ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​យន្ត មីន មាន​អារម្មណ៍​សោកស្តាយ​បំផុត ចំពោះ​សោកនាដកម្មរ​លំបាក់​អគារ​៧​ជាន់

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុបានប្រជុំ​សរុបលទ្ធការងារខែមិថុនានៅ​រសៀល​ថ្ងៃ​ទី​២៧ ខែមិថុនា​នេះ ហើយ​លើក​ទិស​ដៅ​អនុវត្ត​បន្ត​ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​អស់លោក លោកស្រី ជា​ប្រធាន អនុប្រធាន​មន្ទីរ​ស្ថាប័ន…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុបានប្រជុំ​សរុបលទ្ធការងារខែមិថុនានៅ​រសៀល​ថ្ងៃ​ទី​២៧ ខែមិថុនា​នេះ ហើយ​លើក​ទិស​ដៅ​អនុវត្ត​បន្ត​ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​អស់លោក លោកស្រី ជា​ប្រធាន អនុប្រធាន​មន្ទីរ​ស្ថាប័ន ពាក់ព័ន្ធ​បាន​មក​ចូលរួម​យ៉ាង​កុះករ ។

បន្ទាប់​ពី​របាយការណ៍​របស់​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​រួច​មក​លោក យន្ត មីន អភិបាលខេត្ត​បាន​ធ្វើការ​វាយតម្លៃ​ថ្លែងអំណរគុណ​ចំពោះ​មន្ត្រី​មន្ទីរ​អង្គភាព​ទាំងអស់ ដែល​បាន​ខិតខំ​ធ្វើ​ឲ្យ​ខេត្ត​ព្រះ​សី​ហនុមាន​ការ​អភិវឌ្ឍន៍​រីក​ចម្រើន​ធ្វើ​ឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​បាន​ល្អ​ប្រសើរ និង​បាន​ផ្តាំផ្ញើ​មន្ត្រី​ទាំងអស់​ត្រូវ​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ​ដោយ​ភាព​ស្មោះត្រង់ និង​យក​ច្បាប់​ជា​គោល ។ លោក​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​មន្ត្រី​មន្ទីរ អង្គភាព​ពាក់​ព​ន្ធ័​នានា ដែល​ខិតខំ​បំពេញការងារ​ក្នុង​ការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ក្នុង​ឧប្បទ្ទវហេតុ​នៃ​ការ​ដួលរ​លំបាក់​អគារ​កម្ពស់​៧​ជាន់ ដែល​បាន​សាងសង់​បាន​ប្រមាណ​ជា​៦០​ភាគរយ ហើយ​ត្រូវរ​លំបាក់ កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា​ហ​នេះ បណ្តាល​ឱ្យ​មនុស្ស​២៦​នាក់​រង​របួស និង​២៨​នាក់​ផ្សេង​ទៀត​បាន​ស្លាប់​បាត់បង់​ជីវិត ។

លោក​អភិបាលខេត្ត​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​លោក លោកស្រី​ជា​ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ចំណុះ​សាលាខេត្ត​ដែល​បាន​គាំទ្រ​ក្នុង​ការ​ដឹកនាំ​របស់​លោក​ក្នុង​រយៈពេល​ជិត​៤​ឆ្នាំ​កន្លង​មកនេះ​បាន​ធ្វើ​ឱ្យ​ខេត្ត​ព្រះ​សី​ហនុមាន​ការ​អភិវឌ្ឍ​រីក​ចម្រើន​យ៉ាង​លឿន​មាន​សំណង់​អគារ​ពាណិជ្ជកម្ម សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន យ៉ាងច្រើន​ធ្វើ​ឱ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​បាន​ធូរធា​ដូច​សព្វ​ថ្ងៃនេះ ព្រមទាំង​បាន​ផ្តាំផ្ញើ​មន្ត្រី​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ខិតខំ​បំពេញការងារ​បម្រើ​ប្រជាពលរដ្ឋ​ដោយ​ស្មោះត្រង់ ភាព​ជឿជាក់ និង​យក​ច្បាប់​ជា​គោល ។

លោក​ក៏​បាន​រំលឹក​ឡើង​វិញ ចំពោះ​ហេតុការណ៍រ​លំបាក់​អគារ​នា​ពេល​កន្លង​មកនេះ លោក​មាន​អារម្មណ៍​សោកស្តាយ​បំផុត ចំពោះ​សោកនាដកម្ម​នៃ​ការ​បាក់​រលំ​អគារ​៧​ជាន់ ហើយ​ចំពោះ​ព្រឹ​ត្ត​ការណ៍​នេះ​ក៏​អាច​នាំ​ឱ្យ​មាន​ផល​ប៉ះពាល់​ខ្លះ​ៗ​ចំពោះ​ដំណើរការ​វិនិយោគ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ព្រោះ​អ្នក​វិនិយោគ និង​ភ្ញៀ​ង​ទេសចរ​អាច​មានការ​ព្រួយបារម្ភ​ក្នុង​រយៈពេល​ខ្លី​ក៏​ប៉ុន្តែ​លោក​សង្ឃឹមថា អ្វី​ៗ​នឹង​ប្រសើរ​ឡើង​វិញ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​ហើយ ខេត្ត​ព្រះ​សីហ​នុ​នឹង​កាន់តែ​មានការ​អភិវឌ្ឍ​រីក​ចម្រើន​ថែម​ទៀត​ជាក់​ជា​មិន​ខាន ។

លោក​យន្ត មីន​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ចំណុច​សំខាន់​ៗ​មួយ​ចំនួន​ដែល​យើង​ត្រូវ​រួម​គ្នា​ដោះស្រាយ​រួម​មាន​១ – បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់ និង​ចរាចរណ៍ ។ ២-​បរិស្ថាន (​ការ​គ្រប់គ្រង​សំណល់​រឹង​រាវ​) ។ ៣ – ពិនិត្យ​ភាព​ស្របច្បាប់​របស់​ជនបរទេស​ស្នាក់​នៅ​រកស៊ី​នៅ​ក្រុង​ព្រះ សីហ​នុ ។ ៤ – ការ​គ្រប់គ្រង​ការដ្ឋាន​សំណង់​ធ្វើ​ឱ្យ​ម៉ឺងម៉ាត់​ស្រប​តាម​ច្បាប់ បទដ្ឋាន​បច្ចេកទេស ។ ៥ – បញ្ហា​ភាព​អនាធិបតេយ្យ​ដីធ្លី​ត្រូវ​តែ​ទប់ស្កាត់​ដោះស្រាយ​ឱ្យ​មាន​តម្លាភាព ។ ៦ – ស្នើ​រដ្ឋបាល​ក្រុង​រៀបចំ street food (​កន្លែង​លក់​អាហារ​តាម​ចិញ្ចើម​ផ្លូវ​ឱ្យ​ពលរដ្ឋ​លក់ដូរ​ពេល​យប់​)​។

៧- ការងារ​គ្រប់គ្រង​អូរ​ប្រឡាយ​ទប់ស្កាត់​ការ​រំលោភ​យក​ចំណី​អូរ​ជា​កម្មសិទ្ធិឯកជន ។ ៨-​បន្ត​ពិនិត្យ​ការងារ​ធ្វើ​អាង ប្រព្រឹត្តិកម្ម​តាម​ទីតាំង​សំណង់​ទាំងអស់​ក្នុង​ក្រុង ។ ៩ – ពង្រឹង​សេវា​សាធារណ​ជូន​ពលរដ្ឋ​បាន​លឿន​មានគុណ​ភាព តម្លាភាព និង​គណនី​យ​ភាព ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មាន​ទំ​ទុកចិត្ត ។ ១០- យកចិត្តទុកដាក់​ការងារ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ។ ១១ – ពង្រឹង​ឯកសារ​រដ្ឋបាល​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាស់ ។ ១២ – ការ​អនុវត្ត​ការងារ​ត្រូវ​យក​ច្បាប់​ជា​គោល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ