ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​៨​ក្បាច់ប៉ុណ្ណោះ នឹង​​ធ្វើ​ឲ្យ​អ្នក​ក្មេង​ជាង​២០​ឆ្នាំ ចាំ​កាល​ទៀត!!!

4 ឆ្នាំ មុន

ប្រសិនជា​អ្នក​មិន​ចង់​ឆាប់​មាន​ស្នាម​ជ្រួញ​លើ​ផ្ទៃមុខ អ្នក​អាច​អនុវត្ត​តាម​វិធី​ខាងក្រោម​នេះ​បាន​។ តើ​មាន​អ្វី​ខ្លះទៅ? ១-ប្រសិនជា​អ្នក​មិន​ចង់​ឲ្យ​ស្បែក​នៅ​ជុំវិញ​រង្វង់​ភ្នែក​អ្នក​ឆាប់​ខូច អ្នក​គួរតែ​ពាក់​វែង​តា​ការពារ​កម្តៅថ្ងៃ​នៅ​ពេល​ដែល​អ្នក​ចេញ​ក្រៅ​ក្រោម​ពន្លឺ​ថ្ងៃ​ដ៏​ភ្លឺ ទើប​អាច​ការពារ​ស្បែក​អ្នក​មិន​ឲ្យ​ឆាប់​ខូច​។ ២-មុន​ពេល​ដែល​អ្នក​ចេញ​ក្រៅ​៣០​នាទី អ្នក​គួរតែ​លាប​ឡេ​ការពារ​កម្តៅថ្ងៃ ព្រោះ​មាន​តែ​ឡេ​នេះ​ទេ ដែល​អាច​ការពារ​ស្បែក​អ្នក​ឲ្យ​មាន​សុខភាព​ល្អ…

ប្រសិនជា​អ្នក​មិន​ចង់​ឆាប់​មាន​ស្នាម​ជ្រួញ​លើ​ផ្ទៃមុខ អ្នក​អាច​អនុវត្ត​តាម​វិធី​ខាងក្រោម​នេះ​បាន​។ តើ​មាន​អ្វី​ខ្លះទៅ?

១-ប្រសិនជា​អ្នក​មិន​ចង់​ឲ្យ​ស្បែក​នៅ​ជុំវិញ​រង្វង់​ភ្នែក​អ្នក​ឆាប់​ខូច អ្នក​គួរតែ​ពាក់​វែង​តា​ការពារ​កម្តៅថ្ងៃ​នៅ​ពេល​ដែល​អ្នក​ចេញ​ក្រៅ​ក្រោម​ពន្លឺ​ថ្ងៃ​ដ៏​ភ្លឺ ទើប​អាច​ការពារ​ស្បែក​អ្នក​មិន​ឲ្យ​ឆាប់​ខូច​។

២-មុន​ពេល​ដែល​អ្នក​ចេញ​ក្រៅ​៣០​នាទី អ្នក​គួរតែ​លាប​ឡេ​ការពារ​កម្តៅថ្ងៃ ព្រោះ​មាន​តែ​ឡេ​នេះ​ទេ ដែល​អាច​ការពារ​ស្បែក​អ្នក​ឲ្យ​មាន​សុខភាព​ល្អ ហើយ​មិនឆាប់​ខ្មៅ​។

៣-អ្នក​គួរតែ​កុំ​ជក់បារី ហើយ​ចៀស​ឲ្យ​ឆ្ងាយ​ពី​អ្នក​ជក់បារី ព្រោះ​ផ្សែង​បារី​នេះ ជា​អ្នក​ដែល​អាច​សម្លាប់​អ្នក​បាន ដោយ​បំផ្លាញ​ទាំង​សុខភាព និង​ស្បែក​របស់​អ្នក​។ ដូចនេះ អ្នក​គួរតែ​ចៀស​កុំ​នៅ​ជិត​ឲ្យ​សោះ​។

៤-អ្នក​គួរតែ​គេង​ផ្ងារ ដោយ​មិន​គួរ​គេង​ផ្កាប់ គេង​បែរ​ទៅ​ឆ្វេង និង​ស្តាំ​ទេ ព្រោះ​វា​សុទ្ធតែ​អាច​ធ្វើ​ឲ្យ​ស្បែក​អ្នក​ឆាប់​ជ្រួញ​ទាំងអស់​។ ដូចនេះ មាន​តែ​ការ​គេង​ផ្ងារ​នេះ​ទេ អាច​ធ្វើ​ឲ្យ​ស្បែក​អ្នក​នៅ​ក្មេង​ជា​និច្ច​។

៥-អ្នក​គួរតែ​ហាត់ប្រាណ​ឲ្យ​បាន​ទៀត​ទាត់ ព្រោះ​ការ​ហាត់ប្រាណ​បញ្ចេញ​ញើស​នេះ អាច​ជួយ​ធ្វើ​ឲ្យ​រាង​អ្នក​ស្អាត ព្រមទាំង​អាច​ធ្វើ​ឲ្យ​ស្បែក​ស្អាត​ផង​ដែរ​។ ដូចនេះ វិធី​នេះ​ស័ក្តិសម​សម្រាប់​អ្នក​ដែល​ចង់បាន​ស្បែក​ក្មេង​ជាង​វ័យ​ណាស់​។

៦-បន្លែ ផ្លែ​ឈើ និង​ទឹក អ្នក​គួរតែ​ញ៉ាំ​ឲ្យ​ច្រើន ព្រោះ​នៅ​ក្នុង​នោះ​សម្បូរ​ទៅ​ដោយ​វីតាមីន និង​សារធាតុ​ចិញ្ចឹម​ជា​ច្រើន ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​អ្នក​មិន​ស្អាត​ក៏​ពិបាក​ដែរ​។

៧-អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់ អ្នក​គួរតែ​កាត់​បន្ថយ​ក្នុង​ការ​ពិសារ ទើប​មិន​បំផ្លាញ​ស្បែក​អ្នក ដោយ​ធ្វើ​ឲ្យ​ស្បែក​ឆាប់​ជ្រួញ​។ ដូចនេះ មាន​តែ​ការ​ញ៉ាំ​បង្អែម​តិច​ទេ ទើប​ស្បែក​មិនកើត​មាន​បញ្ហា​យ៉ាង​ងាយ​។

៨-ការ​កាត់​បន្ថយ​សម្ពាធ នឹង​អាច​ធ្វើ​ឲ្យ​អ្នក​ក្មេង​ជាង​វ័យ​ដល់​ទៅ​២០​ឆ្នាំ​។ ដូចនេះ មិន​ថា​អ្នកមាន​សម្ពាធ​ការងារ​ធំ​ប៉ុណ្ណា​ក៏​ដោយ ក៏​អ្នក​គួរតែ​រក​វិធី​ដើម្បី​បន្ធូរ​អារម្មណ៍ ទើប​ស្បែក​អ្នក​មិនឆាប់​ចាស់​មុន​អាយុ​របស់​អ្នក (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ