ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​ថ្លៃថ្នូរ​របស់​គ្រហស្ថ​និង​បព្វជិត

4 ឆ្នាំ មុន

មិន​ថា​អ្នកបួស​ឬ​គ្រហស្ថ​សុទ្ធតែ​ជា​អ្នក​ប្រាថ្នា​សេចក្តីសុខ ចង់បាន​កិត្តិយស​ដូច​គ្នា បើ​ទោះជា​ទាំង​ពីរ​ភេទ​នេះ​មាន​កិច្ច​ប្រតិបត្តិ​ផ្សេង​គ្នា​ក៏​ដោយ ។ សេចក្តីសុខ និង​ភាព​ថ្លៃថ្នូរ​របស់​គ្រហស្ថ​តាំងនៅ​បាន​លុះណាតែ​បុគ្គល​នោះ​ជា​អ្នក​ប្រកបការងារ​ត្រឹមត្រូវ ចិញ្ចឹ មជីវិត​ដោយ​សម្មាអាជីវោ បណ្តុះ​ចិត្ត​ក្នុង​ការ​បរិច្ចាគ​ទាន អប់រំ​កាយវាចា​ចិត្ត​ឱ្យ​ប្រព្រឹត្ត​តែ​ក្នុង​អំពើ​ល្អ…

មិន​ថា​អ្នកបួស​ឬ​គ្រហស្ថ​សុទ្ធតែ​ជា​អ្នក​ប្រាថ្នា​សេចក្តីសុខ ចង់បាន​កិត្តិយស​ដូច​គ្នា បើ​ទោះជា​ទាំង​ពីរ​ភេទ​នេះ​មាន​កិច្ច​ប្រតិបត្តិ​ផ្សេង​គ្នា​ក៏​ដោយ ។

សេចក្តីសុខ និង​ភាព​ថ្លៃថ្នូរ​របស់​គ្រហស្ថ​តាំងនៅ​បាន​លុះណាតែ​បុគ្គល​នោះ​ជា​អ្នក​ប្រកបការងារ​ត្រឹមត្រូវ ចិញ្ចឹ មជីវិត​ដោយ​សម្មាអាជីវោ បណ្តុះ​ចិត្ត​ក្នុង​ការ​បរិច្ចាគ​ទាន អប់រំ​កាយវាចា​ចិត្ត​ឱ្យ​ប្រព្រឹត្ត​តែ​ក្នុង​អំពើ​ល្អ និង​វៀរចាក​អំពើអាក្រក់​ចោល​ទាំងអស់ ទើបបាន​នាម​ថា ជា​អ្នក​រស់នៅ​ដោយ​កិត្តិយស ជីវិត​មាន​សេចក្តីសុខ ។

ឯ​បព្វជិត​វិញ​ដើម្បី​ធ្វើ​ឱ្យ​ជីវិត​ថ្លៃថ្នូរ​គួរ​ដល់​ការ​ប្រតិបត្តិ​តាម​កិច្ច​ធម៌​វិន័យ​ត្រឹមត្រូវ រក្សាសីល​បួន​ឱ្យ​បរិសុទ្ធ គោរព​ឱ្យ​ហ្មត់ចត់ ចៀស​ឱ្យ​ឆ្ងាយ​ពី​អនេសនៈ​២១ និង​បាបធម៌​៥ យក​វិន័យ​ជា​ធំ​ក្នុង​ការ​ប្រតិបត្តិ ធ្វើ​ចិត្ត​ឱ្យ​ផូរផង់​ប្រាសចាក​អំពើ​ជា​អកុសល កាន់​ត្រៃសិក្ខា​ឱ្យ​បាន​ខ្ជាប់ខ្ជួន សង្រួម​នូវ​ឥន្ទ្រិយ​ទាំង​៦​មាន​ចក្ខុន្ទ្រិយ​(​សង្រួម​ភ្នែក​)​ជាដើម កុំឱ្យ​លោត​កញ្ជ្រោល​ទៅ​តាម​បច្ចេកវិទ្យា​ទំនើប​បែប​បច្ចុប្បន្ន ។

នោះ​ជីវិត​របស់​អ្នកបួស​នឹង​បាន​នាម​ថា​រស់នៅ​ដោយ​សេចក្តី​បរិសុទ្ធ ទាំង​បរិបូណ៌​ដោយ​សេចក្តីសុខ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ