ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយ​សង្គ្រោះ​កូន​ដោយ​ធម៌​៥​ប្រការ

4 ឆ្នាំ មុន

តាំងពី​កូន​ធំ​ដឹងក្តី​ពេល​ណា​មក មាតាបិតា​តែង​អប់រំ​កូន​ឱ្យ​ដើរ​ក្នុង​ផ្លូវ​ល្អ ផ្តល់​ក្តី​សង្គ្រោះ​ដោយ​ធម៌​៥​ប្រការ ដែល​ដុះ​ចេញពី​ដួងចិត្ត​ដ៏​ល្អ​បរិសុទ្ធ​ពិត​ៗ​របស់​លោក​ទាំង​ទ្វេ ជា​និច្ច ។ ធម៌​សង្គ្រោះ​ទាំង​៥​យ៉ាងនោះ​គឺៈ ១- បា​​​​​​​​​​​​​​​​បា និ​វា​រេ​ន្តិ…

តាំងពី​កូន​ធំ​ដឹងក្តី​ពេល​ណា​មក មាតាបិតា​តែង​អប់រំ​កូន​ឱ្យ​ដើរ​ក្នុង​ផ្លូវ​ល្អ ផ្តល់​ក្តី​សង្គ្រោះ​ដោយ​ធម៌​៥​ប្រការ ដែល​ដុះ​ចេញពី​ដួងចិត្ត​ដ៏​ល្អ​បរិសុទ្ធ​ពិត​ៗ​របស់​លោក​ទាំង​ទ្វេ ជា​និច្ច ។ ធម៌​សង្គ្រោះ​ទាំង​៥​យ៉ាងនោះ​គឺៈ

១- បា​​​​​​​​​​​​​​​​បា និ​វា​រេ​ន្តិ ឪពុក​ម្តាយ​តែងតែ​ហាមប្រាម​កូន​ឲ្យ​វៀរចាក​អំពើ​បាប​អកុសល​ទាំងឡាយ​មាន វៀរចាក​ការ​សម្លាប់សត្វ ការ​បៀតបៀន​ព្យាបាទ​អ្នក​ដទៃ លួច​ឆក់​ប្លន់ កេងប្រវ័ញ្ច​ទ្រព្យសម្បត្តិ​អ្នក​ដទៃ ប្រព្រឹត្ត​ខុស​លើ​ប្រ​ពន្ធ​កូន​អ្នក​ដទៃ ការ​និយាយ​កុហក ឆបោក​អ្នក​ដទៃ ព្រមទាំង​វៀរចាក​ការ​សេព​គ្រឿង​ស្រវឹង ឬ​សេព​គ្រឿង ញៀន និង​មួយអន្លើ​ដោយ​ល្បែង​ពា​លា អាវាសែ​គ្រប់​ប្រភេទ ដែល​នាំ​មក​នូវ​សេចក្ដី​វិនាស​អន្តរាយ ។

២- ក​ល្យា​ណេ និ​វេ​សេ​ន្តិ មាតាបិតា តែងតែ​ដឹកនាំ​កូន​ឲ្យ​ធ្វើអំពើ​បុណ្យ​កុសល អំពើ​សុចរិតយុត្តិធម៌ ដូច​ជា​ការ​ធ្វើ​ទាន រក្សាសីល ការ​ចេះ​គោរព​ម្ដាយ​ឪពុក ព្រះសង្ឃ ចាស់ទុំ ឧត្ដម​ព្រឹទ្ធាចារ្យ ដែល​ជា​ត្រកូល​រៀមច្បង​ជា​ដើម ។​

៣- សិ​ប្បំ សិក្ខា​បេ​ន្តិ កាលបើ​កូន​ដល់​វ័យ​ចូល​រៀន​ហើយ ឪពុក​ម្ដាយ តែងតែ​ខ្នះខ្នែង​បញ្ជូន​កូន​ឲ្យ​ទៅ​រៀនសូត្រ​តាម​សាលា​នានា និង​ជួយ​ជំរុញ​លើកទឹកចិត្ត​ឲ្យ​កូន​ស្រឡាញ់​ពេញចិត្ត​ចំពោះ​ការ​សិក្សា ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ ជា​ពិសេស មុខ​វិជ្ជា​ដែល​សង្គម​ត្រូវការ​នា​ពេល​បច្ចុប្បន្ន​។ មិនតែប៉ុណ្ណោះ​គាត់​ថែម​ទាំង​ពន្យល់​អំពី​ផលវិបាក​នៃ​ភាព​ល្ងង់ខ្លៅ ដែល​ជា​មាគ៌ា​មួយ​ឈាន​ទៅ​រក​ឱនភាព​មិន​អាច​លើក​ស្ទួយ​ជីវភាព​គ្រួសារ​ឲ្យ​រុងរឿង​ថ្កុំថ្កើង​បាន​ឡើយ ។ មាន​តែ​ចំណេះវិជ្ជា​ប៉ុណ្ណោះ​ដែល​ធ្វើ​ឱ្យ​យើង​មាន​កិត្តិយស ។

៤- ប​ដិ​រូ​បេន ទា​រេ​ន សញ្ញោ​ជេ​ន្តិ មាតាបិតា កាលបើ​ដឹង​ថា កូន​របស់​ខ្លួន​ចម្រើន​វ័យ​សម​ល្មម​នឹង​មានគូស្រករ​ហើយ គាត់​តែងតែ​រៀបចំ​ទុកដាក់​កូនចៅ​ឲ្យ​មាន​ភរិយា ស្វាមី ទៅ​តាម​កម្លាំង ធនធាន​ពូជពង្សវង្សត្រកូល និង​រៀបចំ​ទុកដាក់​ទៅ​តាម​ប្រពៃណីរ ។

៥- សម​យេ ទាយ​ជ្ជំ និ​យ្យា​ទេ​ន្តិ មាតាបិតា​តែង​ចែកទ្រព្យ​សម្បត្តិ​មួយ​ចំនួន​ដល់​កូន​ដែល​ទើប​ការ​រួច ដើម្បី​ជា​ទន់​សម្រាប់​ទ្រទ្រង់​ជីវិត​គ្រួសារ​ថ្មី​មួយ​នេះ ។

សង្គហធម៌​ទាំង​៥​ប្រការ​នេះ មាតាបិតា​គ្រប់​រូប​តែង​ប្រព្រឹត្ត​ធ្វើ​ចំពោះ​កូនប្រុស​ស្រី​ទាំងឡាយ​មិន​ដែល​រំលង​ឡើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ