ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ដូ​ណា ត្រៀម​ចិត្ត​បែក​ប្តី​ជា​និច្ច ទោះ​អ្វី​ៗ​នៅ​ល្អូកល្អិន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​ភេទ​ទី​បី ម៉ូ​ដូ​ណា​មុខសេះ មួយ​រយៈ​ចុង​ក្រោយ​នេះ​បាន​សម្រេច​ត្រូវ​គ្នា​វិញ​ហើយ​ជាមួយ​ប្រុស​ក្មេង​លោក ហេង ទ្រី ដែល​ត្រូវ​ម៉ា​ដូ​ណា ចាត់​ទុក​ថា ជា​ប្តី​ពេញមាត់​។…

រាជធានី​ភ្នំពេញ ៖ តារា​ភេទ​ទី​បី ម៉ូ​ដូ​ណា​មុខសេះ មួយ​រយៈ​ចុង​ក្រោយ​នេះ​បាន​សម្រេច​ត្រូវ​គ្នា​វិញ​ហើយ​ជាមួយ​ប្រុស​ក្មេង​លោក ហេង ទ្រី ដែល​ត្រូវ​ម៉ា​ដូ​ណា ចាត់​ទុក​ថា ជា​ប្តី​ពេញមាត់​។ ប៉ុន្តែ​គាត់​ហាក់​ដឹង​មុន​ថា កម្រង​ស្នេហ៍​មួយ​នេះ​មិន​ស្ថិតស្ថេរ​នោះ​ទេ​ព្រោះ​ស្នេហ៍​មួយ​នេះ​ជូរ​ចត់​រួច​ទៅ​ហើយ​កន្លង​ទៅ​។

លោក​ម៉ា​ដូ​ណា បានឱ្យ​ដឹង​ថា លោក​ទើបតែ​ត្រូវ​គ្នា​ឡើង​វិញ​ជាមួយ​ប្តី​ក្មេង ក្រោយ​បែក​គ្នា​ប្រមាណ​៣​លើក​មក​ហើយ ក្នុង​នោះ​មួយ​លើក​ៗ​សុទ្ធតែ​តាំងចិត្ត​ថា ឈប់​មក​រកគ្នា​វិញ​។ លោក​ថា នេះ​ប្រហែលជា​លោក​នៅ​តែ​មាន​និស្ស័យ​ជាមួយ​គ្នា​បន្ត​ទៀត​ក៏​ថា​បាន ដោយសារ​រូប​លោក​មិន​ដែល​មានចិត្ត​ចង់​បែក​គ្នា​ម្តងណា​ឡើយ​។

ទោះជា​ពេល​នេះ​យើង​ស្រឡាញ់​គ្នា តែ​ពេល​ខាង​មុខ​មិនដឹង​ឡើយ ឯ​ចិត្ត​ត្រៀម​ឈឺ​ទុកជា​មុន ខ្លាច​មាន​ស្នាម​ចាស់​កើត​ទៀត​។ ប្តី​ក្មេង​នេះ សម្បូរ​អ្នក​ឆាប ហើយ​ពូកែ​ឆ្លេឆ្លា​ណាស់ បើ​គាត់​និង​លោក​ខំតស៊ូ​រក​លុយ​ទុកដាក់​ជាមួយ​គ្នា​ឱ្យ​ល្អ តែ​ខ្លាច​តែ​បែក​អារម្មណ៍​ទៀត​នោះ​ទេ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ