ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្នៃអស់ទាស់ Toyota កំពុង​សាកល្បង​ដំបូល​សូ​ឡា​ជំនាន់​ថ្មី​សម្រាប់​រថយន្ត

4 ឆ្នាំ មុន

ក្រុមហ៊ុន Toyota នឹង​ចាប់ផ្តើម​សាកល្បង​ដំបូល​សូ​ឡា​ថ្មី​មួយ សម្រាប់​រថយន្ត Prius ប្រភេទ​ដោត​ឌុ​យ (Plug-in) ដែល​គេ​បាន​អះអាង​ថា វា​អាច​ជួយ​ឱ្យ​រថយន្ត​បើក​បាន​៤៤.៥​គីឡូម៉ែត្រ​ដោយ​គ្រាន់តែ​ប្រើ​ពន្លឺព្រះអាទិត្យ​ពី​ដំបូល​សូ​ឡា​នេះ​។ បន្ទះ​ស្រូប​ថាមពល​ពន្លឺព្រះអាទិត្យ…

ក្រុមហ៊ុន Toyota នឹង​ចាប់ផ្តើម​សាកល្បង​ដំបូល​សូ​ឡា​ថ្មី​មួយ សម្រាប់​រថយន្ត Prius ប្រភេទ​ដោត​ឌុ​យ (Plug-in) ដែល​គេ​បាន​អះអាង​ថា វា​អាច​ជួយ​ឱ្យ​រថយន្ត​បើក​បាន​៤៤.៥​គីឡូម៉ែត្រ​ដោយ​គ្រាន់តែ​ប្រើ​ពន្លឺព្រះអាទិត្យ​ពី​ដំបូល​សូ​ឡា​នេះ​។ បន្ទះ​ស្រូប​ថាមពល​ពន្លឺព្រះអាទិត្យ ដែល​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន Sharp មាន​កម្រាស់​ត្រឹម ០.០៣​មី​លី​ម៉ែត្រ​ប៉ុណ្ណោះ ប៉ុន្តែ​វា​អាច​ផ្តល់​ថាមពល​ដល់​ទៅ​៨៦០​វ៉ា​ត់ ហើយ​ថែម​ទាំង​អាច​សាក​រថយន្ត​បាន​នៅ​ពេល​វា​កំពុង​បើកបរ​ថែម​ទៀត​ផង​។

បន្ទះ​ស្រូប​ថាមពល​ពន្លឺព្រះអាទិត្យ ដែល​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន Sharp មាន​កម្រាស់​ត្រឹម ០.០៣​មី​លី​ម៉ែត្រ​ប៉ុណ្ណោះ ប៉ុន្តែ​វា​អាច​ផ្តល់​ថាមពល​ដល់​ទៅ​៨៦០​វ៉ា​ត់ ហើយ​ថែម​ទាំង​អាច​សាក​រថយន្ត​បាន​នៅ​ពេល​វា​កំពុង​បើកបរ​ថែម​ទៀត​ផង​។

នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​ក្រុមហ៊ុន Toyota បាន​បង្កើត​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ​សម្រាប់​រថយន្ត​របស់​ខ្លួន​។ នៅ​ក្នុង​ឆ្នាំ​២០១០ ក្រុមហ៊ុន​ផលិត​បន្ទះ​ដែល​អាច​ប្រើ​ដើម្បី​បញ្ចូល​ថ្ម​ជំនួយ​របស់​រថយន្ត ដែល​ផ្គត់​ផ្គង​ដល់​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់ និង ប្រព័ន្ធ​ប្រាប់ផ្លូវ​។ ចំពោះ​បន្ទះ​ថ្មី​នេះ​វិញ គឺ​អាច​ផលិត​ថាមពល ៥​ដង​ច្រើន​ជាង​ម៉ូ​ដែល​មុន ហើយ​អាច​ផ្តល់​ឱ្យ​រថយន្ត​ជិះ​បាន​ឆ្ងាយ​ជាង​៧​ដង​។

បច្ចុប្បន្ន​ក្រុមហ៊ុន Toyota មិន​ផលិត​រថយន្ត​អេ​ឡិច​ត្រូ​និ​ច​សុទ្ធសាធ​នោះ​ទេ ដោយ​គេ​មាន​ត្រឹមតែ​រថយន្ត​ប្រើប្រាស់​អ៊ីដ្រូសែន (Mirai)​។ ទោះជា​យ៉ាងណា​ក៏​ដោយ​កាលពី​ខែ​មុន​ក្រុមហ៊ុន​នេះ​បាន​ប្រកាស​ផែនការ​ផលិត​រថយន្ត​អគ្គិសនី​សុទ្ធ ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន Subaru​។

បើ​ទោះបីជា​ថាមពល​អគ្គិសនី​បាន​មក​ពី​បន្ទះ​សូ​ឡា​ដាក់​លើដំបូល​រថយន្ត​ទទួល​បាន​តិចតួច​ក៏​ដោយ គេ​នៅ​មិន​ទាន់​បោះបង់​គំនិត​នេះ​ទេ​។ ដូចនេះ​ហើយ បានជា​ក្រុមហ៊ុន Toyota នៅ​ខិតខំ​រិះរក​វិធី​ណា ធ្វើ​ឱ្យ​បន្ទះ​សូ​ឡា​កាន់តែ​មាន​សមត្ថភាព​ខ្លាំង​ជាង​មុន ហើយ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ដាក់​នៅ​លើ​រថយន្ត​។ ជាមួយ​គ្នា​នេះ​ដែរ ក្រុមហ៊ុន​ទើបនឹង​បើក Lightyear គ្រោង​នឹង​ផលិត​រថយន្ត​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​នៅ​ឆ្នាំ​២០២១ ហើយ Hyundai ក៏​បាន​ប្រកាស​កាលពី​ឆ្នាំ​មុន ថា​គ្រោង​នឹង​ដាក់​បន្ទះ​សូ​ឡា​លើដំបូល​រថយន្ត​របស់​ខ្លួន​ផង​ដែរ​៕

ប្រភព ៖ theverge , កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ