ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិសេសម៉្លេះ! «ផ្លែខ្នុរ​» ជួយ​ទប់ស្កាត់​ជំងឺ​ជា​ច្រើនដែល​អ្នក​មិនដឹង

4 ឆ្នាំ មុន

ខ្នុរ ជា​ផ្លែ​ឈើ​ហូប​ផ្លែ​មួយ​ប្រភេទ​ដែល​មាន​រសជាតិ​ផ្អែម​ឈ្ងុយ​នៅ​ពេល​ទុំ ហើយ​សម្បូរ​ណាស់​ក្នុង​ប្រទេស​កម្ពុជា​។​ទោះបីជា​ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ធ្លាប់​ទទួលទាន​ផ្លែ​ឈើ​នេះ ប៉ុន្តែ​ប្រហែលជា​មិន​បាន​ចាប់អារម្មណ៍​ទេ​ថា ខ្នុរ​អាច​ផ្ដល់​ឥទ្ធិពល​វិជ្ជមាន​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ចំពោះ​សុខភាព​រាង​កាយ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​នៃ​ការ​ទទួលទាន​ផ្លែ​ខ្នុរ​ក្នុង​កម្រិត​មធ្យម ៖ ១….

ខ្នុរ ជា​ផ្លែ​ឈើ​ហូប​ផ្លែ​មួយ​ប្រភេទ​ដែល​មាន​រសជាតិ​ផ្អែម​ឈ្ងុយ​នៅ​ពេល​ទុំ ហើយ​សម្បូរ​ណាស់​ក្នុង​ប្រទេស​កម្ពុជា​។​ទោះបីជា​ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ធ្លាប់​ទទួលទាន​ផ្លែ​ឈើ​នេះ ប៉ុន្តែ​ប្រហែលជា​មិន​បាន​ចាប់អារម្មណ៍​ទេ​ថា ខ្នុរ​អាច​ផ្ដល់​ឥទ្ធិពល​វិជ្ជមាន​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ចំពោះ​សុខភាព​រាង​កាយ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​នៃ​ការ​ទទួលទាន​ផ្លែ​ខ្នុរ​ក្នុង​កម្រិត​មធ្យម ៖

១. ជួយ​ឱ្យ​ស្រក​ទម្ងន់ ៖ នោះ​ក៏​ព្រោះតែ​ខ្នុរ​មាន​ផ្ទុក​ជាតិ​កាឡូរី​ទាប​និង​គ្មាន​ជាតិ​ខ្លាញ់ ប៉ុន្តែ​សារធាតុ​ចិញ្ចឹម​ចាំបាច់​សម្រាប់​សុខភាព​រាង​កាយ​ខ្ពស់​។ ដូច្នេះ​ហើយ​ទើប​អ្នក​ចង់​សម្រក​ទម្ងន់​អាច​រួម​បញ្ចូល​ផ្លែ​ឈើ​នេះ​ក្នុង​របប​អាហារ​បាន​។

២. សុខភាព​ឆ្អឹង ​៖ ផ្លែ​ខ្នុរ មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​ដែល​ជួយ​ពង្រឹង និង​លើកកម្ពស់​សុខភាព​ឆ្អឹង​ល្អ​រឹង​មាំ​ទប់ស្កាត់​បញ្ហា​ឆ្អឹង​ផ្សេង​ៗ រួម​ទាំង​ជំងឺ​ពុក​ឆ្អឹង​។ វា​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​បង្កើន​ដង់ស៊ីតេ​ឆ្អឹង និង​កាត់​បន្ថយ​ការ​បាត់បង់​ជាតិ​កាល់ស្យូម​តាម​រយៈ​តម្រងនោម​ផង​ដែរ​។

៣. បង្កើន​ថាមពល​រាង​កាយ​តាម​បែប​ធម្មជាតិ ៖ ផ្លែ​ខ្នុរ​មាន​ផ្ទុក​នូវ​ជាតិ​ស្ករ​ធម្មជាតិ fructose និង sucrose ដែល​ផ្ដល់​នូវ​អ្នក​នូវ​ថាមពល​បន្ថែម​ភ្លាម​ៗ​។

៤. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ ៖ ខ្នុរ ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន C ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ទប់ស្កាត់​ប្រឆាំង​នឹង​រោគ​ឆ្លង​ផ្សេង​ៗ​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​។

៥. សុខភាព​ស្បែក ៖ នោះ​ក៏​ព្រោះតែ​ខ្នុរ​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន A ដែល​មិន​ត្រឹមតែ​ចាំបាច់​សម្រាប់​សុខភាព​ភ្នែក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ប្រសើរ​ចំពោះ​ស្បែក​ផង​ដែរ​ដោយ​វា​ជួយ​បង្កើន​ការ​ផលិត​កោសិកា​ស្បែក​។

៦. បង្កើន​ការ​រំលាយ​អាហារ ៖ ផ្លែ​ខ្នុរ មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស​សៃ dietary ដែល​ជួយ​បង្កើន​ការ​រំលាយ​អាហារ និង​ទប់ស្កាត់​បញ្ហា​ទល់លាមក​បាន​យ៉ាង​ប្រសើរ​។

៧. កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង ៖ នោះ​ក៏​ព្រោះតែ​ផ្លែ​ខ្នុរ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន B6 ដែល​មាន​ប្រសិទ្ធិ​ភាព​កាត់​បន្ថយ​កម្រិត homocystei ក្នុង​ឈាម​។ Homocystein ជា​សារធាតុ​ដែល​បង្ក​បញ្ហា​នៃ​ជំងឺ​ស្ទះ​ស​សៃ​ឈាម​បេះដូង​។

៨. គ្រប់គ្រង​សម្ពាធ​ឈាម ៖ ខ្នុរ ក៏​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​ក្នុង​ការ​គ្រប់គ្រង​កម្រិត​នៃ​សម្ពាធ​ឈាម​មិន​ឱ្យ​ឡើង​ខ្ពស់​ខុស​ប្រក្រតី​។ ហើយ​ការ​រក្សា​បាន​នូវ​សម្ពាធ​ឈាម​ប្រក្រតី​នឹង​ធ្វើ​ឱ្យ​អ្នក​ជៀស​ផុត​ពី​ហានិភ័យ​នៃ​ជំងឺ​បេះដូង​, ដាច់​ស​សៃ​ឈាម​ក្នុង​ខួរក្បាល និង​ជំងឺ​លើស​សម្ពាធ​ឈាម​។

៩. ទប់ស្កាត់​ជំងឺមហារីក ៖ ខ្នុរ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ phyto-nutrients ដែល​មាន​ប្រសិទ្ធិ​ភាព​ទប់ស្កាត់​ជំងឺមហារីក​តាម​រយៈ​ការ​កម្ចាត់​រ៉ា​ឌី​កាល់​សេរី​ដែល​បង្ក​ជំងឺ​ចេញពី​រាង​កាយ​។

១០. បង្កើន​សុខភាព​ក្រ​ពេញទី​រ៉ូ​អុី​ត ៖ នោះ​ក៏​ព្រោះតែ​ខ្នុរ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​រ៉ែ​ទង់ដែង​ដែល​ដើរតួ​នាទី​យ៉ាង​សំខាន់​ជួយ​ដល់​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ក្នុង​ការ​ផលិត​និង​ស្រូប​យក​អ័រម៉ូន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ