ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​លើកគ្នា​តវ៉ា​មិន​សុខចិត្ត លោក​អភិបាលស្រុក​ឆ្លើយ​តប​វិញ​យ៉ាង​ចាក់​ដោត

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​មាន​ករណី​តវ៉ា​របស់​ប្រជាពលរដ្ឋ​អ្នក​ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គី​រី ដែល​ប្រឆាំង​ដាច់ខាត​ការ​ចាក់​លុប​ដី​មេទឹក​ទំនប់​តា​កុយ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៩ រដ្ឋបាល​សាលាស្រុក​ជល​គី​រី បាន​អញ្ជើញ​ប្រជាពលរដ្ឋ…

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​មាន​ករណី​តវ៉ា​របស់​ប្រជាពលរដ្ឋ​អ្នក​ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គី​រី ដែល​ប្រឆាំង​ដាច់ខាត​ការ​ចាក់​លុប​ដី​មេទឹក​ទំនប់​តា​កុយ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៩ រដ្ឋបាល​សាលាស្រុក​ជល​គី​រី បាន​អញ្ជើញ​ប្រជាពលរដ្ឋ ជា​ច្រើន​រយ​គ្រួសារ មក​ជួបជុំ​គ្នា​ដើម្បី​បញ្ជាក់​ពី​ជំហរ​របស់​រដ្ឋបាល​សាលាស្រុក និង​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ ។

នៅ​ព្រឹក​នោះ គេ​ឃើញ​អភិបាលស្រុក​ជល​គី​រី​លោក ហៃ មនោ​រម្យ បាន​លើក​ឡើង​ក្នុង​ឥរិយា​បទ​ខឹងសំបារ​តែ​លោក​បាន​សុំ​ទោស​វិញ​ថា «​លោក​មិនមែន​ចិត្ត​ព្រះ​ទេ លោក​ខឹង​ខ្លះ​ដែរ ដោយសារ​កន្លង​ទៅ​ប្រជាពលរដ្ឋ​បាន​ចោទ​លោក​ថា បាន​ទិញ​ដី​នៅ​ចំណុច​ទំនប់​តា​កុយ ហើយ​បាន​ចាក់​ដី​លុប​មេទឹក​ក្នុង​គោលបំណង​ពុះ​ឡូត៍​លក់​» ។

លោក​សូម​ធ្វើការ​បដិសេធន៍​ថា «​គ្មាន​ដី​មួយ​ដុំ​នៅ​ស្រុក​ជល​គី​រី​ទេ បច្ចុប្បន្ន​លោក​ជួល​ផ្ទះ​គេ​ស្នាក់​នៅ​ឯ​ផ្សារ​ផ្អាវ ខេត្តកំពង់ចាម មាន​ចំងាយ ៦-៧ គីឡូម៉ែត្រ ហើយ​មក​ធ្វើការ​ដល់​ស្រុក​ជល​គី​រី​នេះ​រាល់ថ្ងៃ ។ ការ​ចោទប្រកាន់​បែប​នេះ​គ្មាន​យុត្តិធម៌​ដល់​លោក​ជា​អភិបាលស្រុក​នោះ​ទេ សូម​បង្ហាញ​ការ​ពិត​ផង​» ។

លោក​បាន​បញ្ជាក់​ថា​៖ តាម​គម្រោង​អភិវឌ្ឍន៍​ស្រុក​ជល​គី​រី​ទី​១ គឺ​ជីក​ប្រឡាយ​ពី​ទន្លេ ប្រវែង ១២០០​ម៉ែត្រ និង​ទ្វារ​ទឹក​មួយ​កន្លែង ចំណុច​ដារ​អំបិល មក​ចំណុច​ភ្នំ​មាន់ ដើម្បី​បូមទឹក​ទន្លេ នៅ​ពេល​ដែល​មានការ​ខ្វះខាត​ទឹក ។ ទី​២​កែសម្រួល​ប្រព័ន្ធ​ទ្វារ​ទឹក ៥ កន្លែង​ដោយ​ផ្សារ​ដែក​បន្ថែម ដាក់​តាម​លូ​អោយ​បាន​ខ្ពស់ ក្នុង​គោលបំណង​ទប់ទឹក​ឲ្យ​បាន​ច្រើន ។

ចំណែក​ទី ៣ ស្ដា អាង​ទឹក​ទំនប់​តា​កុយ​ដែល​មាន​បណ្ដោយ ១០០ ម៉ែត្រ ទទឹង ១០០ ម៉ែត្រ និង​អោយ​មាន​ជម្រៅ ៣ ម៉ែត្រ ហើយ​យក​អាចម៍ដី​ទៅ​ចាក់ បំពេញ​សាលាស្រុក និង​ទី​សាធារណៈ​មួយ​ចំនួន ដូច​ជា​តំបន់​ទំនប់​អា​កុយ​ចម្ងាយ​ប្រវែង ៣០​ម៉ែត្រ​ជិត​ក្នុង​គោលបំណង​ទុក​ដី​នេះ​ជា​សាធារណៈ​សម្រាប់​ចំណតរថយន្ត និង ម៉ូតូ ចត នា​ខែវស្សា ផង​ដែរ ។

ក្រោយ​ពី​ការ​លើក​ឡើង​របស់​លោក​អភិបាលស្រុក​ជល​គិរី​រួច​មក​ប្រជាពលរដ្ឋ ព្រម​ទទួលយក​គម្រោង​២​ខាងលើ តែ​គម្រោង​ទី​៣ គឺ​ស្ដា​អាង​ទឹក​ទំនប់​តា​កុយ​យក​អាចម៍ដី ទៅ​ចាក់​បំពេញ​តាម​ទី​សាធារណៈ គឺ​ធ្វើ​អោយ​ប៉ះពាល់​ដល់​ចុង​មេទឹក​ទំនប់​តា​កុយ ដែល​ប្រជាពលរដ្ឋ​ធ្លាប់​បូមទឹក​ប្រើប្រាស់​អាស្រ័យ​ផល ប្រជាពលរដ្ឋ​មិន​ព្រម​ជា​ដាច់ខាត ។

ម្យ៉ាងវិញទៀត​ប្រជាពលរដ្ឋ​បានដឹង​ច្បាស់​ណាស់​ថា គោលបំណង​នៃ​ការ​ចាក់​ដី​លប់​ប្រឡាយ​នៅ​ចំណុច ចុង​មេទឹក​ទំនប់​តា​កុយ​គឺ​ដើម្បី​ភ្ជាប់​ទៅ​ដី​មួយ​កន្លែង ដែល​អភិបាលរង​ស្រុក​ជល​គី​រី​ម្នាក់​បាន​ទិញ​ពី​ប្រជាពលរដ្ឋ (​មាន​សាក្សី​ជា​អ្នកលក់​តែ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ក្នុង​តម្លៃ​៥​ពាន់​ដុល្លារ​) ដើម្បី​អោយ​ដី​នោះ​បាន​តម្លៃ​ថ្លៃ ព្រោះ​ដី​ដែល​អភិបាលស្រុក​បាន​ទិញ​ទុក​នោះ​នៅ​ខាងក្នុង​ហើយ​មាន​ប្រឡាយ​ទឹក​ពីមុខ ។ យ៉ាងនេះ​ក្តី​នៅ​ព្រឹក​នោះ អភិបាលរង​ស្រុក​ជល​គី​រី​លោក ដូ​វ គឹ​ម​ស៊ី​ន បាន​ឆ្លើយ​ប្រាប់​អ្នក​ដ​សារព័ត៌មាន​ថា មិន​បាន​ទិញ​ដី​នោះ​ពី​ប្រជាពលរដ្ឋ​ទេ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ