យោងតាមមន្ត្រីអាមេរិកដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា រដ្ឋាភិបាលអាមេរិកបានត្រៀមខ្លួនរួចរាល់ហើយដើម្បីយល់ព្រមលើអាជ្ញាប័ណ្ណសម្រាប់ក្រុមហ៊ុនដែលចង់បន្តការលក់គ្រឿងបន្លាស់ទៅឱ្យក្រុមហ៊ុន Huawei ។
ប្រភពបានបញ្ជាក់ប្រាប់ Reuters ថាដំណើរការអនុម័តអាចចំណាយពេល ២ ទៅ ៤ សប្តាហ៍ដែលនេះជាសញ្ញានៃការដាក់ទណ្ឌកម្មលើកដំបូងគួរឱ្យកត់សម្គាល់ចាប់តាំងពីក្រុមហ៊ុន Huawei ត្រូវបានដាក់នៅក្នុងបញ្ជីខ្មៅ កាលពីខែឧសភា ។
លទ្ធផលនេះកើតឡើងបន្ទាប់ពីលោក Trump បានប្រកាសថា ក្រុមហ៊ុនអាមេរិកនឹងត្រូវបានអនុញ្ញាតឱ្យបន្តទំនាក់ទំនងអាជីវកម្មរបស់ខ្លួនជាមួយក្រុមហ៊ុន Huawei នៅក្នុងកិច្ចប្រជុំកំពូល G-20 នៅកាលពីខែមិថុនាកន្លងមក ។ វាត្រូវបានបន្តដោយព័ត៌មានពីសប្តាហ៍មុនថាក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកនឹងចាប់ផ្តើមផ្តល់អាជ្ញាប័ណ្ណពិសេសដល់ក្រុមហ៊ុនអាមេរិកដែលចង់ធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន ។
យោងតាមតំណាងរបស់ក្រុមហ៊ុន Huawei បានឱ្យដឹងថាជំនួសឱ្យការចេញអាជ្ញាប័ណ្ណ ពិសេស រដ្ឋាភិបាលអាមេរិកគួរតែដកក្រុមហ៊ុនចេញពីបញ្ជីខ្មៅ ព្រោះគ្មានភស្តុតាងជាក់ស្តែងបង្ហាញថាផលិតផលរបស់ក្រុមហ៊ុន Huawei បង្កការគំរាមកំហែងដល់សន្តិសុខអាមេរិកនោះទេ ៕
ប្រភព៖ gsmarena , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ