មិនធម្មតា​..! ​សត្វ​ត្រចៀកកាំ​អ្នក​ខ្សត់​ជីវ​ភាព​​ចង់​ចិញ្ចឹម​វា​លក់ គឺ​មិន​អាច​ឡើយ


​ខេត្តកំពត ៖ មានដឹងទេថា សំបុក​សត្វ​ត្រចៀកកាំទទួលបាន​តម្លៃ​ខ្ពស់​បំផុត​ ​ខណ​ៈ​​អ្នក​ចិញ្ចឹម​នៅមាន​តិចតួច​បំផុត​។ ​ជាក់ស្តែង គេ​បាន​សំគាល់​ឃើញ​ថា​ នៅក្នុង​ខេត្តកំពត​​អ្នកមាន​ទ្រព្យធន​ច្រើន​ បាន​ធ្វើ​អគារ​ខ្ពស់​ៗ​ចិញ្ចឹមសត្វ​ត្រចៀកកាំ​ យក​សំបុក​ទៅ​លក់​ដោយមាន​តម្លៃ​ខ្ពស់​បំផុត​ក្នុង១គីឡូ​បានតម្លៃ​៥០០​ដុល្លារ ​ទៅ​៦០០ដុល្លារ​សហរដ្ឋអាមេរិកឯណោះ ។ ​នេះ​បើ​យោង​តាម​ការ​អះអាង​ពី​អ្នក​ចិញ្ចឹមសត្វ​ត្រចៀកកាំ​យក​សំបុក​លក់​នៅ​ក្នុងភូមិ​1​ឧសភា​ សង្កាត់​កំពង់​កណ្ដាល ​ក្រុង​កំពត ​។

ជួបជាមួយកោះសន្តិភាព ​អ្នក​ចិញ្ចឹមសត្វ​ត្រចៀកកាំ​យក​សំបុក​លក់​បាន​​ឱ្យដឹងថា ​ការ​ចិញ្ចឹមសត្វ​ត្រចៀកកាំ​ពិបាក​ថែទាំ​មើល​ដែរ ទី១​-ការពារ​ខ្លាច​មាន​សត្វ​អ្វី​ទៅ​បង្អើល​ធ្វើ​អោយ​សត្វ​ត្រចៀកកាំ​មិន​ហាន​ចូល​សំបុក​។

​អ្នក​ចិញ្ចឹម​ត្រចៀកកាំ​ ដែល​មាន​វ័យ​ចំណាស់ផងនោះ ​បាបឱ្យដឹងទៀត​​ថា ​សំបុក​ត្រចៀកកាំ​កំពុង​មាន​តម្លៃ​ខ្ពស់​​១​គីឡូ​ ៥០០ទៅ​៦០០ដុល្លារ ​ហើយ​រក​មិន​បាន​ទៀត​ផង​ ។​ ​ការ​​ប្រមូល​សំបុក​យក​ទៅ​លក់​ឱ្យ​​គេ​នៅ​​រាជធានី​ភ្នំពេញ​មិន​បាន​កំណត់​ទេ​ ជួនក្នុង១​ខែ​ប្រមូល​លក់​១​ដង​ឬ​១​ខែ​ប្រមូល​លក់២​ដងក៏មាន ព្រោះ​អា​ស្រ័យ​ទៅ​លើ​សត្វ​ត្រចៀកកាំ​នៅ​តិច​ ឬ​ច្រើន​តែ​ប៉ុណ្ណោះ​ ។​

អ្នក​ចិញ្ចឹមសត្វ​ត្រចៀកកាំ​និយាយ​ប្រាប់​ថា​ គ្រាន់តែ​​នៅ​ក្រុង​កំពត​មាន​អ្នក​ចិញ្ចឹម​ត្រចៀកកាំ​យក​សំបុក​លក់​ប្រហែលជា១០​គ្រួសារ ​តែបើ​ទូ​ទាំង​ខេត្តកំពត​មិន​លើស​ពី​៧០គ្រួសារ​ទេ​ ។​ ប៉ុន្តែ​លោក​ជួន​ សា​រ៉ា​ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពត​ បាន​ប្រាប់​អោយ​ដឹង​ថា ​អ្នក​ចិញ្ចឹមសត្វ​ត្រចៀកកាំ​ទូ​ទាំង​ខេត្តកំពត​មាន​ប្រហែល៥០​គ្រួសារ​ប៉ុណ្ណោះ​ ។​

ទោះជា​បែប​ណា ​សំបុក​សត្វ​ត្រចៀកកាំ​កំពុងមាន​ហាងឆេង​ខ្ពស់​ ហើយ​បើ​តាម​ប្រភពដែល​ប្រាប់​អោយ​ដឹង​នោះ ​គឺ​សំបុក​របស់​សត្វ​ត្រចៀកកាំ​ គេ​អាចច្នៃ​ធ្វើ​ជា​ថ្នាំ​ប៉ូវ​កំលាំង​បាន​ ។​ ហើយ​អគារ​គេ​សាងសង់​ជា​កន្លែង​ចិញ្ចឹមសត្វ​ត្រចៀកកាំ​នេះ​ គេ​ច្រើន​តែ​ធ្វើ​នៅ​តំបន់​ភ្នំ​និង​មាត់សមុទ្រ​ ។​ ​(សម្រួលដោយ៖ ស្រីណា)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ