្នុង​ការ​លុប​បំបាត់​បញ្ហា​គ្រឿងញៀន​គ្រប់​ទម្រង់​ដូច​អនុសាសន៍​ណែនាំ​ថ្មី​ៗ នេះ​បន្ថែម​ទៀត​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ការ​ពិនិត្យ​បង្ក្រាប​លើ​ទីតាំង​ក្លិប​កំសាន្ត​នានា​ដើម្បី​កុំ​ឲ្យ​បញ្ហា​នេះ​រីក​រាលដាល​ធ្ងន់ធ្ងរ​ដែល​នាំ​ទៅ​ដល់​ស្ថានភាព​មួយ​ដែល​យើង​មិន​អាច​ចាត់វិធានការ​បាន​លើ​រឿង​នេះ​។

ជាមួយនឹង​ការ​កែសម្រួល​ផ្លាស់​ប្តូរ សមាសភាព គណៈកម្មាធិការ​គ្រប់គ្រង​មជ្ឈមណ្ឌល​ពិភព​នៃ​ក្តី​សង្ឃឹម​នា​ពេល​នេះ​លោក​សង្ឃឹម និង​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា សកម្មភាព​ការងារ​ទាំង​ការ​គ្រប់គ្រង​ដឹកនាំ​នៅ​ទីនោះ​នឹង​ទទួល​បាន​ជោគជ័យ​ល្អ​ប្រសើរ​ថែម​មួយ​កំរិត​ធំ​ទៀត​ចំពោះ​អ្វី​ដែល​យើង​មាន​ស្រាប់ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ