ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​តែ​រាក​នៅ​ពេល​មក​រដូវ​អុីចឹង ហេតុ​អ្វី​ទៅ?

4 ឆ្នាំ មុន

វា​មិនមែន​ជា​រឿង​ស្រួលខ្លួន​ប៉ុន្មាន​ឡើយ ប៉ុន្តែ​វា​ពិតជា​រឿង​ធម្មតា​ទេ​ក្នុង​ការ​មាន​អាកា​រៈ​រាករូស​មុន​ពេល និង​ក្នុង​ពេល​មក​រដូវ​។ ការ​ប្រែប្រួល​អ័រម៉ូន​ដូច​គ្នា​ដែល​ធ្វើ​ឲ្យ​ស្បូន​កន្ត្រាក់ និង​ជម្រុះ​ស្រទាប់​អង់​ដូ​ម៉ែត្រ​ក៏​អាច​មាន​ឥទ្ធិពល​ទៅ​លើ​ផ្លូវ​ក្រពះ​ពោះវៀន​ដែរ​។​ ខណៈ​ពេល​ដែល​វា​ច្រើន​តែ​គ្មាន​អ្វី​ដែល​ត្រូវ​បារម្ភ​ក៏​ដោយ តែ​មានរឿង​ជា​ច្រើន​ទៀត​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​បង្ការ ឬ​បន្ថយ​ការ​រាករូស​ដែល​ទាក់ទង​នឹង​ការ​មក​រដូវ​បាន​។ ១-ហេតុ​អ្វី​បានជា​កើតជា​ការ​រាករូស​បែប​នេះ? ៖…

វា​មិនមែន​ជា​រឿង​ស្រួលខ្លួន​ប៉ុន្មាន​ឡើយ ប៉ុន្តែ​វា​ពិតជា​រឿង​ធម្មតា​ទេ​ក្នុង​ការ​មាន​អាកា​រៈ​រាករូស​មុន​ពេល និង​ក្នុង​ពេល​មក​រដូវ​។ ការ​ប្រែប្រួល​អ័រម៉ូន​ដូច​គ្នា​ដែល​ធ្វើ​ឲ្យ​ស្បូន​កន្ត្រាក់ និង​ជម្រុះ​ស្រទាប់​អង់​ដូ​ម៉ែត្រ​ក៏​អាច​មាន​ឥទ្ធិពល​ទៅ​លើ​ផ្លូវ​ក្រពះ​ពោះវៀន​ដែរ​។​ ខណៈ​ពេល​ដែល​វា​ច្រើន​តែ​គ្មាន​អ្វី​ដែល​ត្រូវ​បារម្ភ​ក៏​ដោយ តែ​មានរឿង​ជា​ច្រើន​ទៀត​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​បង្ការ ឬ​បន្ថយ​ការ​រាករូស​ដែល​ទាក់ទង​នឹង​ការ​មក​រដូវ​បាន​។

១-ហេតុ​អ្វី​បានជា​កើតជា​ការ​រាករូស​បែប​នេះ? ៖ អ្នកជំនាញ​មិន​បានដឹង​ច្បាស់​ថា​ហេតុ​អ្វី​បានជា​មនុស្ស​មួយ​ចំនួន​មានការ​រាករូស​ក្នុង​ពេល​មក​រដូវ​ឡើយ​។ ប៉ុន្តែ​ភាគច្រើន​គេ​ជឿ​ថា វា​ជាប់​ទាក់ទង​គ្នា​យ៉ាង​ខ្លាំង​ទៅ​នឹង​ការ​កើនឡើង​របស់​អ័រម៉ូន Prostaglandins ដែល​ត្រូវ​បាន​បញ្ចេញ​មុន​ពេល​មក​រដូវ​។ អ័រម៉ូន​មួយ​នេះ​នឹង​ធ្វើ​ឲ្យ​ស្បូន​កន្ត្រាក់​ដើម្បី​ជម្រុះ​ស្រទាប់​អង់​ដូ​ម៉ែត្រ​ដែល​ដុះ​ក្រាស​នោះ​ចេញ​មក​ខាងក្រៅ​។ ពេល​ខ្លះ វា​ក៏​ធ្វើ​ឲ្យ​កន្ត្រាក់​ដល់​ពោះវៀន​ដែរ ទើប​ធ្វើ​ឲ្យ​មាន​អាការ​ផ្លូវ​ក្រពះ​ពោះវៀន​មួយ​ចំនួន​រួម​ទាំង រាករូស​ផង​។

ជាមួយ​គ្នា​នេះ​ដែរ អ័រម៉ូន​ខាងលើ​ក៏​ទៅ​បន្ថយ​សង្វា​ក់​នៃ​ការ​បឺត​ស្រូប​ជីវជាតិ​របស់​ពោះវៀន ដែល​ធ្វើ​ឲ្យ​អាហារ​ឆ្លង​ចូល​ទៅ​ក្នុង​ពោះវៀនធំ​លឿន​ជាង​មុន​។ មួយវិញទៀត វា​ក៏​បង្កើន​ការ​បញ្ចេញ​អេ​ឡិច​ត្រូ​លី​ត្រ ដែល​នាំ​ឲ្យ​រាករូស​កាន់តែ​ខ្លាំង​ទៀត​។

វា​គឺជា​បញ្ហា​ដែល​កើតឡើង​ញឹកញាប់​ដែរ​។ ក្នុង​ការ​សិក្សា​ឆ្នាំ ២០១៤ ដែល​មានការ​ចូលរួម​ពី​ស្ត្រី​ប្រមាណ ១៥៦​នាក់ បាន​រក​ឃើញ​ថា ការ​ឈឺចាប់​នៅ​ពោះ និង​ការ​រាករូស មានការ​កើតឡើង​ញឹកញាប់​បំផុត​ដែល​ទាក់ទង​នឹង​ការ​មក​រដូវ​។

២-តើ​មាន​អ្វី​អាច​ព្យាបាល​បាន​ទេ? ៖ ដំបូង​ឡើយ ចូរ​ប្រាកដ​ថា អ្នក​បាន​ញ៉ាំ​ទឹក​ច្រើន​ហើយ​ដើម្បី​ជំនួស​ជាតិ​ទឹក​ដែល​បាន​បាត់បង់​ក្នុង​ពេល​រាករូស​។ ជា​ទូទៅ អ្នក​ត្រូវ​តែ​ញ៉ាំ​ទឹក​ដោយ​ធ្វើ​យ៉ាងណា​ឲ្យ​ឃើញ​ទឹកនោម​ទៅ​ជា​ពណ៌​លឿងខ្ចី​។ ក្រៅពី​នេះ យក​ល្អ​គួរតែ​ចៀសវាង​ការ​ញ៉ាំ​អាហារ​មួយ​ចំនួន​ដែល​ថ្វើ​ឲ្យ​ការ​រាក​រូស​កាន់តែ​ធ្ងន់ធ្ងរ​ដូច​ជា​៖

– ជាតិ​ផ្អែម​សិប្បនិមិត្ត
– ជាតិ​កាហ្វេ​អុីន
– ផលិតផល​ធ្វើ​ពី​ទឹកដោះគោ
– អាហារ​ហិ​រ
– អាហារ​មាន​ជាតិ​ផ្អែម​ខ្លាំង

សម្រាប់​រឿង​ដែល​កម្រ​កើតឡើង​នោះ​គឺថា អ្នក​ប្រហែលជា​ត្រូវការ​ប្រើ​ថ្នាំ​ទប់ស្កាត់​ការ​រាករូស​ដោយ​មិនបាច់​មាន​វេជ្ជបញ្ជា​ហើយ ដូច​ជា Loperamide (Imodium)​។ អ្នក​ក៏​អាច​សាកល្បង​ប្រើ​ថ្នាំ​បំបាត់​ឈឺ​បន្ថែម​ទៀត​ដូច​ជា Ibuprofen ដើម្បី​ជួយ​ដល់​ការ​ឈឺចាប់​ជាដើម​។

៣-តើ​មាន​មធ្យោបាយ​អ្វី​ដែល​អាច​បង្ការ​បាន​ទេ? ៖ បើសិនជា​អ្នក​ឧស្សាហ៍​រាក​ដោយសារ​តែ​មក​រដូវ មាន​រឿង​មួយ​ចំនួន​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​បន្ថយ​ការ​រាករូស​នេះ​បាន​។ ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃមុន​ពេល​មក​រដូវ ចូរ​ចាប់ផ្តើម​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​លាមក​ធូរ ដើម្បី​ងាយ​បន្ទោបង់​។ យក​ល្អ​គួរតែ​ញ៉ាំ​នំ​បុ័ង​ធ្វើ​ពី​ស្រូវ​សាលី និង​បន្លែ​ផ្លែ​ឈើ​ទាំង​សម្បក​ដើម្បី​ទទួល​បាន​ជាតិ​សរសៃ​កាន់តែ​ច្រើន​។

ក្រៅពី​នេះ ចូរ​ពិចារណា​បន្ថែម​អាហារ​ប្រភេទ​ប្រូ​បាយ​អូ​ទិច​មួយ​ចំនួន​ទៅ​ក្នុង​របប​អាហារ​ដូច​ជា យ៉ា​អួរ​ជា​ដើម ព្រោះ​វា​នឹង​បង្កើន​ចំនួន​បាក់តេរី​ល្អ​ៗ​ក្នុង​ពោះវៀន ដើម្បី​ជួយ​បន្ថយ​ការ​រាករូស​។ ជា​ចុង​ក្រោយ ចូរ​គិត​គូរ​​ប្រើប្រាស់​ថ្នាំ Ibuprofen មួយ​ថ្ងៃ​ពីរ​ផង​មុន​ពេល​មក​រដូវ ដើម្បី​បន្ថយឥទ្ធិពល​នៃ​អ័រម៉ូន Prostaglandin ក្នុង​រាង​កាយ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ