ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សា​របឹង​បៃតង​ទើប​បើក​ថ្មី ប្រគុំ​តន្ត្រី​បាន​២​ថ្ងៃ អាជ្ញាធរ​សុំ​អោយ​ផ្អាក​មាន​ល្បែងស៊ីសង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ផ្សា​របឹង​បៃតង ប្រគុំ​តន្ត្រី​រយៈពេល​៣​ថ្ងៃ ដើម្បី​បើក​ផ្សារ ដើម្បី​អោយ​អាជីវករ​លក់ដូរ តែ​ការ​ប្រគុំ​តន្ត្រី​បាន​តែ​២​ថ្ងៃ ដោយ​ថ្ងៃ​ទី​៣​ត្រូវ​បាន​អាជ្ញាធរ​ចុះ​ទៅ​បិទ បង្ក​អោយ​អ្នកគ្រប់គ្រង…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ផ្សា​របឹង​បៃតង ប្រគុំ​តន្ត្រី​រយៈពេល​៣​ថ្ងៃ ដើម្បី​បើក​ផ្សារ ដើម្បី​អោយ​អាជីវករ​លក់ដូរ តែ​ការ​ប្រគុំ​តន្ត្រី​បាន​តែ​២​ថ្ងៃ ដោយ​ថ្ងៃ​ទី​៣​ត្រូវ​បាន​អាជ្ញាធរ​ចុះ​ទៅ​បិទ បង្ក​អោយ​អ្នកគ្រប់គ្រង និង​លក់​ក្នុង​ផ្សារ​តវ៉ា​ផ្អើល កាលពី​ល្ងាច​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិត​នៅ​ផ្លូវ​មហាវិថី​ឈ្នះ​ឈ្នះ ហៅ​ផ្លូវ​ទំនប់​កប់​ស្រូវ ដែល​ស្ថិត​នៅ​ភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត អាជ្ញាធរ​នៅ​សង្កាត់​ខាងលើ​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ថា ទីតាំង​កើតហេតុ​ត្រូវ​បាន​បើក​សម្ពោធ​អោយ​លក់ដូរ​ជា​ផ្លូវការ និង​បង្កើត​កម្មវិធី​ប្រគុំ​តន្ត្រី​ចំនួន​៣​ថ្ងៃ តែ​ប្រគុំ​តន្ត្រី​បាន​តែ​២​ថ្ងៃ ដោយ​មានការ​ថត​ផ្សព្វផ្សាយ​ពី​អ្នក​ព័ត៌មាន ព្រោះ​ទីតាំង​ខាងលើ ដោយ​មាន​វង់​ល្បែងស៊ីសង (​អាប៉ោង​) ជាដើម អាជ្ញាធរ​ភូមិ​សង្កាត់​ព្រមទាំង​សមត្ថកិច្ច​មិន​បើកភ្នែក​មើល និង​មិន​ព្រម​ឃាត់​ទើប​លិចលឺ​ដល់​ថ្នាក់ដឹកនាំ​ចុះ​ទៅ​ផ្អាក​មិន​ឲ្យ​ប្រគុំ​តន្ត្រី​តែ​ម្ដង​។

អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ខាងលើ ដោយ​មានការ​លក់​ផលិតផល​ផ្សេង​ៗ និង​លក់​ក្នុង​៣​ថ្ងៃ​ខាងលើ ហើយ​មាន​សន្លឹក​ឆ្នោត​ផ្សងសំណាង ដោយនៅ​ពេល​ភ្ញាក់ផ្អើល​ពួក​គាត់​មានការ​តវ៉ា​យ៉ាង​ខ្លាំង ព្រោះ​មិន​ទាន់​ចាប់​រង្វាន់​អោយ​អតិថិជន ។

ក្រោយ​ពេល​កើតហេតុ​អ្នកគ្រប់គ្រង​ក្នុង​ផ្សារ​ឈប់​ប្រគុំ​តន្ត្រី តាម​សំណូមពរ​ពី​អាជ្ញាធរ តែ​ពួក​គាត់​សុំ​ចាប់​រង្វាន់ និង​បញ្ចប់​កម្មវិធី​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ