កុំ​បារម្ភ​អី! គន្លឹះ​សម្រក​ទម្ងន់មាន​សុវត្ថិ​ភាព​​​ក្រោយ​ពី​សម្រាលកូន​រួច


ជាតិ​ជា​មនុស្ស​ស្រី​ច្រើន​តែ​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ក្នុង​ការ​សម្រក​ទម្ងន់​ក្រោយ​ពី​សម្រាលកូន​រួច ហើយ​វា​ក៏​មាន​កត្តា​ច្រើន​ផង​ដែរ​។ យ៉ាងណាមិញ ស្ត្រី​មាន​ផ្ទៃពោះ​អាច​នឹង​មានការ​ប្រែប្រួល​រាង​កាយ​ជាប់​រហូត ហើយ​អ្នក​ក៏​ប្រហែលជា​មិន​អាច​ត្រឡប់​មក​រក​ទម្ងន់ ឬ​រាង​ដូច​ដើម​វិញ​បាន​ដែរ​។

ប៉ុន្តែ​កុំ​បារម្ភ​អី បើសិនជា​អ្នកចេះ​គន្លឹះ​នៃ​ការ​ញ៉ាំ​អាហារ​ដូច​ខាងក្រោម​នេះ ព្រោះ​នឹង​ជំរុញ​ដល់​ការ​សម្រក​ទម្ងន់​ប្រកបដោយ​សុខភាព ហើយ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​ទៀត​។

១-មិន​ត្រូវ​តម​អាហារ​ឡើយ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​គ្មាន​កម្លាំងកំហែង ហើយ​ក៏​មិន​អាច​ជួយ​ដល់​ការ​សម្រក​ទម្ងន់​អ្នក​ដែរ​។
២- ត្រូវ​តែ​ញ៉ាំ​អាហារ​តិច​ៗ​ចំនួន ៦​ពេល​ជា​និច្ច និង​ចៀស​ជាង​ការ​ញ៉ាំ​អាហារ ៣​ពេល​តែ​ច្រើន​ៗ​។
កុំ​តម​អាហារ​ពេល​ព្រឹក
៣- មិន​ត្រូវ​ញ៉ាំ​អាហារ​ច្រើន​ៗ​ពេក​ទេ​។ បើសិនជា​អ្នក​ញ៉ាំ​អាហារ ចូរ​ញ៉ាំ​វា​យឺត​ត្រឹមតែ​មួយ​ឆ្អែត​ៗ​បាន​ហើយ​។

៤- ចូរ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប និង​ទឹកដោះគោ​គ្មាន​ជាតិ​ខ្លាញ់​។
៥- បើសិនជា​អ្នកមាន​អារម្មណ៍​ចង់​ញ៉ាំ​អាហារ​សម្រន់​នៅ​ចន្លោះ​ពេលបាយ ចូរ​ព្យាយាម​ញ៉ាំ​តែ​បន្លែ និង​ផ្លែ​ឈើ​ដូច​ជា ផ្លែ​ប៉ោម ក្រូច បឺ​រី ចេក ឬ​ការ៉ុត​បាន​ហើយ ព្រោះ​វា​មិន​ត្រឹមតែ​មាន​វីតាមីន​ទេ តែ​ក៏​សម្បូរ​ជាតិ​សរសៃ​ដែរ​។
៦- ចូរ​ញ៉ាំ​ទឹក​៨ ទៅ​៩​កែវ​ជា​រៀងរាល់ថ្ងៃ​។ ចូរ​ចៀសវាង​ការ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ហ្គា​ស ទឹក​ផ្លែ​ឈើ និង​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​។
៧- កាត់​បន្ថយ​ការ​ញ៉ាំ​របស់​ផ្អែម និង​ខ្លាញ់ (​ប្រភព​ពី​៖ Health.com.kh)​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ