ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមណៈ​ប្រេត​ផ្តាំ​ថា សូមកុំ​ធ្វើបាប​ដោយ​មាត់

4 ឆ្នាំ មុន

ព្រះ​បរម​សាស្តា​ទ្រង់​ប្រារព្ធ​ព្រះ​ថេរៈ​មួយ​អង្គ​ដែល​លោក​អនិច្ចធម្ម​ទៅ​បាន​យោនយកកំណើត​ជា​ប្រេត មានខ្លួន​ប្រាណ​ដូច​មនុស្ស មាន​ពណ៌​សម្បុរ​ស្អាត​ល្អ តែ​មុខមាត់​ដូច​សត្វ​ជ្រូក នេះ​ក៏​ព្រោះ​កម្ម​ដែល​ខ្លួន​បាន​សាង​ទុក​មក ។ រឿង​នេះ​មាន​និយាយ​នៅ​ក្នុង​គម្ពីរ​ធម្មបទ​ដែល​ដំណាល​ថា ថ្ងៃមួយ​ព្រះ​នារ​ទ​ត្ថេ​របា​ន​ប្រទះ​ឃើញ​ប្រេត​នោះ​ហើយ​សួរ​ថា កាយ​ទាំងមូល​របស់​អ្នក មាន​សម្បុរ​ដូច​មាស…

ព្រះ​បរម​សាស្តា​ទ្រង់​ប្រារព្ធ​ព្រះ​ថេរៈ​មួយ​អង្គ​ដែល​លោក​អនិច្ចធម្ម​ទៅ​បាន​យោនយកកំណើត​ជា​ប្រេត មានខ្លួន​ប្រាណ​ដូច​មនុស្ស មាន​ពណ៌​សម្បុរ​ស្អាត​ល្អ តែ​មុខមាត់​ដូច​សត្វ​ជ្រូក នេះ​ក៏​ព្រោះ​កម្ម​ដែល​ខ្លួន​បាន​សាង​ទុក​មក ។

រឿង​នេះ​មាន​និយាយ​នៅ​ក្នុង​គម្ពីរ​ធម្មបទ​ដែល​ដំណាល​ថា ថ្ងៃមួយ​ព្រះ​នារ​ទ​ត្ថេ​របា​ន​ប្រទះ​ឃើញ​ប្រេត​នោះ​ហើយ​សួរ​ថា កាយ​ទាំងមូល​របស់​អ្នក មាន​សម្បុរ​ដូច​មាស មាន​រស្មី​ភឺ្ល​ស្វាង​សព្វ​ទិស តែ​មាត់​របស់​អ្នក​ដូច​មាត់ជ្រូក តើ​កាលពី​ជាតិ​មុន អ្នក​បាន​ធ្វើអំពើ​ដូច​ម្តេច ?

សមណៈ​ប្រេត​នោះ​តប​ថា បពិត្រ​ព្រះ​នារ​ទៈ ខ្ញុំ​ជា​បុគ្គល​បាន​សង្រួមកាយ​ល្អ​ហើយ តែ​មិន​សង្រួម​វាចា​ពោល​ពាក្យ​ឥតប្រយោជន៍​ដោយ​ប្រការ​ផ្សេង​ៗ ព្រោះហេតុនោះ បានជា​ខ្ញុំ​មាន​សម្បុរ​កាយ​ដូច​មាស តែ​មាន​មាត់​ដូច​សត្វ​ជ្រូក​បែប​នេះ ដូច​លោក​ម្ចាស់​បានឃើញ​ស្រាប់​ហើយ​។

បពិត្រ​ព្រះ​នារ​ទៈ ខ្ញុំ​សូម​ទូល​រឿង​នេះ​ដល់​លោក​ម្ចាស់ សូម​លោក​ម្ចាស់​កុំ​ធ្វើបាប​ដោយ​មាត់ កុំ​មាន​មាត់​ដូច​មាត់ជ្រូក​ឡើយ រង​ទុក្ខវេទនា​ខ្លាំងក្លា​ណាស់ ។

សូម​លោក​ម្ចាស់​ពោល​តែ​ពាក្យពិត​ត្រង់ ពាក្យ​ត្រឹមត្រូវ​ទៅ​បាន​ហើយ សូម​លោ​ម្ចាស់​ចូរ​ជា​អ្នកខ្លាច​បាប ខ្លាច​អំពើអាក្រក់ ភ័យ​នៅ​ក្នុង​វដ្តសង្សារ​ចុះ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ