ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចឹងសោះ..! ពេលប៉ូលិសចាប់ប្តី​ទើបដឹង​ថា បានផ្តើមចេញ​ពីប្រពន្ធមានសហាយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​នៅប៉ុន្មាន​ថ្ងៃនេះ​ ពិតជា​មានរឿង​ភ្ញាក់​ផ្អើល​​ក្នុង​បណ្តាញ​សង្គម ហើយក៏​បាន​ស៊ែ​រត​ៗ​គ្នា​ដែរ លើករណី​ស្ត្រី​ម្នាក់​​​បាន​ចោទប្រកាន់​ថា ប្តី​​វាយ​ដំជាច្រើនលើក​ព្រោះតែ​ភ្លើង​ប្រចណ្ឌ​ ។ ហើយលើ​ក​ចុង​ក្រោយប្តី​បាន​យក​កាំបិត​ឆូត​មុខ​នាង រួច​យក​ទូរស័ព្ទ​២​គ្រឿង…

រាជធានី​ភ្នំពេញ​ ៖ ​នៅប៉ុន្មាន​ថ្ងៃនេះ​ ពិតជា​មានរឿង​ភ្ញាក់​ផ្អើល​​ក្នុង​បណ្តាញ​សង្គម ហើយក៏​បាន​ស៊ែ​រត​ៗ​គ្នា​
ដែរ លើករណី​ស្ត្រី​ម្នាក់​​​បាន​ចោទប្រកាន់​ថា ប្តី​​វាយ​ដំជាច្រើនលើក​ព្រោះតែ​ភ្លើង​ប្រចណ្ឌ​ ។ ហើយលើ​ក​ចុង​ក្រោយប្តី​បាន​យក​កាំបិត​ឆូត​មុខ​នាង រួច​យក​ទូរស័ព្ទ​២​គ្រឿង និង​លុយ​ជាង​៣០០​ដុល្លារ​រត់គេច​ខ្លួន​បាត់ ។ ​ប៉ុន្តែអ្វី​ៗក៏បានដឹងរឿងរ៉ាវទាំងអស់ និងធ្លាយ​ការ​ពិត​ បន្ទាប់​ពី​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ​ទី​១ចុះ​ទៅ​​ឃាត់ខ្លួន ជន​ដៃ​ជន​ដៃដល់​ជាប្តីនោះ​បាន ​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ទី​១០ ​កក្កដា ​នេះ នៅ​បន្ទប់​ជួល​ក្នុងភូមិទួល​ថ្ងាន់ សង្កាត់​ទួល​សង្កែ​២​ ខណ្ឌ​ប្ញ​ស្សី​កែវ ។ ជនសង្ស័យ​ជាប្តី​បាន​ប្រាប់ថា គឺផ្តើម​ចេពី​រឿង​ប្រពន្ធ​ខ្លួន​មាន​សហា​យ​ ហើយ​​ការ​រង​របួស​នោះ​​ គឺ​ដោយសារ​រូបគេ​ច្រានដួលត្រូវ​​កូនសោ​ ។

ជនសង្ស័យជាប្តី ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ហ៊​ន សម្ផស្ស ២៤​ឆ្នាំ ជា​អ្នកបើកបរ ស្នាក់​នៅ​ផ្ទះ​ជួល សង្កាត់​ទួល​សង្កែ​ទី​១ និង​មានស្រុក​កំណើត ភូមិ​ទ្រា ឃុំ​ស្វាយ​ជ្រុំ​ ស្រុក​មេ​សាង ខេត្ត​ព្រៃវែង​ ។​ ចំណែក​នារី​ជា​ប្រពន្ធ ដែល​រង​របួសដែល​ចោទប្រកាន់​ថា ប្តី​វាយ​ដំនិង​យក​កាំបិត​ឆូត​មុខ​នោះ​ ឈ្មោះ អាត លី​ណា អាយុ​២២​ឆ្នាំ ជា​អ្នកបម្រើ​ការ​តាម​ហាង​ ។

អ្វី​ដែល​មាន​​ការចាប់អារម្មណ៍​នោះ​ គឺបន្ទាប់​ពី​ចាប់​ខ្លួន​ជនសង្ស័យ រួម​ទាំង​ស្ត្រី​ជា​ម្តាយ ក៏ដូច​ជា​ប្អូនស្រី​កាន់​រូបថត​នារី​ជា​ប្រពន្ធ​ថត​អោប​ជាមួយ​ប្រុសថ្មី និង​ទ​ទួ​ច​សុំ​អោយ​សមត​ម្ថ​កិច្ច ជួយ​រក​យុត្តិធម៌ ​។ តាមជន សង្ស័យ​បាន​ឱ្យ​​ដឹង​ថា ការ​ចោទប្រកាន់ របស់​ប្រពន្ធថា ខ្លួន​វាយ​ដំ និង​យក​កាំបិត​ឆូត​មុខ មិនមែន​ជា​ការ​ពិត​នោះ​ទេ ។

ជនសង្ស័យ​ឱ្យ​​ទៀត​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៦​ល្ងាច​ថ្ងៃ​ទី​៨ ​កក្កដា ​​ខ្លួន​បាន​មាន​ទំនាស់​គ្នា ជាមួយ​ប្រពន្ធ ដោយសា​តែ​សួរនាំ​រឿង​រូបថត ដែល​ប្រពន្ធ​របស់​ខ្លួន​មាន​សហា​យ​ថត​អោប​ជាមួយ​ប្រុស​ថ្មី ។​ ខណៈ​នោះ ស្រី​ជា​ប្រពន្ធ​​បាន​ស្ទុះ​មក​ច្រាន​ខ្លួន ​និង​វា​យ​​នឹង​អំបោស​ហើយ​​ជេរ​អា​ឆ្កែ ទើប​ខ្លួន​ខឹង​ទ្រាំ​មិន​បាន​វាយ​មួយ​ដៃ ​បណ្តាល​អោយ​ត្រូវ​កូនសោ​រង​របួស​តែ​ម្តង ។

​កន្លង​មក អោយ​តែ​ឈ្លោះ​គ្នា ខ្លួន​រង​ការ​ធ្វើបាប​ពី​សំណាក់​ប្រពន្ធ​ជា​រឿយៗ ។ ជនសង្ស័យ​​បាន​ឱ្យ​ដឹង​ទៀត​ថា ខ្លួន​មិន​បាន​ប្រចណ្ឌ​ប្រពន្ធ​នោះ​ទេ តាម​ពិតជា​រឿង​​ដែល​ប្រពន្ធ​របស់​ខ្លួន​មាន​ប្រុស និង​ថត​អោប​គ្នា ទៀត​ផ​ង ដោយមិន​គិត​ថា​ ខ្លួន​មាន​ប្តី​និង​មានកូន​ទៅ​ហើយ​នោះ​ ។

តាម​បុរស​ជា​ប្តីបាន​បំភ្លឺ​ដល់​បណ្តាញ​សង្គម​​ថា គ្រាន់តែ​សំដី​តែ​ម្ខាង​ដែល​បាន​ឡាយនោះ បែរជា​បងប្អូនមក​ជេរ​ប្រមា​ថ​ខ្ញុំ​ទាំង​មិនដឹង​កា​ពិត ។​ មិនតែប៉ុណ្ណោះ​ ជេរ​ដល់​អ្នក​ខេត្តព្រៃវែង​ទៀត ។​ ខ្លួន​និង​នារី​ជា​ប្រពន្ធ​បាន​រស់នៅ​ជាមួយ​គ្នា តាំងពី​ឆ្នាំ ២០១៦ ដោយ​ទៅ​សែន នៅផ្ទះ​ខាង​ស្រី ក្នុង​ខេត្ត​រតនគី​រី ។ ​ការ​រស់នៅ​ជា មួយ​គ្នា​បានកូន​ស្រី​១ ​អាយុ​១​ឆ្នាំ និង​៦​ខែ ​មិន​នឹក​ស្មានថា ប្រពន្ធ​ទៅ​មាន​ប្រុស​ថ្មី​បែប​នោះ ហើយ​ថែម​ទាំង​ចោទប្រកាន់​ថា ខ្លួន​បាន​វាយ​និង​យក​កាំបិត​ឆូត​មុខ​ទៀត ​។​

ដើម្បី​បំភ្លឺ​ពី​ការ​ពិត​ខ្លួន ​បាន​ទាក់ទង​ហៅ​អ្នក​ព័ត៌មាន​ទៅ​បំភ្លឺ​ដល់​បន្ទប់​ជួល​ ក៏ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន តែ​ម្តង ។ នៅ​ចំពោះ​មុខ អ្នក​យក​ព័ត៌មាន​ ស្ត្រីឈ្មោះក្រួច នាង អាយុ​៥២​ឆ្នាំ ដែល​ត្រូវជា​ម្តាយ​ឱ្យ​ដឹង​ថា កូនប្រុស​របស់​ខ្លួន ជា​មនុស្ស​ស្លូតត្រង់ នេះ​ជា​រឿង​អយុត្តិធម៌ ហើយ​សូម​អោយ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌ អោយ​កូនប្រុស​របស់​គាត់​ ។

តាម​ប្អូនស្រីជនសង្ស័យ​​ក៏បាន​អោយ​ដឹង​ដែរ ការ​ទាស់ទែង​គ្នាផ្តើមចេញពី​បង​ថ្លៃស្រីរបស់​ខ្លួន មាន​សហាយ ហើយ​បងប្រុស​មិន​បាន​វាយ​នោះ​ទេ ​គឺ​គ្រាន់តែ​យកដៃ​រុញ​តែ​ប៉ុណ្ណោះ​ ។ គួរ​បញ្ជាក់​ថា នារី​ជា​ប្រពន្ធ បាន​រង​របួស និង​បាន​សម្រាក​ព្យាបាលនៅ​មន្ទីរពេទ្យ​កាល​ម៉ែ​ត​ និងបាន​ចាក​ចេញពី​មន្ទីរពេទ្យ​នៅ​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​៩ ​កក្កដា ឆ្នាំ​២០១៩ ទៅ​កាន់​លំនៅឋាបបន្ទប់​ជួល​វិញ​ ។

ស្ត្រី​រូប​នោះ​បាន​រៀបរាប់​និង​ចោទប្រកាន់​ទៅ​លើ​ប្តី​របស់​ខ្លួន វាយ​ធ្វើបាប​សរុប​ប្រហែល​១០​លើក ព្រោះ​ប្រចណ្ឌ​និង​ចុង​ក្រោយ​ប្ដី​របស់​នាង​បាន​ច្របាច់ករ​វាយដំ និង​យក​កាំបិត​ឆូត​មុខ​បណ្តាល​អោយរ​ងរ​បួស
​ប្រ​មុះ​ដេរ​៤​ថ្នេរ ​ត្របក​ភ្នែក​ដេរ​២​ថ្នេរ តែត្រូវ​បាន​បំភ្លឺ​ពី​បុរស​ជា​ប្តី បន្ទាប់​ពី​ចាប់ខ្លួន​ ដោយ​អះអាង​មិនមែន​ឆូត​នោះ​ទេ គឺ​ត្រូវ​កូនសោ​ បន្ទាប់​ពី​មានការ​ប្រតាយប្រតប់​គ្នា ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ