ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អាច​ទេ​ដែល Hummer អាច​រស់​ឡើង​វិញ​ជាមួយនឹង​ម៉ាស៊ីន​អគ្គិសនី?

4 ឆ្នាំ មុន

ជាមួយនឹង​ការ​កើនឡើង​នៃ​ទីផ្សារ​រថយន្ត SUV និង ភាព​ជោគជ័យ​គួរ​ឱ្យ​កត់សម្គាល់​នៃ​យីហោ​ដូច​ជា​រថយន្ត Jeep វា​ពិតជា​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ដែល​ថា​ក្រុមហ៊ុន General Motors មិន​ទាន់​បាន​ចាប់ផ្តើម​ឡើង​វិញ​នូវ​យីហោ​ល្បី​ជំនាន់​ចាស់ Hummer…

ជាមួយនឹង​ការ​កើនឡើង​នៃ​ទីផ្សារ​រថយន្ត SUV និង ភាព​ជោគជ័យ​គួរ​ឱ្យ​កត់សម្គាល់​នៃ​យីហោ​ដូច​ជា​រថយន្ត Jeep វា​ពិតជា​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ដែល​ថា​ក្រុមហ៊ុន General Motors មិន​ទាន់​បាន​ចាប់ផ្តើម​ឡើង​វិញ​នូវ​យីហោ​ល្បី​ជំនាន់​ចាស់ Hummer ដ៏​រឹង​មាំ​របស់​ខ្លួន ដែល​ត្រូវ​បាន​ឈប់​ផ្លិត​ចាប់ពី​ឆ្នាំ​២០១០​មក​។ យោង​តាម​របាយការណ៍​មួយ​ពី Bloomberg បានឱ្យ​ដឹង​ថា ក្រុមហ៊ុន GM កំពុង​ពិចារណា​ស្តារ​យីហោ Hummer ឡើង​វិញ និង គ្រោង​ធ្វើ​វា​ឱ្យទៅ​ជា​រថយន្ត​អគ្គិសនី​។

ទោះបីជា​របាយការណ៍​ដែល​ដកស្រង់​ប្រភព​របស់​ក្រុមហ៊ុន GM នៅ​បញ្ជាក់​ថា វា​គ្រាន់តែ​ជា​គំនិត​បឋម​ក៏​ដោយ យើង​ជឿជាក់​ថា វា​អាច​នឹង​កើតឡើង​ដោយសារ​តែ​យីហោ Hummer នៅ​តែ​ជា​របស់​ក្រុមហ៊ុន GM​។ តំណាង​ក្រុមហ៊ុន GM ម្នាក់ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​របាយការណ៍​ទាំងនេះ​ទេ ដោយ​ប្រាប់​ថា​វា​គ្រាន់តែ​ជា​ការ​ស្មាន​តែ​ប៉ុណ្ណោះ​។

ប្រសិនបើ​អ្វី​ៗ​ដំណើរការ​ទៅ​មុខ​ដោយ​រលូត​ជាមួយនឹង​យីហោ​រថយន្ត Hummer ក្រុមហ៊ុន GM អាច​យក​វា​ធ្វើ​ជា​ម៉ូ​ដែល​រថយន្ត​អគ្គិសនី​ឈានមុខ សម្រាប់​ក្រុមហ៊ុន​របស់​ខ្លួន​។ ក្រុមហ៊ុន​នឹង​មិន​ធ្វើ​ឱ្យ Hummer ថ្មី​របស់​ខ្លួន​ទៅ​ជា​រថយន្ត​ស៊ីសាំង​ច្រើន​ដូច​កាលពីមុន​នោះ​ទេ ហើយ​ធ្វើ​វា​ឱ្យទៅ​ជា​រថយន្ត​អគ្គិសនី​សុទ្ធ ដែល​នៅ​តែ​មិន​បោះបង់​សមត្ថភាព​បើក​លើ​ផ្លូវ Off-road​។

ប្រសិនបើ​គម្រោង​នេះ​អាច​ក្លាយទៅជា​ការ​ពិត ក្រុមហ៊ុន GM ត្រូវ​ទាមទារ​ពេល​មិនឆាប់​នោះ​ទេ ដើម្បី​អាច​ផលិត​ចេញ​មក​ជា​រូបរាង​រថយន្ត​ពិតមែន​ទែន​នោះ​។ ខណៈ​ពេល​នេះ ក្រុមហ៊ុន GM កំពុង​តែ​ធ្វើការ​ញាប់ដៃ​ញាប់​ជើង​ក្នុង​ការ​ផលិត​រថយន្ត​អគ្គិសនី Cadillac ប្រភេទ Crossover សម្រាប់​ចេញ​លក់​នៅ​ឆ្នាំ​២០២២​។ គេ​នឹង​ផលិត​រថយន្ត​ប្រភេទ SUV អគ្គិសនី​មួយទៀត ក្រោយ​ពី​ចាត់ការ​រឿង​រថយន្ត Crossover រួច​៕

ប្រភព ៖ yahoo , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ