ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹទ្ធាចារ្យ​​ឃី ម៉ុម​ និទាន​ពី​ល្ខោន​​យីកេ​​មុន​និ​ង​ក្រោយ​សម័យ​ខ្មែរក្រហម​

11 ឆ្នាំ មុន

រា​ជធានី​ភ្នំពេញ​​​ ៖​​​ «​យី​ក​​គឺ​ជា​ឆ្នាំ​ង​បាយ​របស់​គ្រួសារ​ខ្ញុំ​តាំង​ពី​ជំនាន់​ឪពុក​របស់​ខ្ញុំ(​​លោក​តាឃី )ម​ក​ម៉្លេះ​​ ។ ខ្ញុំ​បាន​ហាត់​រៀន​សម្តែង​យី​កេ​​ជា​មួយ​ឪពុក​របស់​ខ្ញុំ​តាំង​ពី​អាយុ​១២​ឆ្នាំ​ ហើយ​គ្រួសារ​របស់​ខ្ញុំ​តែ​ង​តែ​ដើរ​សម្តែង​នៅ​តាម​បណ្តា​ខេត្ត​នានា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ។ ប៉ុន្តែ​​ល្ខោន​យីក​​​បាន​ចាប់​ផ្តើម​ស្រុត​ចុះ​ បន្តិ​ចម្តងៗ​នៅអំឡុង​ឆ្នាំ​២០០០​​​ ហើយ​បច្ចុប្បន្ន​ ស្ទើរ​តែ​គ្មាន​ទូរទស្សន៍​ឬ​វិទ្យុ​ណា​ចាក់​ផ្សាយ​​​

រា​ជធានី​ភ្នំពេញ​​​ ៖​​​ «​យី​ក​​គឺ​ជា​ឆ្នាំ​ង​បាយ​របស់​គ្រួសារ​ខ្ញុំ​តាំង​ពី​ជំនាន់​ឪពុក​របស់​ខ្ញុំ(​​លោក​តាឃី )ម​ក​ម៉្លេះ​​ ។ ខ្ញុំ​បាន​ហាត់​រៀន​សម្តែង​យី​កេ​​ជា​មួយ​ឪពុក​របស់​ខ្ញុំ​តាំង​ពី​អាយុ​១២​ឆ្នាំ​ ហើយ​គ្រួសារ​របស់​ខ្ញុំ​តែ​ង​តែ​ដើរ​សម្តែង​នៅ​តាម​បណ្តា​ខេត្ត​នានា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ។ ប៉ុន្តែ​​ល្ខោន​យីក​​​បាន​ចាប់​ផ្តើម​ស្រុត​ចុះ​ បន្តិ​ចម្តងៗ​នៅអំឡុង​ឆ្នាំ​២០០០​​​ ហើយ​បច្ចុប្បន្ន​ ស្ទើរ​តែ​គ្មាន​ទូរទស្សន៍​ឬ​វិទ្យុ​ណា​ចាក់​ផ្សាយ​​​សិល្បៈ​មួយ​នេះ​ទេ​ »។ នេះ​​គឺ​ជា​សម្តី​របស់​ព្រឹទ្ធា​ចារ្យ​ឃី​ ម៉ុម​​ អតីត​ជា​តួ​សម្តែង​​ ជា​​អ្នក​គ្រប់​គ្រង​និង​​ជា​គ្រូ​បង្រៀន​​​​សិល្បៈ​ល្ខោន​យីកេ​ដ៏​ល្បី​ល្បាញ​ម្នាក់​ ។

ព្រឹទ្ធា​ចារ្យ​ដែល​មាន​ដើម​កំណើត​​​នៅ​ភូមិ​​ដកព ឃុំ​បឹង​ត្រាញ់ខាង​ត្បូង ​ស្រុក​សំរោង ខេត្ត​តាកែវ​ រូប​នេះ​​​​​ក្នុង​ជំនួប​កាល​ពី​ពេល​​ថ្មីៗ​នេះ​និទាន​ឱ្យ​​ដឹង​ថា​ ​នៅ​មុន​សម័យ​ខ្មែរ​ក្រហម ​ល្ខោន​​​យី​កេ​គឺ​​ជា​សិល្បៈ​មួយ​ដែល​ទទួល​បាន​ការ​គាំ​ទ្រ​​ខ្លាំង​ពី​ប្រជា​ជន​ខ្មែរ​យើង​ទាំង​ចាស់​ទាំង​ក្មេង​​ ហើយ​រឿង​បុរាណ​ខ្មែរ​ជា​ច្រើន​ត្រូវ​បាន​លើ​ក​យ​ក​មក​សម្តែង​ដូច​ជា​ មរ​ណ​មាតា​ ព្រះ​លក្សិណវ​ង្ស​ ព្រះ​ជិន​វង្ស​ ​និង​រឿង​ផាត់ស​មុទ្រ​ជា​ដើម​ ។

​​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ដ៏​សាហាវ​យង់​ឃ្នង ​លោកយាយ​ព្រឹទ្ធាចារ្យ​​​មាន​ប្រសាសន៍​ថា​«​​ ទម្រង់​សិល្បៈ​ទាំង​អស់​ត្រូវ​បាន​បំផ្លាញ ​​ហើយ​សិល្ប​ករ-​សិល្ប​ការិនី​ស្ទើរ​តែ​ទាំ​ង​អស់​ត្រូវ​បាន​សម្លាប់​យ៉ាង​អាណោ​ចអាធ័ម​​ ។​ ​ សំណាង​ណាស់​ដែល​គ្រួសារ​របស់​ខ្ញុំ​អាច​គេច​រួច​​ខ្លួន​ពី​ការ​សម្លាប់​​នេះបាន​ ។​ វា​នៅ​តែ​ជា​សុបិន​អាក្រក់​ដែល​​ដក់​ជាប់​នៅ​ក្នុង​ចិត្ត​ខ្ញុំ​ជា​និច្ច​។​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ ខ្ញុំ​ និង​គ្រួសារ​ត្រូវ​បាន​គេ​ជម្លៀស​រួម​ជា​មួយ​ប្រជា​​ជន​ជា​ច្រើន​ទៀត​ទៅ​ខេត្ត​ពោធិ៍​​សាត់​នៅ​តំបន់​ភូមិ​ដំរីស​ ។​ វប្ប​ធម៌​​ សិល្បៈ​ សាសនា​​​ រួម​ទាំង​មនុស្ស​ត្រូវ​បាន​គេ​សម្លាប់​រង្គាល​​ដោយ​មិន​ដឹង​កំហុស​ ​។ ​សិល្បករ-​សិល្ប​ការិនី​ជា​ច្រើន​នាក់​ត្រូវ​បាន​គេ​សម្លាប់​យ៉ាង​រន្ធត់​ប៉ុន្តែក៏​មាន​អ្នក​សិល្បៈ​ ជា​ច្រើន​ទៀត​នៅ​មាន​ជីវិត​នៅ​រស់​​​ដោយ​ការ​ភៀស​ខ្លួន​ទៅ​ប្រទេស​ក្រៅ​ ។​​ ពួក​យើង​អាច​រស់​បាន​ពី​ការ​យក​ទៅ​សម្លាប់​ព្រោះ​យើង​ព្យា​យាម​លាក់​បាំង​ពី​ប្រវត្តិ​ពិត​មិន​ឲ្យ​គេ​ដឹង​ថា​យើង​ជា​អ្នក​សិល្បៈ ​បើមិន​អ៊ី​ចឹង​គឺ​ស្លាប់​ទាំង​អស់​តែ​ម្តង ។

នៅ​​ក្រោយ​ថ្ងៃរំដោះ​ឆ្នាំ​១៩៧៩​​គ្រួសារ​របស់​ខ្ញុំ​ក៏​បាន​ជួប​ជុំ​គ្នា​ជា​មួយ​កូន​៦​នាក់​ទៀត​​ ហើយ​បាន​​​ចាក​ចេញ​​ពី​ស្រុក​កំណើត​​​​នៅ​ខេត្ត​តាកែវ​​​​ម​ក​រស់​នៅ​ទី​ក្រុង​ភ្នំពេញ​​​ក្នុ​ង​បុព្វ​ហេតុ​​ដើម្បី​​សិល្បៈ​​ល្ខោន​​យីកេ​ ។​ ​​​​ខ្ញុំ​បាន​ចូល​ធ្វើ​ជា​គ្រូប​ង្រៀន​​យីកេ​​នៅ​សាលាវិចិត្រសិល្បៈ ​និង​​បាន​ចូល​ធ្វើ​ការ​នៅ​ក្នុង​ក្រុម​សម្តែង​ព្រះរាជ​ទ្រព្យ​ ។​ ពេល​នោះ​ខ្ញុំ​ជា​អ្នក​ច្រៀង​ចម្រៀង​បុរាណ និង​ជា​អ្នក​ពោល​នៅ​ក្នុង​រឿង​រាម​កេរ្តិ៍ ​​។​ ខ្ញុំធ្លាប់​​បាន​ចេញ​ទៅ​សម្តែង​យីកេ​នៅ​ប្រទេស​ថៃ​ ឡាវ​ និង​វៀត​ណាម​ ។ នៅ​ពេល​នោះ​យី​កេ​មាន​ភាព​ល្បី​ល្បាញ​ណាស់​សម្រាប់​​​​ប្រជា​ជន​ខ្មែរ​ ហើយ​ស្ទើ​តែ​គ្រប់​ស្ថានីយ​វិទ្យុ​ និង​កម្ម​វិធី​ទូរទស្សន៍​តែង​តែ​ចាក់​ផ្សាយ​ជា​ប្រចាំ» ។

​​​លោក​យាយ​ឃី មុំ​ សង្កេត​ឃើញ​​នៅ​ក្នុង​អំឡុង​ឆ្នាំ២០០០​ល្ខោន​យី​កេ​​ចាប់​ផ្តើ​ម​ស្រុត​ចុះ​ទៅ​វិញ​ បន្តិច​ម្តងៗ​ដែល​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ស្ទើរ​តែ​គ្រប់​បណ្តា​ស្ថានីយទូរទស្សន៍​ និង​​វិទ្យុ​មិន​មាន​​ផ្សាយ​ការ​សម្តែង​ល្ខោន​យី​កេ​​ ។ យ៉ាង​ណា​ក៏​​ដោយ​​ព្រឹទ្ធា​ចារ្យ​​ឃី​ ម៉ុម​ នៅ​តែ​សម្តែង​ការ​សប្បាយ​​រីក​រាយ​ក្នុង​​​​ខណៈ​​ដែល​​​​គាត់​​​នៅ​តែ​បន្ត​បង្រៀន​ ក្មេងៗ​​​ពី​​ជំនាញ​សិល្បៈ​​​បុរាណ​​មួយ​នេះ​​​នៅ​​អង្គ​ការ​សិល្បៈ​ខ្មែ​រ​អមតៈ​ ហើយ​បាន​មើល​ឃើញ​ថា​សិស្សរ​បស់​​គាត់​ ម្នាក់ៗ​​​មាន​ចិត្ត​ចង់​ចេះ​ចង់​ដឹង​ពី​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ​​​​យីកេ​​ ។​ ព្រឹទ្ធា​​ចារ្យ​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​​យីកេ​​​នឹង​ល្បី​ឈ្មោះ​​ម្តង​​ទៀត​ ហើយ​​កូន​ខ្មែ​រ​នឹង​ថែ​រក្សា​វា​ឲ្យ​បាន​គង់​វង្ស ។

តាម​ការ​ឲ្យដឹង​ពី​ព្រឹទ្ធា​ចារ្យ​ឃី​ ម៉ុម​ ល្ខោន​យី​​កេ​ជា​ទម្រង់​សិល្បៈ​ចំណាស់​មួយ​ក្នុង​ចំណោម​ទម្រង់​សិល្បៈ​​បុរាណ​ខ្មែរ​ជា​ច្រើន​ទៀត​មាន​តាំងពី​សម័យ​​​យូរ​លង់​មក​ហើយ​ ។​ ល្ខោន​យី​ក​មាន​ក្បាច់​រាំ​១​២​ក្បាច់​ អម​ជា​មួយ​​​​ចម្រៀង​ជា​ច្រើន​បទ​ និង​មាន​ស្គរ​យី​កេ​ ធំៗ​ចំនួន​ពីរ​ ។​

តួ​អង្គ​ឯក​ ​និង​តួ​អង្គ​ សំខាន់ៗ​​ពេល​​សម្តែង​​ត្រូវ​និយាយ​ និង​ច្រៀង​ដោយខ្លួនឯង​ផ្ទាល់​ទៅ​តាម​សាច់​រឿង​​ ប៉ុន្តែ​ក៏​មាន​អ្នក​ច្រៀង​ និង​អ្នក​ពោល​បន្ទរ​ដែរ​ ។

មុន​សម្តែង​សាច់​រឿង​​​​យីកេ​​​មាន​ការ​សម្តែង​​​​​ហោម​រោង​​ដែល​អាច​ហៅ​បាន​ថា​​ របាំ​យី​កេ​ហោម​រោង​​​ដើម្បី​ថ្វា​យដល់​​​គ្រូយីកេ​សុំ​សេច​ក្តី​សុខ​​សប្បាយ​ពេល​សម្តែង​ និង​ដើម្បី​ឲ្យ​ការ​សម្តែ​ង​​​មាន​ដំណើរ​ការ​ល្អ ៕