ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ដឹង​ពី​អត្ថ​ប្រយោជន៍​នេះ​ហើយ អ្នក​ច្បាស់​ជា​ចង់​ញ៉ាំ​ទឹក​​ពេល​ព្រឹក​​​មិន​ខាន​

4 ឆ្នាំ មុន

អត្ថប្រយោជន៍​នៃ​ការ​ទទួល​ទឹក​ពេល​ព្រឹក ចំពោះ​សុខភាព​មាន​ដូច​ជា ៖ ១-វា​ជួយ​ឲ្យ​ការ​ស្រូប​យក​សារធាតុចិញ្ចឹម​បាន​កាន់តែ​ល្អ ៖ ការ​ផឹកទឹក​នៅ​លើ​ពោះ​ទទេ អាច​ជួយ​ជម្រះ​ពោះ​វៀនធំ​ដែល​ធ្វើ​ឲ្យ​វា​កាន់តែ​ងាយស្រួល​សម្រាប់​រាង​កាយ​របស់​អ្នក​ក្នុង​ការ​ស្រូប​យក​សារធាតុចិញ្ចឹម​។ ២-ទឹក​ជួយ​ផលិត​កោសិកា​ថ្មី​ៗ ៖ ឈាម​របស់​យើង​ផ្សំ​ឡើង​ដោយ​ទឹក​ប្រហែល​៨៣%​។…

អត្ថប្រយោជន៍​នៃ​ការ​ទទួល​ទឹក​ពេល​ព្រឹក ចំពោះ​សុខភាព​មាន​ដូច​ជា ៖

១-វា​ជួយ​ឲ្យ​ការ​ស្រូប​យក​សារធាតុចិញ្ចឹម​បាន​កាន់តែ​ល្អ ៖ ការ​ផឹកទឹក​នៅ​លើ​ពោះ​ទទេ អាច​ជួយ​ជម្រះ​ពោះ​វៀនធំ​ដែល​ធ្វើ​ឲ្យ​វា​កាន់តែ​ងាយស្រួល​សម្រាប់​រាង​កាយ​របស់​អ្នក​ក្នុង​ការ​ស្រូប​យក​សារធាតុចិញ្ចឹម​។

២-ទឹក​ជួយ​ផលិត​កោសិកា​ថ្មី​ៗ ៖ ឈាម​របស់​យើង​ផ្សំ​ឡើង​ដោយ​ទឹក​ប្រហែល​៨៣%​។ ការ​ញ៉ាំទឹក​ពេល​ព្រឹក​ព្រលឹម​អាច​ជួយ​បង្កើន​ការ​ផលិត​កោសិកា​ឈាម និង​កោសិកា​សាច់ដុំ​ថ្មី​ៗ​ជា​រៀងរាល់ថ្ងៃ​។

៣-ទឹក​ជួយ​សម្រក​ទម្ងន់ ៖ ការ​ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់​មួយ​កែវ​ធំ​ពេល​ព្រឹក​អាច​បង្កើន​ការ​រំលាយ​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​រហូត​ដល់​ទៅ​២៤%​។

៤-ទឹក​ជួយ​ឲ្យ​ស្បែក​មាន​សំណើម និង​ភ្លឺ​រលោង ៖ ទឹក​ជួយ​សម្អាត​ជាតិពុល​ពី​ក្នុង​ឈាម ហើយ​ជួយ​រក្សា​ស្បែក​របស់​អ្នកមាន​សំណើម និង​ភ្លឹ​រលោង​។

៥-ទឹក​ជួយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ទឹករងៃ​មាន​តុល្យភាព ៖ កូនកណ្តុរ​ដែល​ជា​ផ្នែក​មួយ​នៃ​ប្រ​ព​ន្ធ័​ទឹករងៃ​នៅ​ក្នុង​ខ្លួន​របស់​អ្នកមាន​តួនាទី​ជា​តម្រង​សម្រាប់​ត្រង​ភាគល្អិត​ដែល​មិនល្អ និង​មាន​សារៈសំខាន់​នៅ​ក្នុង​ប្រព័ន្ធ​ភាព​ស៊ាំ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ (​ប្រភព​ពី​៖ Health.com.kh)៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ