ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បី​ការពារ​ជីវិត​ប្រចាំ​ថ្ងៃ​សូម​ពិចារណា​ធម៌​ដូច​តទៅ

4 ឆ្នាំ មុន

យើង​យក​ធម៌​របស់​ព្រះពុទ្ធ​មក​ពិចារណា ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ដើម្បី​ការពារ​នូវ​មេរោគ ដែល​ចូល​មក​តាម​ខ្លួន​ទាំង​ល្អិត និង​គ្រោតគ្រាត​មាន​ស្ទឹង​ទាំង ៦ គឺ ភ្នែក ត្រចៀក ច្រមុះ…

យើង​យក​ធម៌​របស់​ព្រះពុទ្ធ​មក​ពិចារណា ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ដើម្បី​ការពារ​នូវ​មេរោគ ដែល​ចូល​មក​តាម​ខ្លួន​ទាំង​ល្អិត និង​គ្រោតគ្រាត​មាន​ស្ទឹង​ទាំង ៦ គឺ ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ ចិត្ត​ដែល​មានការ​ប្រជុំ​ចុះចូល​ទន្លេ​គឺ កិលេស ។

សូម​សាកល្បង​ប្រតិបត្តិ​គោល​ធម៌​ទាំង​១០ នេះ​សិន​មើល​ក្រែង​មាន​ប្រសិទ្ធភាព​។ កាយសុចរិត ប្រព្រឹត្ត​ដោយ​កាយ វចីសុចរិត ប្រព្រឹត្ត​ល្អ​ដោយ​វាចា មនោ​សុចរិត ប្រព្រឹត្ត​ល្អ​ដោយ​ចិត្តបាន​ដល់ ១-​វៀរចាក​ការ​សម្លាប់សត្វ ២-​វៀរចាក​ការ​លួច​ទ្រព្យ​អ្នក​ដទៃ ៣-​វៀរចាក​ការ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំងឡាយ ៤-​វៀរចាក​ការ​និយាយ​កុហក ៥-​វៀរចាក​ការ​និយាយ​ញុះញង់ ៦-​វៀរចាក ការ​និយាយ​ចាក់​ដោត ៧-​វៀរចាក​ការ​និយាយ​ពាក្យ​ឥតប្រយោជន៍ ៨-​មិន​សម្លឹង​រំពៃ​ចង់បាន​ទ្រព្យ​របស់​អ្នក​ដទៃ ៩-​មិន​ចងចិត្ត​ប្រទូស្ដ​រាយ​គេ ១០-​មើលឃើញ​តាម​គន្លង​ធម៌​ដ៏​ត្រឹមត្រូវ ។

ចំណុច​ទាំង​អស់នេះ​មិនមែន​ជា​ការ​ងាយ​សម្រាប់​ធ្វើ​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​លោភៈ ទោសៈ មោហៈ​នោះ​ទេ តែ​ក៏​មិនមែន​ជា​ការ​លំបាក​សម្រាប់​អ្នក​ដែល​មាន​បញ្ញា​នោះ​ដែរ សំខាន់​ឱ្យ​តែ​បុគ្គល​ប្តេជ្ញា​បោះបង់​អំពើអាក្រក់ ហើយ​ងាក​មក​ប្រព្រឹត្ត​តែ​អំពើ​ល្អ​ទៅ​វា​ស្រេច​ហើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ