ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ដឹង! ពី​​លក្ខណៈ​នៃ​ការ​បង្ក​រោគ​ដោយ​មេ​រោគ​ផ្សិត​នៅ​ទ្វារមាស

4 ឆ្នាំ មុន

ការ​បង្ក​រោគ​ដោយ​មេរោគ​ផ្សិត​នៅ​ទ្វារមាស អាច​ធ្វើ​ឲ្យ​មានការ​រលាក ហូរ​ទឹករំអិល និង​រមាស់​បាន​។ យ៉ាង​ណាមិញ ប្រហែល៧៥​ភាគរយ​នៃ​ស្ត្រី​ទាំងអស់​អាច​ជួប​បញ្ហា​នៃ​ការ​បង្ក​រោគ​ផ្សិត​នៅ​ទ្វារមាស​ក្នុង​ពេល​វេលា​ណាមួយ​ក្នុង​ជីវិត​។​អាកា​រៈញឹក​ញាប់​នៃ​ការ​បង្ក​រោគ​ដោយ​មេរោគ​ផ្សិត​នៅ​ទ្វារមាស​អាច​មាន​ដូច​ជា​៖ ១-រមាស់ រលាក និង​ឈឺចាប់​ខ្លាំង២- មាន​អារម្មណ៍​ក្រហាយ​ៗ​ក្នុង​ពេល​រួម​ភេទ…

ការ​បង្ក​រោគ​ដោយ​មេរោគ​ផ្សិត​នៅ​ទ្វារមាស អាច​ធ្វើ​ឲ្យ​មានការ​រលាក ហូរ​ទឹករំអិល និង​រមាស់​បាន​។ យ៉ាង​ណាមិញ ប្រហែល៧៥​ភាគរយ​នៃ​ស្ត្រី​ទាំងអស់​អាច​ជួប​បញ្ហា​នៃ​ការ​បង្ក​រោគ​ផ្សិត​នៅ​ទ្វារមាស​ក្នុង​ពេល​វេលា​ណាមួយ​ក្នុង​ជីវិត​។​អាកា​រៈញឹក​ញាប់​នៃ​ការ​បង្ក​រោគ​ដោយ​មេរោគ​ផ្សិត​នៅ​ទ្វារមាស​អាច​មាន​ដូច​ជា​៖

១-រមាស់ រលាក និង​ឈឺចាប់​ខ្លាំង
២- មាន​អារម្មណ៍​ក្រហាយ​ៗ​ក្នុង​ពេល​រួម​ភេទ ឬ​នោម
៣- មាន​ហូរ​ទឹករំអិល​ដែល​ខាប់ ពណ៌​ស គ្មាន​ក្លិន ឬ​ជា​ទឹក​ចេញ​តាម​ទ្វារមាស
៤- ទ្វារមាស​ទៅ​ជា​ក្រហម និង​ហើម​។​

បើសិនជា​អ្នក​មានការ​បង្ក​រោគ​ផ្សិត​នៅ​ទ្វារមាស​មែន ឬ​មាន​អាកា​រៈទាំង​អស់​របស់​វា​ដូច​ខាងលើ​នេះ ចូរ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ និង​ព្យាបាល (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ