ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឧកញ៉ាស៊ឹង សំអុល និងបក្សពួក…​នាំទៅ​ឃុំ​ខ្លួន​​ក្នុងគុក​​បណ្តោះអាសន្ន

1 ឆ្នាំ មុន
  • Mondulkiri

ខេត្តរតនគិរី​-​មណ្ឌលគិរី ៖ ព័ត៌មាន​ចុង​ក្រោយនៅ​រសៀល​ថ្ងៃ​១២​ ក​ក្កដា នោះ ឧកញ៉ា ស៊ឹង សំ​អុល និង​បក្សពួក​ដែល​ត្រូវ​បាន​ចាប់ខ្លួន ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​…

ខេត្តរតនគិរី​-​មណ្ឌលគិរី ៖ ព័ត៌មាន​ចុង​ក្រោយនៅ​រសៀល​ថ្ងៃ​១២​ ក​ក្កដា នោះ ឧកញ៉ា ស៊ឹង សំ​អុល និង​បក្សពួក​ដែល​ត្រូវ​បាន​ចាប់ខ្លួន ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ បន្ទាប់​ពី​ត្រូវ​ចោទប្រកាន់​៤ ​បទល្មើស​ពាក់ព័ន្ធ​និង​បទឧក្រិដ្ឋ​ព្រៃឈើ ។

សូមបញ្ជាក់ថា បន្ទាប់់​ពី​ឈ្មួញ​ឈើ​ដុះ​ស្លែ​មាន​ងារ​ជា​ឧកញ៉ា​ម្នាក់នេះ ត្រូវ​បាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ ស្កាត់​និង​បង្ក្រាបបទល្មើស​ធនធានធម្មជាតិ ចាប់​ឃាត់ខ្លួន​បញ្ជូនទៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី​នោះ ប្រតិ បត្តិការនេះ ​ក៏​កំពុង​ធ្វើ​ឲ្យ​កក្រើក​ពេញ​ផ្ទៃ​ប្រទេស ព្រោះតែ កម្ទេច​វត្ថុ​តាង​នៅ​នឹង​កន្លែង​ដែល​មិន​ធ្លាប់​មាន ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា នា​រសៀលថ្ងៃ​ទី​១១ ខែកក្កដា ឧកញ៉ា ស៊ឹង សំ​អុល និងអ្នក​ពាក់ព័ន្ធ​ដែល​ត្រូវ​បាន​កម្លាំង​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ឃាត់ខ្លួន​សួរ​ចម្លើយ​ពី​បទល្មើស​ព្រៃឈើតាំងពី​ថ្ងៃ​៩ ខែកក្កដា នៅ​បញ្ជាការដ្ឋាន​កង​រាជ​អាវុ​ធ​ហត្ថ​ខេត្តមណ្ឌលគិរី់ ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត ។

ព្រះរាជអាជ្ញា​រង​និង​ជា​អ្នកនាំពាក្យ​សាលា​ដំបូ​ង​ខេត្តមណ្ឌលគិរី លោក ម៉​ម វ៉ា​ន់​ដា បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១១ ខែកក្កដា​ថា ក្នុង​ចំណោម​មនុស្ស​៤​នាក់ មាន​៣​នាក់​ជាប់​ពាក់ព័ន្ធ​ត្រូវបាន ​បញ្ជូន​មក​សាលាដំបូង​ខេត្ត ក្នុង​នោះ​មាន លោក ស៊ឹង សំ​អុល ម្នាក់​ដែរ ។ ការ​សាកសួរ​លោក សុ​ឹ​ង សំ​អុល និង​មនុស្ស​២​នាក់​ទៀត​មិន​ទាន់​បញ្ចប់​ទេ រង់ចាំ​សួរ​បន្ត​នៅ​ថ្ងៃ​ទី​១២ ខែកក្កដា​ទៀត ហើយ​លោក ស៊ឹង សំ​អុល និង​អ្នក​ពាក់ព័ន្ធ​បាន​បញ្ជូន​ទៅ​ផ្ញើ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​១​យប់​សិន ។

ដោយឡែក នៅ​ខេត្តរតនគិរី នា​ថ្ងៃ​ទី​១១ខែកក្កដា រថយន្ត​ឡង់​គ្រី​ស្ស័​រ​កែ​ច្នៃ​ចំនួន​២​គ្រឿងដឹកឈើ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម បាន​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អូ​រយ៉ា​ដាវ សហការជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​អាជ្ញាធរ​មូលដ្ឋាន​ស្ទាក់​ចាប់​បាន កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែកក្កដា នៅ​ភូមិ​ប៉ក់​ធំ​ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូ​រយ៉ា​ដាវ ត្រង់​ចំណុច​ផ្លូវ​ក្រុម​ហុ​៊​ន​៧៤ ។

ប្រភព​ពី​សមត្ថកិច្ច​ថា រថយន្ត​ឡង់​គ្រី​ស្ស័​រដឹកឈើ​ទាំង​២​គ្រឿង​នេះ​គ្មាន​ផ្លា​ក​លេខ​ទេ ដែល​មួយ​គ្រឿង​ពណ៌​ស និង​មួយ​គ្រឿង​ទៀត​ពណ៌​ខ្មៅ ។ រថយន្ត​ទាំង​២​គ្រឿង​នេះ ដឹកឈើ​ប្រភេទ​សុ​ក្រំ​និង​ពពូលថ្ម​ចំនួន​៣៤​កំណាត់ មុខកាត់​ចាប់ពី​២០​សង្ទីម៉ែត្រ​ទៅ​៣០​សង្ទីម៉ែត្រ ប្រវែង​ពី​៣​ម៉ែត្រ​ទៅ​៥​ម៉ែត្រ បម្រុង​ឆ្លង​ដែន​ទៅ​វៀតណាម​។ មានការ​កត់​សម្គាល់ថា នៅ​ក្នុង​ការ​បង្ក្រាប​លើក​នេះ​ខុស​ពី​លើក​មុន​ៗ ដោយ​បាន​ប្រគល់​ឈើ​ទៅ​ឲ្យ​សមត្ថកិច្ច​ជំនាញ​រក្សា​ទុក ចំណែក​រថយន្ត​យក​ទៅ​កម្ទេច​ចោល ។

នៅ​ក្នុង​ខេត្តរតនគិរី​ក៏​មិន​ខុស​នៅ​ខេត្តមណ្ឌលគិរី​ដែរ កណ្តាប់ដៃ​ដែក​របស់​លោក​ឧត្តមសេនីយ៍ ត្រី ថាវ យេ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី ដោយ​មានការ​សម្របសម្រួល​ពី​លោក លាង អូ​៊ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​យក​រថយន្ត​ឡង់​គ្រី​ស្ស័​រ​កែ​ច្នៃ​ដឹកឈើ​ទាំង​២​គ្រឿង​ទៅ​កម្ទេច​ចោល​នៅ​មុខ​ស្នាក់​ការ​សន្តិសុខ​កងរាជអាវុធហត្ថ​៧៨២ ស្ថិត​ក្នុងភូមិ​សោម ត្រក ឃុំ​សោម​ធំ ស្រុក​អូ​រយ៉ា​ដាវ នា​ល្ងាច​ថ្ងៃ​ដដែល​នោះ ។

សូម​រំឭក​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទ ល្មើស​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី កម្លាំង​គណៈកម្ម​ការ​ជាតិ​ទប់​ស្កាត់​និង​បង្ក្រាប​បទល្មើស​ធន ធាន​ធម្មជាតិ ដឹកនាំ​ដោយ​នាយ​ឧត្តមសេនីយ៍ សៅ សុខាអគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស បាន​ចុះ​បង្ក្រាប​ទ្រង់​ទ្រាយ​ធំ កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៩ ចាប់ខ្លួន​មនុស្ស​៤​នាក់ ក្នុង​នោះ​មាន​មេការ​ក្រុមហ៊ុន​២​នាក់អ្នក​បើករថយន្ត​ម្នាក់ និង​ប្រធាន​ក្រុមហ៊ុន​ម្នាក់ ឈ្មោះ​ឧកញ៉ា ស៊ឹង សំ​អុល ។ (សម្រួលដោយ៖ ស្រីណា​)