ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​សុទ្ធ​យីហោ​«​អូ​គិ​ថា​ណា​»​គ្មាន​អនាម័យ​ទាល់តែ​សោះ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី​ ៖​ ទីតាំង​ផលិត​ទឹក​បរិ​សុ​ទ្ធ​គ្មាន​ច្បាប់​អនុញ្ញាត​ចំនួន​ពីរ​កន្លែង​ទៀត ដែល​ជ្រក​ក្រោម​ស្លាក​យីហោ «​អូ​គិ​ថា​ណា» ត្រូវ​បាន​មន្ត្រី​ជំនាញ​ចុះ​បិទ​ក្រោយ​រក​ឃើញ​ថា ម្ចាស់​សិប្បកម្ម​ផលិត​ទឹក​សុ​ទ្ឋ​នេះ មិន​គោរព​តាម​គោល​ការ​ណ៏​ច្បាប់​នឹង​គ្មាន​អនាម័យ ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១០ ​កក្កដា…

ខេត្តមណ្ឌលគិរី​ ៖​ ទីតាំង​ផលិត​ទឹក​បរិ​សុ​ទ្ធ​គ្មាន​ច្បាប់​អនុញ្ញាត​ចំនួន​ពីរ​កន្លែង​ទៀត ដែល​ជ្រក​ក្រោម​ស្លាក​យីហោ «​អូ​គិ​ថា​ណា» ត្រូវ​បាន​មន្ត្រី​ជំនាញ​ចុះ​បិទ​ក្រោយ​រក​ឃើញ​ថា ម្ចាស់​សិប្បកម្ម​ផលិត​ទឹក​សុ​ទ្ឋ​នេះ មិន​គោរព​តាម​គោល​ការ​ណ៏​ច្បាប់​នឹង​គ្មាន​អនាម័យ ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១០ ​កក្កដា ឆ្នាំ​២០១៩ ។

​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តមណ្ឌលគិរី សហការ​ជាមួយ​អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ ដឹកនាំ​ដោយ​លោក សុខ ប៊ុ​ន​ធឿ​ន អនុប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​សិប្បកម្ម​ផលិត​ទឹក​ពិសារ នៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ដើម្បី​ឲ្យ​ម្ចាស់​សិប្បកម្ម​សុំ​ច្បាប់​អនុ ញ្ញាត​ឱ្យ​បាន​ត្រឹមត្រូវ ផលិត​ទឹក​កុំឱ្យ​ប៉ះពាល់​ដល់​គុណភាព​ទឹក​ពិសា និង​សុខភាព​អ្នក​ប្រើប្រាស់​ទូទៅ​។

លោក សុខ ប៊ុ​ន​ធឿ​ន អនុប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត បានឱ្យ​ដឹង​ថា ការ​ចុះ​ត្រួតពិនិត្យ​សិប្ប កម្ម​ផលិត​ទឹក​ពិសារ​ដប ដោយ​ឃើញ​ថា សិប្បកម្ម​ទាំងនេះ​បាន​ដំណើរការ​ផលិត និង​ចែកចាយ​ផលិត ផល​របស់​ខ្លួន​នៅ​លើ​ទីផ្សារ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​បង្កើត​ពី​មន្ទីរ​ឧស្សា​កម្ម និង​សិប្បកម្ម​ទេ​។ ម្យ៉ាង ទៀត ឧប ករណ៍​ចម្រោះ​ទឹក​ដែល​ប្រើប្រាស់​នោះ គឺ​អាច​ប្រើប្រាស់​បាន​ត្រឹម​លក្ខណៈ​ក្នុង​រង្វង់​គ្រួសារ​តែ​ប៉ុណ្ណោះ ទាំង​បរិមាណ​ផលិត ទាំង​គុណភាព​ផលិត រួម​ទាំង​លក្ខណៈ​បច្ចេកទេស​ក្បួន​អនាម័យ​ផលិតកម្ម និង​ទីតាំង​ផលិត។

ម្យ៉ាងទៀត ខ្សែ​សង្វា​ក់​ផលិតកម្ម​ច្រក​ដប និង​វេច​ខ្ចប់​របស់​សិប្បកម្ម​ទាំង​ពីរ​នេះ គឺ​មិន​អនុលោម​ទៅ​តាម​បទដ្ឋាន​បច្ចេកទេស​ទឹក​ពិសា​ដប​ដែល​ចែង​ក្នុង​ច្បាប់ ស្តី​ពី​ការ​គ្រប់គ្រង​រោងចក្រ​-​សិប្បកម្ម​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គុណភាព​ទឹក​ពិសា និង​សុខភាព​អ្នក​ប្រើប្រាស់​នៅ​លើ​ទីផ្សារ​។ ហើយ​មន្ត្រី​ជំនាញ​ក៏​បានឱ្យ​ម្ចាស់​សិប្បកម្ម​ផលិត​ទឹក​ពិសា​ដប​ស្លាក​យីហោ អូ​គិ​ថា​ណា​ចំនួន​ពីរ​កន្លែង ស្ថិត​នៅ​ក្រុង​សែន​មនោ​រម្យ ត្រូវ​បញ្ឈប់​សកម្ម​ផលិត និង​ធ្វើ​អាជីវកម្ម រហូត​ដល់​ពេល​ទទួល​បាន​ច្បាប់​អនុញ្ញាត​ពី​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​។

លោក សុខ ប៊ុ​ន​ធឿ​ន បាន​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​សិប្បកម្ម​ទាំងអស់ ត្រូវ​មក​ទំនាក់ទំនង​សុំ​ច្បាប់ បង្កើត​រោងចក្រ​សិប្បកម្ម​នៅ​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត ដើម្បី​កែប្រែ​នូវ​ប្រព័ន្ធ​ផលិតកម្ម និង​គុណភាព​ឱ្យ​សម​ស្រប​តាម​ស្តង់ដារ​បច្ចេកទេស​ទឹក​ពិសា​ដប និង​និ​តី​វិធី​ផ្លូវច្បាប់​។ ក្នុង​ករណី​ម្ចាស់​សិប្បកម្ម​មិន​អនុវត្តន៍​តាម​ការ​ណែនាំ​របស់​មន្ត្រី​ជំនាញ ហើយ​ឃើញ​នៅ​តែ​បន្ត​ការ​ផលិត និង​ចរាចរណ៍​ចែកចាយ​លក់​លើ​ទីផ្សារ​ទៀត មន្ទីរ​នឹង​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់ ដោយ​មាន​ស្ថាន​ប័ន​ជំនាញ​ពាក់ព័ន្ធ​ចូលរួម​អនុវត្ត​ច្បាប់ និង​ផាកពិន័យ​តាម​ច្បាប់​ជា​ធរមាន​៕​ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ