បំបែកសំណុំរឿង​រឹត​ក​សម្លាប់​យក​រថយន្ត ចាប់​ឃាតករ​បាន​ហើយ


ខេត្តកណ្តាល ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​អស់​រយ​:​ពេល​៣ថ្ងៃ កងរាជអាវុធហត្ថ​ខេត្តកណ្តាល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី សំ តុលា មេ​បញ្ជា​រការ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល សហការ​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កងរាជអាវុធហត្ថ​ខេត្តព្រៃវែង កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង បាន​បំបែកសំណុំរឿង​ករណី​ឃាតកម្ម​គិត​ទុកជា​មុន​ដោយ​រឹត​.​ក​សម្លាប់​បុរស​ម្នាក់​ប្លន់​យក​រថយន្ត​នៅ​ខេត្ត​កណ្តាល ។ ចំណែកក្រុមជនសង្ស័យទាំង៣នាក់ត្រូវសមត្ថកិច្ច​ចាប់​ឃាត់ខ្លននៅខេត្ត​ស្វាយរៀង ។

សូម​បញ្ជាក់​ថា​៖ ក្រោយ​ពី​ប្រទះ​ឃើញ​សាកសព​ជន​រង​គ្រោះ​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ជាប់​ផ្លូវជាតិ​លេខ​៨A (​ស្ពាន​ព្រែក​រូង​) ស្ថិត​នៅ​ភូមិ​អន្លង់ ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល រួច​មក កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល និង​ស្រុក​ខ្សាច់កណ្តាល បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ ដើម្បី​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​សព​ជន​រង​គ្រោះ​តាម​រយៈ​ការ​ផ្សាយ​ព​ត៌​មាន​ពី​ភិនភាគ​និង​សំលៀក​បំពាក់​របស់​ជន​រង​គ្រោះ ក្រោយមក​ទើប​រក​ឃើញ​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ មឿ​ក សុភ​ណ្ឌ័ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ចំបក់ ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ។

ចំណែក​រថយន្ត​មួយ​គ្រឿង​របស់​ជន​រង​គ្រោះ​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AS-៣២០៩ (​ផ្លា​ក​លេខ​ដោះ​ចេញ​) ត្រូវ​បាន​ក្រុម​ជនសង្ស័យ​យក​ទៅ​ប្លុង​ចោល​នៅ​កាស៊ីណូ​សៀង​ហៃ ស្រុក​ច​ន្ទ្រា ខេត្តស្វាយរៀង​។

ក្រោយ​ពី​កម្លាំង​ជំនាញ​កំណត់​អត្តសញ្ញាណ​ជន​រង​គ្រោះ​បាន​ហើយ ទើប​ឈាន​កំណត់​បាន​មុខសញ្ញា​ជនសង្ស័យ ហើយ​បាន​ធ្វើការ​ពន្លាត​ដែនដី​សមត្ថ​កិច្ចសហការ​ជាមួយ​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង ក្រោម​ការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​ស្តីទី​អម​សាលាដំបូង​ខេត្តកណ្តាល និង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង រហូត​បង្ក្រាប​ជាក់ស្តែង​កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ជា​បន្តបន្ទាប់ ក្នុង​ចំណោម​បក្ខពួក​៤​នាក់ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។

ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ ក្នុង​នោះ​១-​ឈ្មោះ ម៉ី តាង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទី​នៅ​បច្ចុប្បន្ន​ភូមិ​ត្រពាំង​ផ្លុ​ង សង្កាត់​បាទី ក្រុង​បា​វិត ខេត្តស្វាយរៀង ២-​ឈ្មោះ ម៉ី សា​រិ ហៅ​អា​គិ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ផ្លុ​ង សង្កាត់​បាទី ក្រុង​បា​វិត ខេត្តស្វាយរៀង ។

លុះដល់​វេលា​ម៉ោង​៧​និង​២៧​នាទី​យប់​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​បន្ទប់​ផ្ទះ​ជួល ស្ថិត​នៅ​ភូមិ​តា​ពៅ សង្កាត់​បា​វិត ក្រុង​បា​វិត​ខេត្តស្វាយរៀង សមត្ថកិច្ច​ឃាត់​ជន​ស​ង្ស​យ័​ម្នាក់​ទៀត​ឈ្មោះ ជា គង់​ឌី​ណា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ច្រក​ឫស្សី សង្កាត់​បាទី ក្រុង​បា​វិត ខេត្តស្វាយរៀង​។ ចំណែក​ជនសង្ស័យ​ម្នាក់​ដែល​រត់គេច​ខ្លួន ត្រូវ​បាន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​រក​ហើយ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​កងរាជអាវុធហត្ថ ជន​ស​ង្ស​យ័​ទាំង​៣​នាក់​ខាងលើ​បាន​សារភាព​ដូច​ៗ​គ្នា​ថា ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​សម្លាប់​ជន​រង​គ្រោះ​ប្លន់​យក​រថយន្ត ​និង​បាន​យក​សព​ទៅ​ចោល​នៅ​ចំណុច​កើតហេតុ​ខាងលើ​ប្រាកដ​មែន​។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

គួររំលឹកថា ៖

Facebook Google Twitter Email

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ