ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ទាស់…​ត្រឹម​២ថ្ងៃ​ ទទួលបាន​​អ្នក​ចូល​មើល​​ជាង​៤០លាន​ដង​

4 ឆ្នាំ មុន

យោងប្រភព​ពីnextshark បានឱ្យដឹងថា បទ​«Give It To Me» របស់​ស្តេច​ចម្រៀង​ប៉ុប​វៀតណាម គឺ​ទទួលបាន​​​​អ្នក​ចូល​មើល​ជាង​៤០​លាន​ដង​រយៈពេល​តែ​ពីរ​ថ្ងៃ​ ។ តារាចម្រៀង…

យោងប្រភព​ពីnextshark បានឱ្យដឹងថា បទ​«Give It To Me» របស់​ស្តេច​ចម្រៀង​ប៉ុប​វៀតណាម គឺ​ទទួលបាន​​​​អ្នក​ចូល​មើល​ជាង​៤០​លាន​ដង​រយៈពេល​តែ​ពីរ​ថ្ងៃ​ ។

តារាចម្រៀង និង​សម្តែង​វៀតណាម​លោក Son Tung M-TP បាន​ចេញ​បទ​ចម្រៀង​ថ្មី​បំផុត​របស់​ខ្លូ​ន​ដែល​មាន​ចំណងជើង​ថា «Hãy Trao Cho Anh» ឬ «Give It To Me» ដែល​មានការ​ចូលរួម​ពី​តារាចម្រៀង​រេ​ប​ល្បីឈ្មោះ​ជនជាតិ​អា​មេ​រិ​ក​លោក Snoop Dogg នោះ ​បាន​ក្លាយ​ទៅ​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ បន្ទាប់​ពី​ការ​ចេញផ្សាយ​នៅ​លើ​ឆា​ណែ​ល YouTube ។

តារាចម្រៀង និង​សម្តែង Tung ត្រូវ​បាន​គេ​ស្គាល់​ថា​ជា «Prince of Vietnamese Pop»​ហើយ​លោក​ធ្លាប់​បាន​ឈ្នះ​ពានរង្វាន់​ជា​ច្រើន​រួម​មាន​ពានរង្វាន់ MTV Europe Music ពានរង្វាន់ Dedica​tion Music ពានរង្វាន់ Mnet Asian Music ពានរង្វាន់ Green Wave ចំនួន ៧ និង​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី Forbes Vietnam‘s 2018 30 Under 30 list ។បទ​ចម្រៀង​នេះ​ បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី ១ កក្កដា ហើយ​រហូត​មក​ដល់​ពេល​នេះ​មាន​អ្នក​ចូល​មើល​ជាង ៤៨ លាន​ដង​ឯណោះ ។

យោង​តាម Billboard បានឱ្យ​ដឹង​ថា​បទ “Give It To Me” ដែល​និពន្ធ​ដោយ​សិល្បករ​ឈ្មោះ ង្វៀ​ន ថា​ញ់ ទង់ (Nguyễn Thanh Tùng) និង​ផលិត​ដោយ Onionn មានការ​បញ្ចូល​គ្នា​រវាង reggaet​on, tropical house និង hip-hop ។ របាយការណ៍​បាន​កត់​សម្គាល់ថា​បទ​ចម្រៀង​នេះ​ទទួល​ការ​និយម Top 20 នៅ​លើ​ឆា​ណែ​ល YouTube ចាប់តាំងពី​ការ​ចេញផ្សាយ ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ បទ «Give It To Me» ក្រៅពី Snoop Dogg ក៏​មាន​អ្នកចម្រៀង​អា​មេ​រិ​ក លោក Madison Beer ចូលរួម​ច្រៀង និង​សម្តែង​ផង​ដែរ ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ