Ferrari គ្រោងនឹងមកផ្ចាញ់ Lamborghini Urus ជាមួយបច្ចេកវិទ្យាថ្មី
5 ឆ្នាំ មុន
កាលពីខ្ទង់១០ឆ្នាំមុន គ្មាននរណាម្នាក់ដែលគិតថា Ferrari ឬ Lamborghini អាចចេញលក់រថយន្តប្រភេទ SUV នោះទេ ព្រោះតែយីហោនេះគឺជាយីហោរថយន្តស្ព័រទាបៗ ដែលមានល្បឿនលឿន។…
កាលពីខ្ទង់១០ឆ្នាំមុន គ្មាននរណាម្នាក់ដែលគិតថា Ferrari ឬ Lamborghini អាចចេញលក់រថយន្តប្រភេទ SUV នោះទេ ព្រោះតែយីហោនេះគឺជាយីហោរថយន្តស្ព័រទាបៗ ដែលមានល្បឿនលឿន។ បើទោះបីជា Porsche ដែលជាក្រុមហ៊ុនរថយន្តស្ព័រដែរនោះ មានភាពជោគជ័យលើការលក់រថយន្ត SUV Cayenne ក៏មិនមែនមានន័យថា Ferrari ឬ Lamborghini អាចនោះទេ។
ក្រុមហ៊ុន Bentley បានចេញលក់រថយន្ត SUV Bentayga ហើយក្រោយមក Lamborghini ក៏ចេញលក់រថយន្ត Urus ដែលជាប្រភេទ SUV។ នាពេលថ្មីៗនេះ Rolls-Royce ក៏ចេញលក់រថយន្ត Cullinan។ ក្រុមហ៊ុន Aston Martin ក៏ត្រៀមនឹងចេញលក់ DBX ដែរ។ ចុះ Ferrari?
នៅពេលនេះ Lamborghini បានធ្វើឱ្យ Ferrari ភ្លឺភ្នែកជាមួយនឹងអ្វីទៅហៅថារថយន្ត SUV ស្ព័រពិតប្រាកដ។ ប្រសិនបើ Ferrari ចង់ចេញលក់ SUV ដែរនោះ គេត្រូវតែធ្វើយ៉ាងណាឱ្យឡូយជាង Lamborghini Urus។ វានឹងមិនចេញលក់មុនឆ្នាំ២០២២នោះទេ ដោយសារតែគេទាមទារពេលយូរទម្រាំតែអាចចេញម៉ូដជារថយន្តពិតប្រាកដ។
យើងពិតជាមិនមានការភ្ញាក់ផ្អើលទេ ដែលឃើញវាមានកម្លាំងខ្លាំងបែបនេះ។ ក្រុមហ៊ុនរថយន្ត Ferrari កំពុងវិនិយោគលើការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងកម្មវិធី SUV របស់ខ្លួនតាមរយៈការបង្កើតវេទិកាម៉ាស៊ីនថ្មីមួយ ដោយមានបំពាក់នូវម៉ូទ័រអេឡិចត្រូនិច សម្រាប់ឱ្យកង់វិលបានកាន់តែលឿន។
គួរបញ្ជាក់ផងដែរថា រថយន្តប្រភេទ SUV Ferrari Purosangue ស៊េរី២០២២ អាចនឹងចេញលក់ក្នុងតម្លៃយ៉ាងហោចណាស់ ៣៥ម៉ឺនដុល្លារអាមេរិក ដែលជាតម្លៃក្រៅស្រុកមិនទាន់បង់ពន្ធ៕
ចែករំលែកព័តមាននេះ