ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​ហ្វ្រ​ង់​ស្វី​ស​ធៀប​ជាមួយ​លុយ​រៀល​ប្រែប្រួល​មិន​ឈប់​ពេញ​មួ​យស​ប្តា​ហ៍

4 ឆ្នាំ មុន

យោង​តាម​ប្រភព​ពី​ធនាគារជាតិ​បានឱ្យ​ដឹង​ថា ហាងឆេង​អត្រា​ប្តូរ​ប្រាក់​ហ្វ្រ​ង់​ស្វី​ស​ធៀប​ជាមួយនឹង​ប្រាក់​រៀល​មានការ​ប្រែប្រួល​រាល់ថ្ងៃ​តែ​ម្តង នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​ដែល​ជាក់ស្តែង​ថ្ងៃនេះ​គឺ​១​ហ្វ្រ​ង់​ស្វី​ស ទិញ​ចូល​៤១៣៥​រៀល លក់​ចេញ​៤១៧៦​រៀល ដែល​ម្សិលមិញ​ទិញ​ចូល​៤១២៩​រៀល លក់​ចេញ​៤១៧០​រៀល ហើយ​កាលពី​ថ្ងៃ​ទី​០៣ ខែកក្កដា​ទិញ​ចូល ៤១៣៦​រៀល…

យោង​តាម​ប្រភព​ពី​ធនាគារជាតិ​បានឱ្យ​ដឹង​ថា ហាងឆេង​អត្រា​ប្តូរ​ប្រាក់​ហ្វ្រ​ង់​ស្វី​ស​ធៀប​ជាមួយនឹង​ប្រាក់​រៀល​មានការ​ប្រែប្រួល​រាល់ថ្ងៃ​តែ​ម្តង នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​ដែល​ជាក់ស្តែង​ថ្ងៃនេះ​គឺ​១​ហ្វ្រ​ង់​ស្វី​ស ទិញ​ចូល​៤១៣៥​រៀល លក់​ចេញ​៤១៧៦​រៀល ដែល​ម្សិលមិញ​ទិញ​ចូល​៤១២៩​រៀល លក់​ចេញ​៤១៧០​រៀល ហើយ​កាលពី​ថ្ងៃ​ទី​០៣ ខែកក្កដា​ទិញ​ចូល ៤១៣៦​រៀល លក់​ចេញ​៤១៧៧​រៀល ថ្ងៃ​ទី​០២ ទិញ​ចូល​៤១២២​រៀល លក់​ចេញ​៤១៦៣ និង​កាលពី​ថ្ងៃ​ទី​០១ ទិញ​ចូល​៤១៥៥​រៀល លក់​ចេញ​៤១៩៧​រៀល ។

ប្រភព​ពី​ធនាគារជាតិ​ដដែល​បានឱ្យ​ដឹង​ទៀត​ថា សម្រាប់​ថ្ងៃនេះ​អត្រា​ប្តូរ​ប្រាក់​គោល​រវាង​រូបិយប័ណ្ណ​ផ្សេង​ៗ​ជាមួយ​ប្រាក់​រៀល​មាន​ដូច​ខាងក្រោម​នេះ ៖ ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២៨៣៨​រៀល លក់​ចេញ​២៨៥២​រៀល ១​ដុល្លារ​កា​ណា​ដា ទិញ​ចូល​៣១២១​រៀល លក់​ចេញ ៣១៥២​រៀល ១​អឺ​រ៉ូ​ទិញ​ចូល​៤៥៩៥​រៀល លក់​ចេញ​៤៦៤១​រៀល ១​ផោន អង់គ្លេស ទិញ​ចូល​៥១២៣​រៀល លក់​ចេញ​៥១៧៤​រៀល និង​១​ដុល្លារ​ញូ​ស៊ី​ឡែ​ន​ទិញ​ចូល​២៧២៤​រៀល លក់​ចេញ​២៧៥១​រៀល ។ ចំពោះ​លុយ​ដុល្លារ​អា​មេ​រិ​ក គឺ​១​ដុល្លារ​ស្មើនឹង​៤០៧២​រៀល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ