ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យីអ៊ុន​ដាក់ អារក្ស​ជាន់ ! ក្នុង​ពេល​តែ​មួយ​ប្តី​មហារីក​ក្រពះ ប្រពន្ធ​មហារីក​សុដន់ កូនស្រី​កើត​ជំងឺ Lupus

4 ឆ្នាំ មុន

បុរស​ម្នាក់​នៅ​ភាគ​ខាងកើត​ប្រទេស​ចិន​បាន​សម្រេចចិត្ត​លះបង់​ការ​ព្យាបាល​ជំងឺមហារីក​របស់​គាត់​ដើម្បី​សន្សំ​សំចៃ​ថ្លៃ​ចំណាយ​សម្រាប់​ប្រពន្ធ និង​កូនស្រី​របស់​គាត់​ដែល​ទទួល​រង​នូវ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ។ លោក Ke Meinan អាយុ​៤២​ឆ្នាំ រស់នៅ​ក្នុង​ខេត្ត Jiangsu ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា​មាន​ជំងឺមហារីក​ក្រពះ​នៅ​ឆ្នាំ…

បុរស​ម្នាក់​នៅ​ភាគ​ខាងកើត​ប្រទេស​ចិន​បាន​សម្រេចចិត្ត​លះបង់​ការ​ព្យាបាល​ជំងឺមហារីក​របស់​គាត់​ដើម្បី​សន្សំ​សំចៃ​ថ្លៃ​ចំណាយ​សម្រាប់​ប្រពន្ធ និង​កូនស្រី​របស់​គាត់​ដែល​ទទួល​រង​នូវ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ។

លោក Ke Meinan អាយុ​៤២​ឆ្នាំ រស់នៅ​ក្នុង​ខេត្ត Jiangsu ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា​មាន​ជំងឺមហារីក​ក្រពះ​នៅ​ឆ្នាំ ២០១៥ ខណៈ​ពេល​ក្រោយមក​ភរិយា​របស់​គាត់​ឈ្មោះ វ៉ាង ហ៊ូ​យី​ង (Wang Huaying) អាយុ ៤៦ ឆ្នាំ​ក៏​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា​មាន​ជំងឺមហារីក​សុដន់ ។

អ្វី​ដែល​ហាក់ដូចជា​គ្មាន​ក្តី​មេត្តា​មក​លើ​គ្រួសារ​នេះ គឺ​កូនស្រី​របស់​ពួក​គេ​ដែល​មាន​អាយុ ១៦ ឆ្នាំ​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺ Lupus Eerythematosus (SLE) ដែល​ជា​ប្រភេទ​ជំងឺ​សាំ​ម្យ៉ាង​វាយប្រហា​សុខភាព​ជាលិកា​របស់​រាង​កាយ ។ យោង​តាម Sina News បានឱ្យ​ដឹង​ថា ជំងឺ​នេះ​បាន​ចំណាយ​ប្រាក់​អស់ ១៨០.០០០ យន់​រួច​ហើយ ។

លោក កេ បាន​និយាយ​ថា​ចាប់តាំងពី​ពេល​នោះ​មក​លោក​បាន​លក់​ផ្ទះ​របស់​ខ្លួន​ហើយ​ខ្ចី​លុយ​ពី​សាច់ញាតិ និង​មិត្តភក្តិ​ដើម្បី​ព្យាបាល​ជំងឺ ។ ដើម្បី​សន្សំ​សំចៃ​ថ្លៃ​ឈ្នួល​ពិនិត្យ​ព្យាបាល​លោក កេ បាន​ស្នើ​សុំ​ថា​គាត់ និង​ប្រពន្ធ​របស់​គាត់​គួរ​ចាប់ឆ្នោត ដើម្បី​កំណត់​ថា​តើ​នរណា​គួរ​ទទួល​បានការ​ព្យាបាល​បន្ត ។ ទោះជា​យ៉ាងណា​ក៏​ដោយ​អ្នកស្រី វ៉ាង មិនដឹង​ថា​ប្តី​របស់​នាង​បាន​រៀបចំ​ការ​ចាប់ឆ្នោត ដើម្បី​ធានា​ថា​នាង​នៅ​តែ​បន្ត​ទទួល​បានការ​ថែទាំ​សុខភាព​នោះ​ទេ ។

យោង​តាម​កាសែត South China Morning Post បានឱ្យ​ដឹង​ថា​លោក កេ បាន​ប្រាប់​អ្នកស្រី វ៉ាង ជា​ប្រពន្ធ​ថា «​អ្នក​គួរតែ​ចិញ្ចឹម​កូនស្រី​របស់​យើង​រហូត​ដល់​គេ​ធំ​ពេញវ័យ​» ។

លោក កេ និង​អ្នកស្រី វ៉ាង រក​ប្រាក់​ចំណូល​សរុប​បាន ២០០០ យន់ (២៩០​ដុល្លារ​) ក្នុង​មួយ​ខែ​ដោយ​ធ្វើ​ការងារ​សំណង់ និង​ការងារ​នៅ​រោងចក្រ ហើយ​កូនស្រី​របស់​ពួក​គេ​ត្រូវការ​ប្រាក់ ១០.០០០ យន់ (១៤៥០ ដុល្លារ​) ជា​រៀងរាល់ថ្ងៃ​ដើម្បី​ព្យាបាល ។

ខណៈ​ពេល​ដែល​រឿងរ៉ាវ​របស់​គ្រួសារ​ដ៏​កម្សត់​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នោះ គឺ​មានការ​បរិច្ចាគ​នូវ​ទឹកប្រាក់​ចំនួន ៩០០.០០០ យ៉​ន់ (១៣០.៧៩០ ដុល្លារ​) ក្នុង​រយៈពេល ៦ ម៉ោង​ដំបូង ។

ប្តី​-​ប្រពន្ធ​រូប​នេះ​បាន​និយាយ​ថា ចំនួន​ទឹកប្រាក់​នេះ​គឺ​គ្រប់គ្រាន់​សម្រាប់​ការ​ព្យាបាល​កូនស្រី​របស់ខ្ញុំ ។ ដូច្នេះ​អ្នក​អាច​បញ្ឈប់​ការ​បរិច្ចាគ​ឥឡូវនេះ​បាន ! អ្នក​ទាំង​ពីរ​ថែម​ទាំង​បាន​ថ្លែង​អំណរ​អរគុណ​ដល់​អ្នក​ទាំងអស់​ដែល​បាន​ចូលរួម​បរិច្ចាគ​ផង​ដែរ ៕

ប្រភព​៖ nextshark , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ