ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប៉ុន្មាន​ម៉ោង​​ព្យុះសង្ឃរា ​បោកបក់​យ៉ាង​ខ្លាំងលើ​តំបន់ឆ្នេរ​សមុទ្រ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ព្យុះ​ត្រូ​ពី​កាល់​មួយ​ឈ្មោះ​BARRY ដែល​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ជា​ព្យុះសង្ឃរា កាលពី​ថ្ងៃ​ទី​១៣​កក្កដា​បាន​បោកបក់​យ៉ាង​ខ្លាំង លើ​តំបន់ឆ្នេរ​សមុទ្រ​នៃ​រដ្ឋ​ល្វី​ហ្សា​ណា និង​បោកបក់​ឆ្ពោះទៅ​រក​ដែនដី​នៃ​រដ្ឋ​នោះ ដែល​មាន​ទីក្រុង​សំខាន់ NOUVELLE-ORLEANS នាំ​ឲ្យ​មានការ​ប្រកាស​អាសន្ន​ពី​គ្រោះ​ទឹកជំនន់​។…

សហរដ្ឋអាមេរិក ៖ ព្យុះ​ត្រូ​ពី​កាល់​មួយ​ឈ្មោះ​BARRY ដែល​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ជា​ព្យុះសង្ឃរា កាលពី​ថ្ងៃ​ទី​១៣​កក្កដា​បាន​បោកបក់​យ៉ាង​ខ្លាំង លើ​តំបន់ឆ្នេរ​សមុទ្រ​នៃ​រដ្ឋ​ល្វី​ហ្សា​ណា និង​បោកបក់​ឆ្ពោះទៅ​រក​ដែនដី​នៃ​រដ្ឋ​នោះ ដែល​មាន​ទីក្រុង​សំខាន់ NOUVELLE-ORLEANS នាំ​ឲ្យ​មានការ​ប្រកាស​អាសន្ន​ពី​គ្រោះ​ទឹកជំនន់​។

ប្រជាជន​និង​បណ្ដា​អ្នកទេសចរ​ត្រូវ​បាន​ណែនាំ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​។ បន្តិច​ក្រោយមក​ព្យុះ​BARRY​បាន​ក្លា​យមក​ជា​ព្យុះ​ត្រូ​ពី​កាល់ បន្ទាប់​ពី​វា​បោកបក់​ក្នុង​ល្បឿន​ខ្យល់​១១៥​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​មក​។ ព្យុះ​ស​ង្ឍ​រា​ប្រភេទ​ទី​មួយ​ក្នុង​ចំណោម​ព្យុះសង្ឃរា​ទាំង​៥​ប្រភេទ គិត​ចាប់ពី​វា​មាន​កម្លាំង​ខ្យល់​ក្នុង​ល្បឿន​ពី​១១៩​គី​ឡី​ម៉ែត្រ​ក្នុង​១​ម៉ោង​ឡើង​ទៅ​។ អភិបាលក្រុង​NOUVELLE-ORLEANS លោកស្រី​LATOYO CENTRELL​ថ្លែង​ថា យើង​អាច​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​នៃ​ទឹកជំនន់ ដោយសារ​តែ​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​ទីក្រុង​ដែល​ទាប​ជាង​កម្ពស់​ទឹកសមុទ្រ​នោះ​។

ជា​ការ​បង្ការ​មនុស្ស​ជា​ច្រើន​ពាន់​នាក់​បាន​ត្រូវ​ជម្លៀស​ចេញ ពិសេស​ពី​បណ្ដា​តំបន់ឆ្នេរ​សមុទ្រ ក្នុង​រដ្ឋ​នា​ខាងត្បូង​សហរដ្ឋអាមេរិក​នោះ​។ គេ​នៅ​ចង​ចាំ​ពី​ព្យុះសង្ឃរា​ដ៏​សែន​ទារុណ​មួយ​ឈ្មោះ​KATRINA ដែល​កាលពី​ឆ្នាំ​២០០៥​វាយប្រហារ​រដ្ឋ​នោះ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ដល់​ជាង​១.៨០០​នាក់​ក្នុង​នោះ​ជាង​១០០០​នាក់ ក្នុង​ទីក្រុង​NOUVELLE-ORLEANS ។ បណ្ដា​ទំនប់​ការពារ​ទីក្រុង​នោះ​បាន​ត្រូវ​បាក់ បណ្ដាល​ឲ្យ​ទីក្រុង​ជន់​លិច​៨០%​ដោយ​ទឹកប្រៃ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ