ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ចាត់​ជាតិ​ផ្អែម​លើស​កម្រិត​​ពី​រាង​កាយ ជាមួយ​គន្លឹះ​បែប​ធម្មជាតិ​

4 ឆ្នាំ មុន

ការ​ទទួលទាន​អាហារ​ផ្អែម​លើស​កម្រិត​មិន​ត្រឹមតែ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម ឬ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បញ្ហា​សុខភាព​គួរ​អោយ​ព្រួយបារម្ភ​ជា​ច្រើន​ផ្សេង​ៗ​ទៀត​ផង​ដែរ​។ ​នោះ​ហើយ​ទើប​ការ​បន្សាប​ជាតិ​ផ្អែម​ចេញពី​រាង​កាយ​ជា​គំនិត​ដ៏​ប្រសើរ​បំផុត​មួយ​ទប់ស្កាត់​ជំងឺ​ផ្សេង​ៗ​ដែល​អាច​នឹង​កើតឡើង​ក្រោយ​ការ​ទទួលទាន​ផ្អែម​ច្រើន​។ ប៉ុន្តែ​ថា​តើ​គួរ​ធ្វើ​បែប​ណា​ទៅ​ទើប​អាច​បន្សាប ឬ​កម្ចាត់​ជាតិ​ផ្អែម​ចេញពី​ប្រព័ន្ធ​រាង​កាយ​បាន? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​ងាយ​ៗ​ដើម្បី​កម្ចាត់​ជាតិ​ផ្អែម​ពី​រាង​កាយ…

ការ​ទទួលទាន​អាហារ​ផ្អែម​លើស​កម្រិត​មិន​ត្រឹមតែ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម ឬ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បញ្ហា​សុខភាព​គួរ​អោយ​ព្រួយបារម្ភ​ជា​ច្រើន​ផ្សេង​ៗ​ទៀត​ផង​ដែរ​។ ​នោះ​ហើយ​ទើប​ការ​បន្សាប​ជាតិ​ផ្អែម​ចេញពី​រាង​កាយ​ជា​គំនិត​ដ៏​ប្រសើរ​បំផុត​មួយ​ទប់ស្កាត់​ជំងឺ​ផ្សេង​ៗ​ដែល​អាច​នឹង​កើតឡើង​ក្រោយ​ការ​ទទួលទាន​ផ្អែម​ច្រើន​។ ប៉ុន្តែ​ថា​តើ​គួរ​ធ្វើ​បែប​ណា​ទៅ​ទើប​អាច​បន្សាប ឬ​កម្ចាត់​ជាតិ​ផ្អែម​ចេញពី​ប្រព័ន្ធ​រាង​កាយ​បាន? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​ងាយ​ៗ​ដើម្បី​កម្ចាត់​ជាតិ​ផ្អែម​ពី​រាង​កាយ ៖

១. ទទួលទាន​ទឹក​ឱ្យ​បាន​ច្រើន​គ្រប់គ្រាន់ ៖ នៅ​រាល់ពេល​អ្នក​ឃ្លាន​ទទួលទាន​អ្វី​ដែល​ផ្អែម ចូរ​ទទួលទាន​ទឹក​មួយ​កែវ​។ ការ​ធ្វើ​បែប​នេះ​មិន​ត្រឹមតែ​ជួយ​បំបាត់​អារម្មណ៍​ឃ្លាន​ផ្អែម ឬ​ឆ្អែត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បន្សាប​ជាតិពុល​ផ្សេង​ៗ​ចេញពី​រាង​កាយ​ផង​ដែរ​។

២. ទទួលទាន​បន្លែ​ផ្លែ​ឈើ ៖ ត្រូវ​ប្រាកដ​ថា​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នកមាន​រួម​បញ្ចូល​ផ្លែ​ឈើ​និង​បន្លែស្រស់​ៗ​។ ជាតិ​ស​សៃ​ដែល​មាន​ផ្ទុក​នៅ​ក្នុង​បន្លែ​ផ្លែ​ឈើ​នឹង​ជួយ​កម្ចាត់​សារធាតុពុលរ រួម​ទាំង​ជាតិ​ផ្អែម​ដែល​លើស​ចេញពី​រាង​កាយ​។​លើស​ពី​នេះ​ទៅ​ទៀត បន្លែ​ផ្លែ​ឈើ​ក៏​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន​និង​ជាតិ​រ៉ែ​ដែល​ចាំបាច់​សម្រាប់​រក្សាសុខ​ភាពល្អ​ប្រសើរ​ផង​ដែរ​។

៣. ទទួលទាន​គ្រាប់​ធញ្ញជាតិ ៖ គ្រាប់​ធញ្ញជាតិ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ខ្លាញ់​សុខភាព​ល្អ​មាន​ប្រសិទ្ធិ​ភាព​ជួយ​ទប់ស្កាត់​និង​ដោះស្រាយ​ការ​រលាក​ផ្សេង​ក្នុង​រាង​កាយ​ដែល​បង្ក​ឡើង​ដោយ​ការ​ទទួលទាន​ជាតិ​ផ្អែម ឬ​ស្ករ​ច្រើន​។ ទោះជា​យ៉ាងណា​កុំ​ទទួលទាន​លើស​ពី​មួយ​ក្ដាប់ដៃ​ពេញ​ក្នុង​មួយ​ថ្ងៃ​។

៤. ទទួលទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់ ៖ របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​គួរតែ​មាន​ផ្ទុក​នូវ​អាហារ​ដែល​អាច​ផ្ដល់​អោយ​រាង​កាយ​នូវ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់​គ្រប់គ្រាន់​។ សាច់​ទ្រូង​មាន់ ស៊ុត និង​ត្រី​ជាដើម​សុទ្ធតែ​ជា​អាហារ​មាន​ផ្ទុក​ប្រូតេអ៊ីន​គុណភាព​ខ្ពស់​។ ប្រូតេអ៊ីន គឺ​ចាំបាច់​ណាស់​ក្នុង​ការ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​មិន​អោយ​ឡើង​ខ្ពស់​ខុស​ប្រក្រតី​។

៥. ធ្វើ​លំ​ហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់ ៖ មិន​ថា​អ្នក​ចង់​បន្សាប​ជាតិពុល​ប្រភេទ​បែប​ណា​ទេ ការ​ធ្វើ​លំ​​ហាត់​ប្រាណ​ជា​ផ្នែក​ដ៏​សំខាន់​បំផុត​មួយ​ដែល​គួរ​ត្រូវ​បាន​រួម​បញ្ចូល​។ ការ​ធ្វើ​លំ​ហាត់ប្រាណ​មិន​ត្រឹមតែ​មាន​ប្រសិទ្ធិ​ភាព​កម្ចាត់​ជាតិពុល​ផ្សេង​ៗ​ពី​រាង​កាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ដែល​របប​អាហារ​មាន​ជាតិ​ស្ករ​ខ្ពស់​នាំ​មក​ផង​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ