ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែង​តែ​ឆ្ងល់​ថា ម៉ិចក៏ស្រេកទឹក​មិន​ឈប់​ចឹង! តាម​ពិត​នេះហើយ​​ជា​មូលហេតុ​

4 ឆ្នាំ មុន

ដើម្បី​រក្សា​បាន​នូវ​សុខភាព​ល្អ​ប្រសើរ​អ្នកជំនាញ​ផ្នែក​សុខភាព​ជា​ច្រើន​ណែនាំ​ឱ្យ​អ្នក​គួរតែ​ទទួលទាន​ទឹក​ប្រមាណ ២ លី​ត្រ​ក្នុង​មួយ​ថ្ងៃ​។​ការ​ទទួលទាន​ទឹក​គ្រប់គ្រាន់ គឺ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​រាង​កាយ​ទាំង​មូល​ដំណើរការ​មុខងារ​បាន​ត្រឹមត្រូវ​។ នៅ​ពេល​ស្រេកទឹក អ្នក​គួរតែ​ទទួលទាន​ទឹក​ដោយសារ​វា​ជា​សញ្ញា​មួយ​ដែល​បញ្ចា​ក់ថា​រាង​កាយ​កំពុង​ត្រូវការ​។ ទោះជា​យ៉ាងណា​ប្រសិនបើ​អ្នកចេះ​តែ​ស្រេកទឹក​សឹង​គ្រប់​ពេល​នោះ​វា​អាច​ជា​សញ្ញា​នៃ​ភាព​មិន​ប្រក្រតី​ណាមួយ​កំពុង​កើតឡើង​ចំពោះ​សុខភាព​រាង​កាយ​ហើយ​។ ថ្ងៃ​នេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​មូលហេតុ​មួយ​ចំនួន​នៃ​បញ្ហា​ស្រេកទឹក​មិន​ឈប់…

ដើម្បី​រក្សា​បាន​នូវ​សុខភាព​ល្អ​ប្រសើរ​អ្នកជំនាញ​ផ្នែក​សុខភាព​ជា​ច្រើន​ណែនាំ​ឱ្យ​អ្នក​គួរតែ​ទទួលទាន​ទឹក​ប្រមាណ ២ លី​ត្រ​ក្នុង​មួយ​ថ្ងៃ​។​ការ​ទទួលទាន​ទឹក​គ្រប់គ្រាន់ គឺ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​រាង​កាយ​ទាំង​មូល​ដំណើរការ​មុខងារ​បាន​ត្រឹមត្រូវ​។ នៅ​ពេល​ស្រេកទឹក អ្នក​គួរតែ​ទទួលទាន​ទឹក​ដោយសារ​វា​ជា​សញ្ញា​មួយ​ដែល​បញ្ចា​ក់ថា​រាង​កាយ​កំពុង​ត្រូវការ​។ ទោះជា​យ៉ាងណា​ប្រសិនបើ​អ្នកចេះ​តែ​ស្រេកទឹក​សឹង​គ្រប់​ពេល​នោះ​វា​អាច​ជា​សញ្ញា​នៃ​ភាព​មិន​ប្រក្រតី​ណាមួយ​កំពុង​កើតឡើង​ចំពោះ​សុខភាព​រាង​កាយ​ហើយ​។ ថ្ងៃ​នេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​មូលហេតុ​មួយ​ចំនួន​នៃ​បញ្ហា​ស្រេកទឹក​មិន​ឈប់ ៖

១. កង្វះ​គ្រាប់​ឈាមក្រហម ៖ កង្វះ​គ្រាប់​ឈាមក្រហម​ដែល​បណ្ដាល​មក​ពី​ការ​បាត់បង់​ឈាម​អាច​ជា​មូល​ហេតុ​ចម្បង​មួយ​នៃ​បញ្ហា​ស្រេកទឹក​មិន​ឈប់ ក៏​ព្រោះ​រាង​កាយ​ត្រូវការ​ទឹក​គ្រប់គ្រាន់​ដើម្បី​ស្ដារ​បរិមាណ​ឈាម​​ឱ្យ​ធម្មតា​ឡើង​វិញ​។ ហើយ​ស្ត្រី​ជា​អ្នក​ដែល​ងាយ​នឹង​ជួប​ប្រទះ​អាកា​រៈ​ស្រេកទឹក​បែប​នេះ​បំផុត​ខណៈ​ពេល​មក​រដូវ​ដោយ​ពួក​គេ​ត្រូវ​បាត់បង់​ឈាម​មួយ​ចំនួន​។ ដើម្បី​ជា​ការ​ប្រសើរ​ប្រសិនបើ​ការ​ស្រេកទឹក​មិន​ឈប់​មាន​អម​មក​ជាមួយ​នូវ​អាកា​រៈ​ផ្សេង​ទៀត​ដូច​ជា​ស្បែក​ស្លេកស្លាំង ភាព​ខ្លី​នៃ​ដង្ហើម អស់កម្លាំង វិលមុខ និង​បេះដូង​លោត​ញាប់ អ្នក​គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ភ្លាម​។

២. សម្ពាធ​ឈាម​ចុះ​ទាប ៖ មាន​កត្តា​ច្រើន​ណាស់​ដែល​បណ្ដាល​ឱ្យ​សម្ពាធ​ឈាម​ចុះ​ទាប​ក្នុង​នោះ​រួម​បញ្ចូល​​ទាំង​បញ្ហា​បេះដូង ការ​បាត់បង់​ឈាម បញ្ហា​ប្រព័ន្ធ​អង់​ដូ​គ្រី​ន អា​ឡែក​ស៊ី​ធ្ងន់ធ្ងរ ការ​មាន​ផ្ទៃពោះ ស្ត្រេ​ស​រ៊ាំ​រ៉ៃ កង្វះ​ជាតិ​ទឹក​ក្នុង​រាង​កាយ និង​ទម្លាប់​មិនល្អ​នៃ​ការ​ទទួលទាន​ជាដើម​។ ហើយ​មួយ​ក្នុង​ចំណោម​អាកា​រៈ​ផ្សេង​ៗ​ដែល​អ្នកមាន​បញ្ហា​សម្ពាធ​ឈាម​ចុះ​ទាប​ជួប​ប្រទះ គឺ​ការ​ស្រេកទឹក​មិន​ឈប់​។

នោះ​ក៏​ព្រោះ​រាង​កាយ​ត្រូវការ​ជាតិ​ទឹក​គ្រប់គ្រាន់​ដើម្បី​បង្កើន​សម្ពាធ​ឈាម​ប្រក្រតី​។ រោគ​សញ្ញា​ផ្សេង​ទៀត​នៃ​បញ្ហា​សម្ពាធ​ឈាម​ចុះ​ទាប​រួម​មាន​ធី​ង​ធោ​ង​ក្នុង​ខ្លួន អស់កម្លាំង ព្រិល​ភ្នែក ធ្លាក់​ទឹកចិត្ត និង​សន្លប់​បាត់ស្មារតី​។

៣. ទឹកនោមផ្អែម ៖ រោគ​សញ្ញា​ចម្បង​បំផុត ៣ នៃ​ជំងឺ​ទឹកនោមផ្អែម គឺ​ឃ្លាន​ខ្លាំង នោម​ញឹក និង​ស្រេកទឹក​មិន​ឈប់​។ អ្នកជំងឺ​ទឹកនោមផ្អែម​ស្រេកទឹក​មិន​ឈប់​ដោយសារ​តែ​កម្រិត​នៃ​ជាតិ​ស្ករ​គ្លុយកូស​កើនឡើង​ខ្ពស់​ក្នុង​ឈាម​។​ម្យ៉ាងទៀត​ការ​ស្រេកទឹក​មិន​ឈប់​នេះ​ក៏​បណ្ដាល​មក​ពី​អ្នកជំងឺ​នោម​ញឹក​ជាង​ធម្មតា​ផង​ដែរ​។

ការ​ទទួល ទាន​ទឹក​កាន់តែ​ច្រើន​ជួយ​រំលាយ​បរិមាណ​ជាតិ​ស្ករ​ដែល​លើស​ក្នុង​ចរន្តឈាម​និង​បំពេញ​ជាតិ​ទឹក​ដែល​បាត់បង់​។ ប្រសិនបើ​ការ​ស្រេកទឹក​មិន​ឈប់ ឃ្លាន​ខ្លាំង នោម​ញឹក​មាន​អម​មក​ជាមួយ​អាកា​រៈ​ផ្សេង​ទៀត​ដូច​ជា​អស់កម្លាំង ព្រិល​ភ្នែក ស្រក​ទម្ងន់​ខ្លាំង ស្ពឹក ឬ​ឈឺ​ចាក់​ឆៀប​ៗ​ត្រង់​ដៃជើង និង​របួស​មិន​ងាយ​ជា ចូរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ភ្លាម (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ