ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី្ត​ណា​មាក់ងាយ​ប្តី ស្រី្ត​នោះ​នឹង​អាប់​សិរី

4 ឆ្នាំ មុន

ស្ត្រី​ពួក​ខ្លះ​នៅ​ក្នុង​លោក​នេះ​មិន​មានគុណ​ធម៌​ក្នុង​ខ្លួន​ទេ នាង​តែង​ត្មះតិះដៀល និង​មាក់ងាយ​ប្តី ដែល​ខ្លួន​បាន​រៀប​ការ​ឱនក្បាល​ដល់​កន្ទេល​យ៉ាង​ត្រឹមត្រូវ​តាម​ប្រពៃណី ។ ស្រី្ត​ជា​ប្រពន្ធ​រូប​ណា​មើលងាយ​ប្តី ស្រី្ត​រូប​នោះ​នឹង​អាប់​សិរី​សួស្តី រស់នៅ​ក្នុង​ជីវិត​ខ្មៅ​ងងឹត ។ មូលហេតុ​៨​យ៉ាង​ដែល​ស្ត្រី​ពួក​ខ្លះ​មាក់ងាយ​ប្តី​គឺៈ…

ស្ត្រី​ពួក​ខ្លះ​នៅ​ក្នុង​លោក​នេះ​មិន​មានគុណ​ធម៌​ក្នុង​ខ្លួន​ទេ នាង​តែង​ត្មះតិះដៀល និង​មាក់ងាយ​ប្តី ដែល​ខ្លួន​បាន​រៀប​ការ​ឱនក្បាល​ដល់​កន្ទេល​យ៉ាង​ត្រឹមត្រូវ​តាម​ប្រពៃណី ។ ស្រី្ត​ជា​ប្រពន្ធ​រូប​ណា​មើលងាយ​ប្តី ស្រី្ត​រូប​នោះ​នឹង​អាប់​សិរី​សួស្តី រស់នៅ​ក្នុង​ជីវិត​ខ្មៅ​ងងឹត ។

មូលហេតុ​៨​យ៉ាង​ដែល​ស្ត្រី​ពួក​ខ្លះ​មាក់ងាយ​ប្តី​គឺៈ ១-​ប្ដី​គ្មាន​ទ្រព្យសម្បត្តិ ទីទ័ល​ក្រ​, ២-​ប្ដី​ឈឺ​ជា​និច្ច ឈឺ​មិន​លស់​ថ្ងៃ​, ៣-​ប្ដី​ចាស់​ទុព្វលភាព គ្មាន​កម្លាំងកំហែង​, ៤-​ប្ដី​ផឹក​គ្រឿង​ស្រវឹង សេព​គ្រឿងញៀន​, ៥-​ប្ដី​ធ្វេសប្រហែស មិន​ស្គាល់​កាល​គួរ និង​មិន​គួរ ៦-​ប្ដី​អាប់​ឥត​ប្រាជ្ញា ល្ងង់ខ្លៅ មិនដឹង​ទិស​តំបន់​, ៧-​ប្ដី​ខ្ជិលច្រអូស​ក្នុង​កិច្ច​ការងារ​ទាំងឡាយ និង​៨-​ប្ដី​មិន​ប្រឹងប្រែង​រក​លុយ រក​ទ្រព្យសម្បត្តិ​ឲ្យ​មានបាន​នឹង​គេ ។

ស្ត្រី​គ្រប់​រូបត្រូវ​ដឹង​ថា បុរស​ម្នាក់​នេះ​ជា​ស្វាមី​របស់​យើង​ពិត​ៗ ដូច្នេះ​ត្រូវ​គោរព​ស្រឡាញ់​គាត់​ឲ្យ​បាន​ល្អ មិន​ត្រូវ​មាក់ងាយ​ដោយហេតុ​ណាមួយ​ឡើយ និង​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ប្តី​យើង​ទាំងថ្ងៃទាំងយប់​គ្រប់ពេល និង​ត្រូវ​ចេះ​សន្តោស​ចំពោះ​ប្តី បើ​មាន​កំហុសឆ្គង​ណាមួយ​អាច​អនុគ្រោះ​ឲ្យ​បាន ក៏​អនុគ្រោះ​ទៅ​មិន​ត្រូវ​បង្ក​បញ្ហា​ឲ្យ​កាន់តែ​ខ្លាំងក្លា​នោះ​ទេ ។

ចំណែក​ខ្លួន​អ្នកជា​ប្តី​វិញ​កាលបើ​ដឹង​ថា​ប្រពន្ធ​មិន​ពេញចិត្ត​ត្រង់​ចំណុច​ណាមួយ​ពិសេស​គឺ​ចំណុច​ទាំង​៨​ខាងលើ​នេះ អ្នក​ត្រូវធ្វើ​ខ្លួន​មិន​ឲ្យ​មាន​កំហុសឆ្គង​គឺ​កំហុស​ជាន់​កំហុស​នេះ​តទៅ​ទៀត​ទេ និង​ត្រូវ​ឧស្សាហ៍​ព្យាយាម​ធ្វើការ​ឡើង​ដើម្បី​ប្រែក្លាយ​ខ្លួន​ជា​ប្ដី​ដ៏​ល្អ ប្តី​គំរូ ប្តី​គួរ​ជាទី​គោរព​ស្រឡាញ់​អំពី​ភរិយា និង​កូន​ៗ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ