រាជធានីភ្នំពេញ ៖ លោកគួច ចំរើនអភិបាលខេត្តព្រះសីហនុ ដែលទើបតែងតែតាំងបានបញ្ជាក់យ៉ាងចាក់ដោតណាស់ លើបញ្ហាសំរាមយ៉ាងដូច្នេះថា «សំរាមមិនមែនករណីគួរឱ្យស្អប់ខ្ពេីមទេ តែអ្នកចោលសំរាមផ្តេសផ្តាសទេ ជារឿងដែរមិនល្អ» ។

យោងតាមបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៣ កក្កដា នេះ លោកគួច ចំរើន បានបញ្ជាក់ថា «ថ្ងៃនេះ
យេីងជួបជុំគ្នា គោលដៅយេីង គឺប្រមូលសម្រាមចេញ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ ទៅទៀតពាក់ពន្ធ័នឹងសំរាមសេសសល់នេះ សុំឲ្យអ្នកប្រេីប្រាស់សំរាមទាំងអស់ ត្រូវមានការយល់ដឹងឲ្យបានច្បាស់អំពីសំរាម។ ទោះបីជាមានយុទ្ធនាការប្រមូលសំរាមចេញពីក្រុងព្រះសីហនុថ្ងៃនេះ ប្រាកដណាស់ថា ការគ្រប់គ្រងសំរាមមិនទាន់បានល្អនៅឡេីយទេ តែយេីងចាប់ផ្តេីមយល់ដឹងអំពីសំរាមពីពេលនេះតទៅ» ។

លោកបន្តថា បញ្ហាសំរាមកំពុងរីកធំហួសពីសមត្ថភាពក្រុមហ៊ុនដឹកជញ្ជូនចេញ តែយ៉ាងណាក៏ដោយ យេីងខ្ញុំរួមទាំងមន្ត្រីពាក់ព័ន្ធនឹងបន្តការខិតខំគ្រប់គ្រងសំរាមនេះឲ្យបានច្បាស់លាស់ ដេីម្បីរៀបចំផែនការឲ្យបានគត់មុត ក្នុងការដឹកជញ្ជូនចេញឲ្យបានទាន់ ឲ្យបានគ្រប់ចំនួននឹងបរិមាណដែលបានបញ្ជូនចេញ តែក៏សុំឲ្យមានកិច្ចសហការគ្នាចូលរួមពីគ្រប់មជ្ឍដ្ឋានទាំងអស់ ក្នុងវេចខ្ជប់ ទុកដាក់សំរាមអោយបានត្រឹមត្រូវ។

លោកបន្តថា បន្ទាប់ពីការជួបជុំ និងការប្រមូលសំរាមនេះទៅ ខ្ញុំក៏សុំស្នេីសុំអ្នកស្ម័គ្រទាំងអស់ចូលរួមនៅទីនេះ បានរួមគ្នាបន្តការអប់រំផ្សព្វផ្សាយឲ្យបានទូលំទូលាយទៅកាន់បងប្អូន ប្រជាពលរដ្ឋអ្នកបង្កេីតសំរាមនៅទូទាំងក្រុងព្រះសីហនុយេីង និងសូមឱ្យបងប្អូនអ្នកស្មគ្រចិត្តទាំងអស់នៅទីនេះ ធ្វេីខ្លួនឲ្យក្លាយទៅជាចលករសំខាន់នៃអ្នកគ្រប់គ្រងសម្រាមនៅទីក្រុងព្រះសីហនុរបស់យេីង ដោយខិតខំផ្សព្វផ្សាយឲ្យទូលំទូ លាយទៅកាន់អ្នកបង្កេីតសំរាមឲ្យពួកគាត់មានការយល់ដឹង ចូលរួម ដេីម្បីយេីងមានលទ្ធភាពគ្រប់គ្រងសំរាមអោយបានល្អ យេីងមានលទ្ធភាពថែទាំអនាម័យ បរិស្ថាននៅក្រុងព្រះសីហនុអោយបានល្អចាប់ ។ (សម្រួលដោយ៖ ស្រីណា)





ចែករំលែកព័តមាននេះ