ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ​ប្រកាស​បញ្ចប់​ការ​ទទួល​ពាក្យ​ស្នើ​សុំ​ជា​ជនបរទេស​អន្តោប្រវេ​សន៍

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ដោយ​យោង​ទៅ​តាម​សំណើរ​របស់​អគ្គនាយកដ្ឋាន​អន្តោ​ប្រ​វេ​សន៍ ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​បាន​សម្រេច​បញ្ចប់​ការ​ទទួល​ពាក្យ​ស្នើ​សុំ​ជា​ជនបរទេស​អន្តោ​ប្រវេ​សន៍ ​និងប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ដល់​ជនបរទេស ដែល​ចាប់​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី ០១ ខែកក្កដា ឆ្នាំ​២០១៩ នេះ​តទៅ ។…

រាជធានី​ភ្នំពេញ​៖ ដោយ​យោង​ទៅ​តាម​សំណើរ​របស់​អគ្គនាយកដ្ឋាន​អន្តោ​ប្រ​វេ​សន៍ ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​បាន​សម្រេច​បញ្ចប់​ការ​ទទួល​ពាក្យ​ស្នើ​សុំ​ជា​ជនបរទេស​អន្តោ​ប្រវេ​សន៍ ​និងប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ដល់​ជនបរទេស ដែល​ចាប់​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី ០១ ខែកក្កដា ឆ្នាំ​២០១៩ នេះ​តទៅ ។

យោង​តាម​ប្រកាស​ស្ត​ពី​ការ​បញ្ចប់​ការ​ទទួល​ពាក្យ​ស្នើ​សុំ​ជា​ជនបរទេស​អន្តោ​ប្រវេ​ស​ន៍​និងប័ណ្ណ​ស្នាក់​នៅ​ ​អចិន្ត្រៃយ៍​ដល់​ជនបរទេស ចុះហត្ថលេខា​ដោយ​សម្តេច ស ខេ​ង ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​សម្រេច​៖ ប្រការ​១- ត្រូវ​បាន​បញ្ចប់​ការ​ទទួល​ពាក្យ​ស្នើ​សុំ​ជា​ជនបរទេស​អន្តោ​ប្រវេ​សន៍ និង​ប័ណ្ណ​ស្នាក់​នៅ​ ​អចិន្ត្រៃយ៍​ដល់​ជនបរទេស ដែល​បាន​ចែង​កំណត់​ក្នុង​ប្រការ៣ នៃ​ប្រកាស​លេខ ៤៥០៤ ប្រ​.​ក ចុះ​ថ្ងៃ​ទី ១១ ខែកញ្ញា​ឆ្នាំ ២០១៧ ស្តី​ពី​បែបបទ​នីតិវិធី ការ​ពិនិត្យ ការ​ចុះបញ្ជី​ទទួលស្គាល់​ជនបរទេស​អន្តោ​ប្រវេ​សន៍​ក្នុង​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃ​ទី ១ ខែកក្កដា ឆ្នាំ​២០១៩ តទៅ ។

ប្រភព​ដដែល​បាន​ចែង​ថា​៖ ប្រការ​២- ប្រកាស​លេខ ៤៥០៤ ប្រ​.​ក ចុះ​ថ្ងៃ​ទី ១១ ខែកញ្ញា​ឆ្នាំ ២០១៧ ស្តី​ពី​បែបបទ​នីតិវិធី ការ​ពិនិត្យ ការ​ចុះបញ្ជី​ទទួលស្គាល់​ជនបរទេស​អន្តោ​ប្រវេ​សន៍ក្នុង​ប្រទេស​កម្ពុជា «​ត្រូវ​ទុកជា​និរាករណ៍​» ។

សូម​បញ្ជាក់​ថា​ កន្លង​មក​នាយ​ឧត្តមសេនីយ៍ ឃុន សំបូរ ធ្លាប់​បាន​ឡើង​ធ្វើ​បទ​បង្ហាញ​តាម​រយៈ​ស្លាយ និង​ពន្យល់​ពី​ប្រវត្តិសាស្ត្រ​ជា​យូរលង់​មក​ហើយ ​កាលពី​អំឡុង​ខែមីនា ឆ្នាំ២០១៩ នេះ​អំពីជនបរទេស​អន្តោប្រវេសន៍ ដោយ​បាន​បញ្ជាក់ និង​យោង​ឯកសារ​ភស្តុ​តាងជំនាន់​មុន​ៗ ដែល​នៅ​សេសសល់​ ហើយ​សមត្ថកិច្ច​បាន​ដកហូត​ពី​ជនបរទេស​កន្លង​មក ក្រោយ​ពី​សមត្ថកិច្ច​យើង​បាន​ចុះ​ធ្វើ​ជំរឿន ដើម្បី​យក​មក​បង្ហាញ​ជូន​សមាជិក អង្គពិធី​ទាំងអស់​បាន​យល់​កាន់តែ​ច្បាស់​ជា​មូលដ្ឋាន សម្រាប់​យក​ទៅ​អនុវត្ត​ការងារ​បន្ត​ទៀត​ដល់​សមត្ថកិច្ច​យើង​ផង​ដែរ​។

នាយ​ឧត្តមសេនីយ៍ បាន​ឲ្យ​ដឹង​នា​ពេល​នោះ​ថា បាន​ពន្យា​ឱសានវាទ​នៃ​ការ​ទទួល​ពាក្យសុំ​ប្រកាស​ទទួលស្គាល់ និង​ផ្តល់​ប័ណ្ណ​ស្នាក់​នៅ​ ​អចិន្ត្រៃយ៍​ជា​ជនបរទេស​អន្តោប្រវេសន៍​នៅ​កម្ពុជា ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ ជា​ថ្ងៃ​កំណត់​ចុង​ក្រោយ​ ។ ដូច្នេះ បើ​ជនបរទេស​ណា មិន​ចូលរួម​សហការ​មក​ដាក់​ពាក្យសុំ​ទេ គឺ​ត្រូវ​ទទួលទោស ឬ​ត្រូវ​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា​ចេញ​ទៅ​ប្រទេស​ដើម​កំណើត​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ