ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

BMW និង Mercedes ចាប់ដៃ​គ្នា​ធ្វើ​ផលិត​រថយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្តិ

4 ឆ្នាំ មុន

ក្រុមហ៊ុន BMW និង ក្រុមហ៊ុន Daimler ដែល​ជា​ក្រុមហ៊ុនមេ​របស់ Mercedes បាន​ប្រកាស​ថា ពួក​គេ​កំពុង​សហការ​យ៉ាង​ពេញលេញ​ដើម្បី​ធ្វើ​ឱ្យ​រថយន្ត​ស្វ័យប្រវត្តិ​កា្ល​យ​ទៅ​ជា​ការ​ពិត​នៅ​ក្នុង​ឆ្នាំ​២០២៤​។ យោង​ទៅ​តាម​ទីភ្នាក់ងារ​ព័ត៌មាន…

ក្រុមហ៊ុន BMW និង ក្រុមហ៊ុន Daimler ដែល​ជា​ក្រុមហ៊ុនមេ​របស់ Mercedes បាន​ប្រកាស​ថា ពួក​គេ​កំពុង​សហការ​យ៉ាង​ពេញលេញ​ដើម្បី​ធ្វើ​ឱ្យ​រថយន្ត​ស្វ័យប្រវត្តិ​កា្ល​យ​ទៅ​ជា​ការ​ពិត​នៅ​ក្នុង​ឆ្នាំ​២០២៤​។

យោង​ទៅ​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា កិច្ចព្រមព្រៀង​បង្កើត​បច្ចេកវិទ្យា​បើកបរ​ដោយ​ស្វ័យប្រវត្តិ នឹង​ផ្តោត​ទៅ​លើ​ការ​បើក​លើ​ផ្លូវ​ហា​យ​វេ​និង​ការ​ចត​ដោយ​គ្មាន​បញ្ជា​ពី​តៃកុង​។ គេ​បាន​សម្រេច​កិច្ចព្រមព្រៀង​នេះ កាលពីដើម​ខែកុម្ភៈ​។ គម្រោង​រួម​គ្នា​នេះ នឹង​មាន​ក្រុម​អ្នក​អភិវឌ្ឍ​ប្រហែល​១២០០​នាក់ ដែល​មក​ពី BMW និង Daimler​។ តែ​ការ​រួម​គ្នា​នេះ គឺ​ធ្វើ​ឡើង​នៅ​រោងចក្រ​រៀង​ៗ​ខ្លួន​។

គោលបំណង​នៃ​ការ​ចាប់ដៃ​គ្នា​រវាង​ក្រុមហ៊ុន​ដែល​ជា​គូប្រជែង​អស់​រយៈពេល​ច្រើន​ឆ្នាំ គឺ​មក​ពី​ការ​ចំណាយ​ប្រាក់​ច្រើន​ពេក​ទៅ​លើ​ការ​អភិវឌ្ឍ​លើ​បច្ចេកវិទ្យា​នេះ​តែឯង​។ វា​មិន​ត្រឹមតែ​ជា​បញ្ហា​ថវិកា​នោះ​ទេ វា​ក៏​ត្រូវ​ស៊ីពេល​ច្រើន​ដែរ ប្រសិនបើ​គ្មាន​ការ​រួម​គ្នា​នោះ​។ និយាយ​ឱ្យ​ចំ​ទៅ ក្រុមហ៊ុន​យក្ស​ទាំង​ពីរ​នេះ ចង់​ក្លាយទៅជា​ក្រុមហ៊ុន​ដំបូង​គេ ដែល​អាច​ផលិត​រថយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្តិ​១០០% ដែល​មិន​ចាំបាច់​មាន​តៃកុង​បញ្ជា​។

គេ​ក៏​ចង់​ឈានមុខ​ខាង​ផ្នែក​បច្ចេកវិទ្យា​កុំព្យូទ័រ​ផង​ដែរ​។ នា​ពេល​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​យក្ស Apple នៅ​តែ​បន្ត​អភិវឌ្ឍ​លើ​បច្ចេកវិទ្យា​បើកបរ​ដោយ​ស្វ័យប្រវត្តិ ខណៈ​ដែល Google ក៏​កំពុង​តែ​គិតគូរ​លើ​ការ​ផលិត​រថយន្ត​បើកបរ​ស្វ័យប្រវត្តិ​ដែរ​។ ក្នុង​នោះ Ford និង Volkswagen ក៏​សហការ​គ្នា​ផ្តោត​លើ​ចំណុច​នេះ​ផង​ដែរ​។

សម្រាប់​គោលដៅ​ឆ្នាំ​២០២៤ ក្រុមហ៊ុន BMW និង Mercedes គ្រោង​នឹង​ដាក់​លក់​រថយន្ត​ជាមួយនឹង​អ្វី​ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា​បច្ចេកវិទ្យា Self-Driving កម្រិត​៤ ដែល​មាន​ន័យ​ថា តៃកុង​រថយន្ត​មិន​ចាំបាច់​បញ្ជា​អ្វី​ឡើយ​។ គេ​ក៏​នឹង​ចាប់​ដៃគូ​ជាមួយនឹង​ក្រុមហ៊ុន​តាក់ស៊ី​ផ្សេង​ៗ​ទៀត​ផង​ដែរ​ ៕

ប្រភព ៖ carbuzz , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ