ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ល្ងង់​ប្រៀប​បាន​នឹង​វែក​សម្ល

5 ឆ្នាំ មុន

បណ្តា​ភិក្ខុ​ទាំងឡាយ​ជំនាន់​ពុទ្ធកាល គឺ​មាន​តែ​ភិក្ខុ​ឧ​ទា​យិ​មួយ​រូប​គត់​ដែល​សម្បូរ​រឿងអាស្រូវ​ជាងគេ ជា​ភិក្ខុ​ល្ងង់​សូ​ម្បី​គង់នៅ​ក្នុង​វត្ត​ជាមួយនឹង​ព្រះពុទ្ធ​ក៏​នៅ​តែ​ល្ងង់​ប្រៀប​បាន​នឹង​វែក​មិន​ស្គាល់​រសជាតិ​សម្ល​ក៏​យ៉ាងនោះ​ដែរ ។ ថ្ងៃមួយ​ព្រះ​ឧ​ទា​យិ​អង្គ​នេះ​បាន​ទៅ​គង់នៅ​ក្នុង​ធម្មសភា ធ្វើ​ដូច​ជា​ព្រះ​មហាថេរ ។ ពួក​ភិក្ខុ​អាគន្តុកៈ​បានឃើញ​លោក​ហើយ​ក៏​សម្គាល់ថា ជា​ព្រះ​មហា​ថេរៈ​ជា​អ្នកចេះ​ដឹង​ច្រើន ហើយ​បាន​ចូល​ទៅ​សួរ​បញ្ហា​ធម៌​នឹង​លោក…

បណ្តា​ភិក្ខុ​ទាំងឡាយ​ជំនាន់​ពុទ្ធកាល គឺ​មាន​តែ​ភិក្ខុ​ឧ​ទា​យិ​មួយ​រូប​គត់​ដែល​សម្បូរ​រឿងអាស្រូវ​ជាងគេ ជា​ភិក្ខុ​ល្ងង់​សូ​ម្បី​គង់នៅ​ក្នុង​វត្ត​ជាមួយនឹង​ព្រះពុទ្ធ​ក៏​នៅ​តែ​ល្ងង់​ប្រៀប​បាន​នឹង​វែក​មិន​ស្គាល់​រសជាតិ​សម្ល​ក៏​យ៉ាងនោះ​ដែរ ។

ថ្ងៃមួយ​ព្រះ​ឧ​ទា​យិ​អង្គ​នេះ​បាន​ទៅ​គង់នៅ​ក្នុង​ធម្មសភា ធ្វើ​ដូច​ជា​ព្រះ​មហាថេរ ។ ពួក​ភិក្ខុ​អាគន្តុកៈ​បានឃើញ​លោក​ហើយ​ក៏​សម្គាល់ថា ជា​ព្រះ​មហា​ថេរៈ​ជា​អ្នកចេះ​ដឹង​ច្រើន ហើយ​បាន​ចូល​ទៅ​សួរ​បញ្ហា​ធម៌​នឹង​លោក ។ ស្រាប់តែ​ព្រះ​ឧ​ទា​យិ​រក​ឆ្លើយ​បញ្ហា​ធម៌​មិន​បាន​ទាល់តែ​សោះ ។

ពួក​ភិក្ខុ​អាគន្តុកៈ​ទាំងនោះ​បាន​តិះដៀល​ថា ភិក្ខុ​អង្គ​នេះ​គង់នៅ​ក្នុង​វត្ត​ជាមួយ​ព្រះ​សាស្តា​ដែរ តែ​មិនដឹង​នូវ​ធម៌អាថ៌​អ្វី​បន្តិច​សោះ ហើយ​នាំ​យក​រឿង​នេះ​ទៅ​ក្រាបទូល​ដល់​ព្រះ​សាប​រម​ស្តា​ ។

ព្រះ​សាស្តា​ទ្រង់​ជ្រាប​រឿង​នោះ​ហើយ ក៏​ត្រាស់​ថា​៖ ជនពាល​ទោះបី​ចូល​ទៅ​អង្គុយ​ជិត​ជាមួយនឹង​បណ្ឌិត​អស់​មួយ​ជីវិត​ក៏​ដោយ តែ​ក៏​មិនដឹង​ច្បាស់​នូវ​ព្រះធម៌​ដដែល ប្រៀប​ដូច​ជា​វែក​មិន​ស្គាល់​រសជាតិ​នៃ​សម្ល​ក៏​យ៉ាងនោះ​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ