ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ford ខ្ចី​បច្ចេកវិទ្យា Volkswagen យក​ទៅ​ផលិត​រថយន្ត​អគ្គិសនី

4 ឆ្នាំ មុន

ក្រុមហ៊ុន Ford និង​ក្រុមហ៊ុន Volkswagen បាន​ធ្វើ​ឱ្យ​ទំនាក់ទំនង​របស់​ពួក​គេ​កាន់តែ​ស៊ីជម្រៅ​ទៅ​ៗ ក្នុង​ទិស​ដៅ​បង្កើត​ភាព​ជា​ដៃគូ​មួយ​ក្នុង​ចំណោម​ភាព​ជា​ដៃគូ​ធំ​ៗ ដែល​ក្នុង​នោះ​គឹ​ជា​ការ​វិនិយោគ​ទៅ​លើ​បច្ចេកវិទ្យា​រថយន្ត​អគ្គិសនី​និង​រថយន្ត​បើកបរ​ដោយ​ស្វ័​យ​ប្រ​វ​តិ្ត​។ នេះ​ក៏​ដោយសារ​តែ​ទីផ្សារ​បច្ចុប្បន្ន​និង​អនាគត កំពុង​តែ​ត្រូវប៉ាន់​លើ​បច្ចេកវិទ្យា​នេះ​។ យោង​តាម​ប្រភព​ព័ត៌មាន​មួយ​បាន​ប្រាប់​សារព័ត៌មាន…

ក្រុមហ៊ុន Ford និង​ក្រុមហ៊ុន Volkswagen បាន​ធ្វើ​ឱ្យ​ទំនាក់ទំនង​របស់​ពួក​គេ​កាន់តែ​ស៊ីជម្រៅ​ទៅ​ៗ ក្នុង​ទិស​ដៅ​បង្កើត​ភាព​ជា​ដៃគូ​មួយ​ក្នុង​ចំណោម​ភាព​ជា​ដៃគូ​ធំ​ៗ ដែល​ក្នុង​នោះ​គឹ​ជា​ការ​វិនិយោគ​ទៅ​លើ​បច្ចេកវិទ្យា​រថយន្ត​អគ្គិសនី​និង​រថយន្ត​បើកបរ​ដោយ​ស្វ័​យ​ប្រ​វ​តិ្ត​។ នេះ​ក៏​ដោយសារ​តែ​ទីផ្សារ​បច្ចុប្បន្ន​និង​អនាគត កំពុង​តែ​ត្រូវប៉ាន់​លើ​បច្ចេកវិទ្យា​នេះ​។

យោង​តាម​ប្រភព​ព័ត៌មាន​មួយ​បាន​ប្រាប់​សារព័ត៌មាន Reuters ថា ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ចំពោះ​ការ​ប្រែប្រួល​នៃ​សម្ពាធ​នៃ​ការ​វិវត្តន៍​នេះ ក្រុមហ៊ុន​ផលិត​រថយន្ត​ទាំង​ពីរ​នេះ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​ក្នុង​ការ​ចែករំលែក​បច្ចេកវិទ្យា​រថយន្ត​អគ្គី​ស​នី​និង​ស្វ័យប្រវត្តិ ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។ កិច្ចព្រមព្រៀង​នេះ​គឺ​រហូត​មក​ទល់​ពេល​នេះ គ្រាន់តែ​ជា​គម្រោង ហើយ​ក្រុមហ៊ុន​ផលិត​រថយន្ត​ទាំង​ពីរ មិន​បាន​ចេញ​សេចក្តី​លម្អិត​អំពី​កិច្ចព្រមព្រៀង​នោះ​ទេ​។

ក្នុងអំឡុងពេល​ពិព័រណ៍​រថយន្ត Detroit ឆ្នាំ​២០១៩ ក្រុមហ៊ុន​ផលិត​រថយន្ត​ទាំង​ពីរ បាន​និយាយ​អំពី​របៀប​ដែល​ពួក​គេ​នឹង​ធ្វើ​ជា​ដៃគូ​ជាមួយ​គ្នា និង ទទួល​បានការ​យល់​ដឹង​ពី​កន្លែង​ដែល​ពួក​គេ​ម្នាក់​ៗ​ខ្វះ​បទ​ពិសោធ​។ សម្រាប់​ក្រុមហ៊ុន Ford គឹ​គេ​ខ្វះ​បទ​ពិសោធ​ខាង​រថយន្ត​អគ្គិសនី ខណៈ​ដែល Volkswagen គឺ​ខ្វះ​ខាង​រថយន្ត​ដឹក​ទំនិញ​។ បន្ទាប់​មក​ពីរ​បី​ខែ​ក្រោយ ក្រុមហ៊ុន Volkswagen បាន​ចំណាយ​ប្រាក់​ចំនួន ១.៧​ពាន់​លាន​ដុល្លារ ដើម្បី​ទិញ​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន Argo AI របស់​ក្រុមហ៊ុន Ford ។

ព័ត៌មាន​ដ៏​សំខាន់​បំផុត​របស់​ប្រភព​នេះ​គឺថា​ក្រុមហ៊ុន Volkswagen គ្រោង​នឹង​ចែករំលែក​វេទិកា​រថយន្ត​អេ​ឡិច​ត្រូ​និក MEB របស់​ខ្លួន​ជាមួយ​ក្រុមហ៊ុន Ford ។ នោះ​គឺជា​កិច្ចព្រមព្រៀង​ដ៏​ធំធេង​មួយ ព្រោះ​វេទិកា MEB របស់​ក្រុមហ៊ុន Volkswagen គឺ​ពិតជា​សំខាន់​ណាស់ ដែល​ជា​គ្រឹះ​របស់​រថយន្ត​ទំនើប​ៗ នៅ​ពេល​អនាគត​មួយ​ចំនួន ដូច​ជា​៖ ID.3, ID Crozz និង Audi Q4 e-tron ជាដើម​។ ដោយសារ​តែ​បច្ចេកវិទ្យា​រថយន្ត​អគ្គិសនី​របស់​ក្រុមហ៊ុន Ford មិន​មាន​ភាព​ជឿនលឿន​ដូច​ក្រុមហ៊ុន Volkswagen វា​អាច​ជួយ​ដល់​ក្រុមហ៊ុន Ford នៅ​ពេល​ខាង​មុខ​ទៅ​លើ​ផ្នែក​នេះ​៕

ប្រភព ៖ carbuzz , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ