ជនជាតិ​ចិន​២​នាក់​ដើរ​សុខ​ៗ​ស្រាប់តែ​…​ផ្អើល​ពេញ​ផ្លូវ


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ជា​ជនជាតិ​ចិន​កំពុង​តែ​ដើរ​តាម​ផ្លូវ​យួរ​កាបូប​សុខ​ៗ​ក៏​លេចមុខ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ហុងដា Big ពណ៌​ខៀវ ធ្វើ​សកម្មភាព​ឆក់​កាបូប ប៉ុន្តែ​ត្រូវ​បាន​ស្ត្រី​រង​គ្រោះ​ទាញ​កាបូប​មក​វិញ ធ្វើ​ឲ្យ​ដួល​ម៉ូតូ​ត្រូវ​បាន​អាវុធហត្ថ​ខណ្ឌ​៧​មក​រា ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១២​អធ្រាត្រ ថ្ងៃ​ទី​១៥ ខែកក្កដា នេះ តាម​ណ្តោ​យ​ផ្លូវ​242 កែង​ផ្លូវ​113 នៅ​ចំណុច​ម្តុំ​គី​រី​រម្យ​ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា ។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ សុខ វិសាល អាយុ​១៦​ឆ្នាំ ស្នាក់​នៅ​ម្តុំ​ទួល​គោក ។ តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ​នេះ​គេ​បានឃើញ​ជន​រង​គ្រោះ​២​នាក់​ប្រុស -​ស្រី ជា​ជនជាតិ​ចិន​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ បាន​ដើរ​ស្ពាយ​កាបូប​តាម​បណ្តោយ​ផ្លូវ​242 ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​ពេល​ដល់​ម៉ោង​កើតហេតុ​ខាងលើ​នេះ​ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មានឈ្មោះ​ដូច​ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា BiG ពណ៌​ខៀវ បើកបរ​តាម​បណ្តោយ​ផ្លូវ​242 ទិស​ដៅ​ស្រប​ទិស​គ្នា ជាមួយ​ជន​រង​គ្រោះ ហើយ​ក៏​ឆ្លៀត​ឪ​កាស​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ ប៉ុន្តែ​អត់​បាន​សម្រេច​ដោយសារ​តែ​ជន​រង​គ្រោះ​ទាញ​យក​ត្រឡប់​មក​វិញ ទើប​បណ្តាល​អោយ​ជនសង្ស័យ​ដួល​ម៉ូតូ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ព្រួត​វាយ​មួយ​ដៃ​មួយ​ជើង បណ្តាល​អោយរ​ងរ​បួស​យ៉ាងដំណំ ភ្លាម​ៗ​នោះ​ដែរ​ក៏​មាន​គោលដៅ​អាវុធហត្ថ​ខណ្ឌ​៧​មក​រា​បាន​មក​ដល់​កន្លែង​កើតហេតុ និង​មាន​កម្លាំង​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​ដូច​គ្នា ប៉ុន្តែ​សមត្ថកិច្ច​ប្រគល់​ទៅ​អោយ​ខាង​អាវុធហត្ថ​ខណ្ឌ​៧​មក​រា​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​ខាងលើ​នេះ​បាន​ដាក់​ពាក្យបណ្តឹង​នៅ​អាវុធហត្ថ ដើម្បី​អោយ​សមត្ថកិច្ច​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ខ្លួន​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិ​វី​ធី​ច្បាប់ ៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ