ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​សព​កម្មករ​ទាំង​២៨​នាក់​ដែល​ស្លា.ប់​បាត់បង់​ជីវិត​នៅ​ក្រុងព្រះសីហនុ

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋបាល​ខេត្ត និង​សាខា​កាកបាទក្រហម​ខេត្ត​ព្រះ​សីហ​នុ​បាន​ធ្វើ​ពិធីសូត្រមន្ត ដែល​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែមិថុនា​នេះ ដោយ​ពិធីសូត្រមន្ត​នេះ​មាន​ព្រះសង្ឃ​ចំនួន​២៨​អង្គ ត្រូវ​បាន​ប្រារព្ធ​ឡើង ដើម្បី​ឧទ្ទិស​កុសល​ជូន វិញ្ញាណក្ខន្ធ​សព​កម្មករ​ទាំង​២៨​នាក់…

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋបាល​ខេត្ត និង​សាខា​កាកបាទក្រហម​ខេត្ត​ព្រះ​សីហ​នុ​បាន​ធ្វើ​ពិធីសូត្រមន្ត ដែល​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែមិថុនា​នេះ ដោយ​ពិធីសូត្រមន្ត​នេះ​មាន​ព្រះសង្ឃ​ចំនួន​២៨​អង្គ ត្រូវ​បាន​ប្រារព្ធ​ឡើង ដើម្បី​ឧទ្ទិស​កុសល​ជូន វិញ្ញាណក្ខន្ធ​សព​កម្មករ​ទាំង​២៨​នាក់ ដែល​បាន​ស្លាប់​បាត់បង់​ជីវិត ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​នៅ​ក្រុងព្រះសីហនុ កាលពី​រាត្រី​ទាប​ភ្លឺ​ថ្ងៃ​ទី​២២ ខែមិថុនា​នេះ ។

ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះ​សី​ហនុមាន​ប្រសាសន៍​ថា ៖ ក្នុង​នាម​ថ្នាក់ដឹកនាំ​បាន​សំដែង​ការ​សោកស្តាយ​សោកសៅ​ក្រៃ​លែង ចំពោះ​ហេតុការណ៍​ដ៏​រន្ធត់​មួយ​នេះ​ព្រមទាំង​បាន​បួងសួង​ព្រលឹង​សព​ទាំង​២៨​នាក់​នេះ​មក​ទទួល​កុសលផល​បុណ្យ និង​បាន​ទៅ​កើត​នៅ​សុគតិភព​គ្រប់​គ្នា និង​ជូនពរ​អ្នក​ដែល​រង​របួស​ចំ​នួ​២៦​នាក់​ផង​ដែរ​អោយ​ឆាប់​ជា​សះស្បើយ ។ លោក​ក៏​បាន​សុំ​ការ​អភ័យទោស​ពី​ពលរដ្ឋ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ចំពោះ​ការ​ខ្វះខាត​ណាមួយ​ក្នុង​រដ្ឋបាល​របស់​លោក​រយៈពេល​ជិត​៤​ឆ្នាំ​មកនេះ ។

គួរ​រំលឹក​ថា នៅ​ថ្ងៃ​រាត្រី​ទាប​ភ្លឺ​ថ្ងៃ​ទី​២២ ខែមិថុនា អគារ​គ្រោង​ដែក​កម្ពស់​៧​ជាន់ របស់​ជនជាតិ​ចិន មា​នទី​តាំងនៅ​ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ត្រូវ​បាន​បាក់​រំលំ​បាន​បណ្តាល អោយ​កម្មករ​ខ្មែរ​ចំនួន​២៦​នាក់​របួស និង​២៨​នាក់​ទៀត​បាន​ស្លាប់​ក្នុង​គំនរ​អគារ​បាក់បែក​នោះ ។ បច្ចុប្បន្ន​អ្នក​ជាប់​ពាក់ព័ន្ធ​មួយ​ចំនួន​កំពុង​ចាត់ការ​តាម​ផ្លូវច្បាប់ ចំណែក​មូលហេតុ​នៃ​ការ​រលំ​បាក់​នេះ​កំពុង​ត្រូវ​បាន​ស៊ើប​អ​ង្គេ​ត​ដោយ​ក្រុម​ជំនាញ ។

ក្រោយ​កើតហេតុ​ការណ៍​ដ៏​គួរ​អោយ​សោកស្តាយ​នេះ​កម្លាំង​ជួយ​សង្គ្រោះ​ជាង​១៥០០​នាក់ មក​ពី​អង្គភាព​នានា បាន​មក​ជួយ​រុករក​មនុស្ស​ដែល​ជាប់​គាំង​ក្នុង​គំនរ​អគារ​រលំ​បាក់បែក​នេះ ដោយ​មាន​វត្តមាន​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ជា​ច្រើន​នាក់​ចុះ​សួរសុខទុក្ខ​ដោយ​ផ្ទាល់​ផង​ដែរ ។

ពិសេស​ជាង​នេះ​វត្តមាន​សម្តេច​តេ​ជោ​ហ៊ុន​សែន បាន​អញ្ជើញ​ចុះ​ដល់ទី​តាំង​បាក់​រលំ​អគារ​នេះ​ដោយ​ផ្ទាល់​រហូត​ដល់​ការ​រុក​រកបាន​បញ្ចប់​សព្វគ្រប់​នៅ​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែមិថុនា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ