ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភេសជ្ជៈ​ទាំង​នេះ​ពិត​ជា​​​ល្អ​បំផុត​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ

4 ឆ្នាំ មុន

អ្វី​ដែល​អ្នក​ទទួលទាន​គឺ​សំខាន់​ណាស់​កំឡុង​ពេល​មាន​ផ្ទៃពោះ​។ ការ​ទទួលទាន​អាហារ​និង​ភេសជ្ជៈ​មិន​ត្រឹមត្រូវ​ក្នុង​រយៈពេល​នេះ​អាច​បង្កើន​ហានិភ័យ​នៃ​ប​ញ្ហ​ជា​ច្រើន​គួរ​អោយ​ព្រួយបារម្ភ​។ ប៉ុន្តែ​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​អោយ​ដឹង​ពី​ភេសជ្ជៈ​ដែល​ល្អ​បំផុត​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ទទួលទាន ៖ ១. ទឹក​ធម្មតា ៖…

អ្វី​ដែល​អ្នក​ទទួលទាន​គឺ​សំខាន់​ណាស់​កំឡុង​ពេល​មាន​ផ្ទៃពោះ​។ ការ​ទទួលទាន​អាហារ​និង​ភេសជ្ជៈ​មិន​ត្រឹមត្រូវ​ក្នុង​រយៈពេល​នេះ​អាច​បង្កើន​ហានិភ័យ​នៃ​ប​ញ្ហ​ជា​ច្រើន​គួរ​អោយ​ព្រួយបារម្ភ​។ ប៉ុន្តែ​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​អោយ​ដឹង​ពី​ភេសជ្ជៈ​ដែល​ល្អ​បំផុត​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ទទួលទាន ៖

១. ទឹក​ធម្មតា ៖ ការ​ទទួលទាន​ទឹក​គ្រប់គ្រាន់​ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ​មិន​ត្រឹមតែ​ជួយ​ដល់​ការ​ផលិត​ទឹកដោះ​របស់​រាង​កាយ​និង​ទប់ស្កាត់​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​រក្សា​សុខភាព​នៃ​កោសិកា​គ្រាប់​ឈាម​ផង​ដែរ​។

២. ទឹកដូង ៖ ភេសជ្ជៈ​ធម្មជាតិ​នេះ​ប្រសើរ​ណាស់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ដោយ​វា​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ isotonic ធម្មជាតិ​ជួយ​ទប់ស្កាត់​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាង​កាយ​។ ទឹកដូង​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​អេ​ឡិច​ត្រូ​លី​ត្រ​ផង​ដែរ​។ ការ​ទទួលទាន​ទឹកដូង​ថែម​ទាំង​ជួយ​ដល់​ដំណើរការ​នៃ​ការ​ផលិត​ទឹកដោះ​ទៀត​ផង​។

៣. ទឹក​ផ្លែ​ឈើ​ស្រស់ ៖ ទឹក​ផ្លែ​ឈើ​ស្រស់​ៗ​ដូច​ជា ទឹកក្រូច ទឹក​ឪឡឹក និង​ទឹក​ម្នាស់​សុទ្ធតែ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស​សៃ រួម​ទាំង​វីតាមីន C ដែល​ជួយ​សម្រួល​ដល់​ការ​សម្រាល​។ សារធាតុចិញ្ចឹម​ក្នុង​ទឹក​ផ្លែ​ឈើ​ស្រស់​ក៏​មាន​ប្រយោជន៍​ចំពោះ​ប្រព័ន្ធ​ភាពស៊ាំ​របស់​ទារក​ក្នុង​ផ្ទៃ​ផង​ដែរ​។ ទោះជា​យ៉ាងណា​ត្រូវ​ប្រាកដ​ថា​ទឹក​ផ្លែ​ឈើ​ដែល​អ្នក​ទទួលទាន​គឺ​ចម្រាញ់​ចេញពី​ផ្លែ​ឈើ​សុទ្ធ និង​ធម្មជាតិ ១០០​ភាគរយ​។

៤. ទឹក​បន្លែស្រស់ ៖ សម្រាប់​ស្ត្រី​ជា​ម្ដាយ​ដែល​មិន​ចង់​ទទួលទាន​បន្លែ ប៉ុន្តែ​ចង់​ទទួល​បាន​អត្ថប្រយោជន៍​ពី​វា គឺ​អាច​សាកល្បង​ធ្វើ​ទឹក​បន្លែស្រស់​ដើម្បី​ទទួលទាន​ជំនួស​វិញ​។

៥. ទឹកដោះគោ​ស្រស់ ៖ មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន វីតាមីន B12 និង​កាល់ស្យូម ព្រម​ជាមួយ​សារធាតុចិញ្ចឹម​ល្អ​ៗ​ផ្សេង​ទៀត​ដែល​រាង​កាយ​ត្រូវការ​ចាំបាច់​កំឡុង​ពេល​មាន​ផ្ទៃពោះ​។

៦. ទឹកក្រូច​ឆ្មារ ៖ ទឹកក្រូច​ឆា្ម​រ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ហើយ​នៅ​ពេល​ទទួលទាន​បែប​ត្រជាក់​ភេសជ្ជៈ​នេះ​នឹង​ជួយ​រាង​កាយ​រក្សា​ជាតិ​ទឹក​។ ទឹកក្រូច​ឆ្មារ​ក៏​មាន​ប្រសិទ្ធិ​ភាព​រំងាប់​ស​សៃ​ប្រសាទ​បន្ទាប់​ពី​អាកា​រៈ​ចាញ់​ផង​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ