ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួនកម្មករ​​-កម្មការិនី​​ធ្វើការ​​នៅខេត្ត​បន្ទាយ​​មាន​ជ័​យ​​​ឆ្នាំ​2019​នេះ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ឆ្នាំ​២០១៩​នេះ នៅ​ខេត្តបន្ទាយមានជ័យ មាន​កម្មករ​កម្មការិនីធ្វើការ​ចំនួន​២៣.​៣៩៩​នាក ។ នេះ​បើ​តាម​តួលេខ​ប្រកាស​ឲ្យ​ដឹង ក្នុង​ឱកាស​ដែល​ប្រតិភូ​ខេត្ត​ធ្វើ​ទស្សនកិច្ច​នៅ​រោងចក្រ​កាត់ដេរ ស៊ីសូផុន អុ​ី​ន…

ខេត្តបន្ទាយមានជ័យ ៖ ឆ្នាំ​២០១៩​នេះ នៅ​ខេត្តបន្ទាយមានជ័យ មាន​កម្មករ​កម្មការិនីធ្វើការ​ចំនួន​២៣.​៣៩៩​នាក ។ នេះ​បើ​តាម​តួលេខ​ប្រកាស​ឲ្យ​ដឹង ក្នុង​ឱកាស​ដែល​ប្រតិភូ​ខេត្ត​ធ្វើ​ទស្សនកិច្ច​នៅ​រោងចក្រ​កាត់ដេរ ស៊ីសូផុន អុ​ី​ន ដា​ស្ទ្រៀ​ល ក្នុង​ក្រុង​សិរី​សោភ័ណ កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា​កន្លង​ទៅ ។

លោក សាយ​ជិ​ញ ថា​វី​គិត ប្រធាន​ក្រុមហ៊ុនស៊ីសូផុន អុ​ី​ន​ដា​ស្ទ្រៀ​ល បាន​មាន​ប្រសាសន៍​ប្រាប់គណៈប្រតិភូ​ថា បច្ចុប្បន្ន​កម្មករ​កម្មការិនី​ដែល​កំពុងធ្វើការ​ងារ​ក្នុង​រោងចក្រ​កាត់ដេរ​មាន​ចំនួនជិត​៣.០០០​នាក់ ។ លោក​បញ្ជាក់​ថា កម្មករ​កម្មការិនី​ធ្វើ​ការងារ ក្នុង​រោងចក្រ​កាត់ដេរ​ក្រុមហ៊ុន​ស៊ីសូផុន​អុ​ី​ន​ដា ស្ទ្រៀ​ល មាន​រថយន្ត​សម្រាប់​ដឹក​ទៅ​មក​ដោយមិន​បាន​គិតថ្លៃ​ដឹក​ទេ ហើយ​ប្រាក់ខែ​គោល​គឺក្រុមហ៊ុន​អនុវត្ត​តាម​គោលការណ៍​របស់​រាជរ​ដ្ឋាភិ​បាល ដើម្បី​លើកកម្ពស់​ជីវភាព​បងប្អូន​ប្រជាពលរដ្ឋ និង​កាត់​បន្ថយ​ចំណាកស្រុក​ដោយ​ខុស
ច្បាប់ ។

លោក អ៊ុំ រាត្រី អភិបាលខេត្ត បាន​កោតសរសើរ​ក្រុមហ៊ុន​ស៊ីសូផុន អុ​ី​ន​ដា​ស្ទ្រៀ​ល ដែលបាន​ដំណើរការ​ល្អ ទាំង​ក្រុមហ៊ុន​និង​កម្មករកម្មការិនី​ដែល​មានការ​ងារ​ធ្វើ​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​កំពុង​អភិវឌ្ឍន៍​ឧស្សាហកម្ម និង​ការ​បង្កើត​ឱកាសការងារ​មាន​ផលិតភាព​ការងារ​ខ្ពស់ ជំរុញ​
អភិវឌ្ឍន៍​ធនធានមនុស្ស និង​ជំរុញ​ឲ្យ​មាន​ទីផ្សារ​ការងារ​មានគុណ​ភាព ។

លោក​អភិបាលខេត្ត​ថ្លែង​ទៀត​ថា នៅ​ខេត្ត បន្ទាយ​មាន​ជ័យ មាន​រោងចក្រ សហគ្រាស​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត និង​ក្រុង​សិរី​សោភ័ណ កម្មករ​កម្មការិនី​ដែល​កំពុង​បម្រើ​ការងារ​មាន​ចំនួន​២៣.៣៩៩​នាក់ ក្នុង​នោះ​ស្រី្ត​១៣.៣៨៨​នាក់មាន​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និក ផលិតផល​ប្រអប់​គ្រឿងអលង្ការ គ្រឿងបន្លាស់​រថយន្ត គ្រឿងអគ្គិសនី និង​រោងចក្រ​អា​លុយ​មី​នី​ញ៉ូ​ម ។

លោក ខេ​ង ស៊ុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ថ្លែង​ថា ក្រោយ​ពេល​ប្រតិភូ​ខេត្ត​ធ្វើ​ទស្សនកិច្ច​នៅ​រោងចក្រ​ក្រុមហ៊ុន​ស៊ីសូផុន អុ​ី​ន​ដា​ស្ទ្រៀ​ល ក្នុងក្រុង​សិរិ​សោភ័ណ ឃើញ​សកម្មភាព​កម្មករ​កម្មការិនី​កំពុងធ្វើការ​ងារ​យ៉ាង​សកម្ម ហើយ​មាន​ផាសុកភាព ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ