ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់ថា​តើ​ហេតុ​អី យ៉ា​យ៉ា ជា​រាជ​នី​នៃ​ស្ប៉ត​ពាណិជ្ជកម្ម

4 ឆ្នាំ មុន

ថៃ​៖ តារា​សម្ដែង​វ័យ​២៦​ឆ្នាំ Urassaya Sperbund (​យ៉ា​យ៉ា​)​បាន​ធ្វើការ​នៅ​ក្នុង​វិស័យ​សិល្បៈ​មក​ជាង​១០​ឆ្នាំ​ហើយ ។ នាង​មានឈ្មោះ​ល្បី​ខ្លាំង​ចាប់តាំងពី​នាង​បាន​សម្ដែង​រឿង​ភាគ​មួយ​គឺ «Duang Jai Akkanee»…

ថៃ​៖ តារា​សម្ដែង​វ័យ​២៦​ឆ្នាំ Urassaya Sperbund (​យ៉ា​យ៉ា​)​បាន​ធ្វើការ​នៅ​ក្នុង​វិស័យ​សិល្បៈ​មក​ជាង​១០​ឆ្នាំ​ហើយ ។ នាង​មានឈ្មោះ​ល្បី​ខ្លាំង​ចាប់តាំងពី​នាង​បាន​សម្ដែង​រឿង​ភាគ​មួយ​គឺ «Duang Jai Akkanee» ជាមួយនឹង​មិត្ត​ប្រុស​នាង លោក Nadech Kugimiya នា​ឆ្នាំ​២០១០ ។

ជាង​៨​ឆ្នាំ​ហើយ​ដែល​នាង​ទទួល​បាន​នូវ​ភាព​ល្បីល្បាញ ហើយ​តារា​សម្ដែង​រូប​នេះ​ធ្វើ​ជា​រដ្ឋ​ទូត​តំណាង​ផលិតផល​ជាង​២០០​មក​ហើយ ។ សម្រាប់​ដើមឆ្នាំ ២០១៩ នេះ​ដែរ នាង​បាន​ថត​ស្ប៉ត​ពាណិជ្ជកម្ម​យ៉ាងតិច​ក៏​១០​ដែរ ។

យ៉ា​យ៉ា តែងតែ​ជា​រាជ​នី​នៃ​ស្ប៉ត​ពាណិជ្ជកម្ម ព្រោះ​នាង​តែង​ស្ថិត​ក្នុង​រូបភាព​ល្អ​ៗ និង​ព័ត៌មាន​ល្អ​ៗ​រហូត ។ នាង​ជានា​រី​មាន​មន្ត​ស្នេហ៍ និង​ធ្វើ​ឱ្យ​អ្នក​រាល់គ្នា​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​នាង​តែ​ម្ដង ៕

ប្រភព ៖ thaiupdate , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ