ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទល់លាមក​មែន​ទេ! ពេល​នេះ​​អស់​បារម្ភ​ហើយ​ជា​មួយ​វិធីងាយៗ​ទាំង​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

ជា​ធម្មតា​អាកា​រៈ​ទល់លាមក​កើត​មាន​ឡើង​នៅ​ពេល​ប្រព័ន្ធ​រំលាយ​អាហារ ឬ​ក្រពះ​ពោះវៀន​ជួប​ភាព​ពិបាក​ក្នុង​ការ​រំលាយ​និង​ធ្វើ​ចលនា​បណ្ដាល​អោយ​មានការ​ស្ដុក​កាក​សំណល់​មិន​បញ្ចេញ​មក​ក្រៅ​រហូត​ដល់​ទៅ​ច្រើន​ជាង ៣ ថ្ងៃ​។​ញ្ហា​ទល់លាមក គឺ​មិនមែន​ជា​រឿង​លេងសើច​នោះ​ទេ ខណៈ​ដែល​រាង​កាយ​ត្រូវការ​បញ្ចេញ​​កាក​សំណល់​ដើម្បី​ជៀសវាង​ការ​បង្ក​ទៅ​ជា​ជាតិពុល​ផ្ដល់​ផលប៉ះពាល់​គួរ​អោយ​ព្រួយបារម្ភ​ក្នុង​រាង​កាយ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​អោយ​ដឹង​ពី​វិធី​ងាយ​ៗ​ដើម្បី​ព្យាបាល​អាកា​រៈ​ទល់លាមក​ឆាប់រហ័ស ៖…

ជា​ធម្មតា​អាកា​រៈ​ទល់លាមក​កើត​មាន​ឡើង​នៅ​ពេល​ប្រព័ន្ធ​រំលាយ​អាហារ ឬ​ក្រពះ​ពោះវៀន​ជួប​ភាព​ពិបាក​ក្នុង​ការ​រំលាយ​និង​ធ្វើ​ចលនា​បណ្ដាល​អោយ​មានការ​ស្ដុក​កាក​សំណល់​មិន​បញ្ចេញ​មក​ក្រៅ​រហូត​ដល់​ទៅ​ច្រើន​ជាង ៣ ថ្ងៃ​។​ញ្ហា​ទល់លាមក គឺ​មិនមែន​ជា​រឿង​លេងសើច​នោះ​ទេ ខណៈ​ដែល​រាង​កាយ​ត្រូវការ​បញ្ចេញ​​កាក​សំណល់​ដើម្បី​ជៀសវាង​ការ​បង្ក​ទៅ​ជា​ជាតិពុល​ផ្ដល់​ផលប៉ះពាល់​គួរ​អោយ​ព្រួយបារម្ភ​ក្នុង​រាង​កាយ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​អោយ​ដឹង​ពី​វិធី​ងាយ​ៗ​ដើម្បី​ព្យាបាល​អាកា​រៈ​ទល់លាមក​ឆាប់រហ័ស ៖

១. ទទួលទាន​ទឹក ៖ ការ​ទទួលទាន​ទឹក គឺ​ចាំបាច់​ណាស់​នៅ​ពេល​អ្នក​ទល់លាមក​។ អ្នក​គួរ​បង្កើន​ការ​ទទួលទាន​ទឹក​ដើម្បី​ទប់ស្កាត់​បញ្ហា​លាមក​ឡើង​រឹង​ស្ងួត​ពិបាក​នឹង​បញ្ចេញ​។ ការ​ទទួលទាន​ទឹក​ច្រើន​គ្រប់គ្រាន់​ធ្វើ​ឱ្យ​លាមក​ទន់​ងាយ​នឹង​បញ្ចេញ​មក​ក្រៅ​។ អ្នក​ក៏​អាច​ទទួលទាន​ទឹកក្រូច​ឆ្មារ​ផង​ដែរ ដោយ​គ្រាន់តែ​ច្របាច់​ក្រូចឆ្មារ​មួយ​ចូល​ក្នុង​ទឹក​ក្ដៅ​ឧណ្ហ​ៗ ១​ពែង​។ ទឹកក្រូច​ឆ្មារ​ក្ដៅ​ឧណ្ហ​ៗ​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​ឱ្យ​កាន់តែ​ប្រសើរ​និង​សកម្ម​។

២. ទទួលទាន​ទឹក​ផ្លែ​ឪឡឹក​ស្រស់ ៖ ជា​ជម្រើស​នៃ​ភេសជ្ជៈ​ដ៏​ប្រសើរ​បំផុត​មួយ​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ទល់លាមក​។ នោះ​ក៏​ព្រោះតែ​ឪឡឹក​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ទឹក​និង​ជាតិ​ស​សៃ​ដែល​ជួយ​សម្រួល​ចលនា​ពោះវៀន ព្រមទាំង​ទប់ស្កាត់​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាង​កាយ​ដែល​បណ្ដាល​អោយ​ទល់លាមក​ទៀត​ផង​។

៣. ធ្វើ​លំ​ហាត់ប្រាណ ៖ សកម្មភាព​រាង​កាយ​មួយ​ចំនួន​ក៏​អាច​ជួយ​ទប់ស្កាត់​ព្យាបាល​អាកា​រៈ​ទល់លាមក​បាន​យ៉ាង​ប្រសើរ​ផង​ដែរ​។ អ្នក​អាច​ចាប់ផ្ដើម​ជាមួយ​លំ​ហាតប្រាណ​ងាយ​ៗ ដូច​ជា ដើរ​យឺត​ៗ​សម្រាប់​រយៈ ៣០ វិនាទី រហូត​ដល់​មាន​អារម្មណ៍​ធូរស្រាល​ជាង​មុន​។ ការ​ធ្វើ​លំ​ហាត់ប្រាណ​មួយ​ចំនួន​អាច​ជួយ​ម៉ាស្សា​ពោះវៀន ដូច្នេះ​អ្នក​នឹង​មិន​ជួប​ប្រទះ​បញ្ហា​ទាក់ទង​ជាមួយ​លាមក​ទៀត​ឡើយ​។

៤. ទទួលទាន​ផ្លែ​ព្រូន ៖ មិន​ថា​ទទួលទាន​ផ្លែ ឬ​ទឹក​ផ្លែ​ព្រូន​នោះ​ទេ គឺ​សុទ្ធតែ​ផ្ដល់​លទ្ធផល​ល្អ​ប្រសើរ​ចំពោះ​ការ​ដោះស្រាយ​បញ្ហា​ពិបាក​ក្នុង​ការ​បត់ជើងធំ​។ ផ្លែ​ឈើ​ប្រភេទ​នេះ គឺជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​ជាតិ​ស​សៃ​និង​សារធាតុ sorbitol ដែល​ជួយ​បន្ទន់​លាមក​។ ដូច្នេះ​ដើម្បី​បង្ការ​ក៏​ដូច​ជា​ព្យាបាល​បញ្ហា​ទល់លាមក ចូរ​ទទួលទាន​ទឹក​ផ្លែ​ព្រូន​ឲ្យ​បាន ២ កែវ ក្នុង​មួយ​ថ្ងៃ គឺ​ពេល​ព្រឹក និង​ពេល​យប់​។

៥. ទទួលទាន​យ៉ា​អ៊ួ​រ ៖ Gut flora ឬ​ពពួក​បាក់តេរី​ការពារ​ភ្នាស​ពោះវៀន​និង​ជួយ​រំលាយ​អាហារ គឺ​ត្រូវ​តែ​មាន​សុខភាព​ល្អ ដើម្បី​ទប់ស្កាត់​បញ្ហា​ទល់លាមក ឬ​រាក​។ នៅ​ពេល​បាក់តេរី​ល្អ​និង​អាក្រក់​ក្នុង​ពោះវៀន​គ្មាន​តុល្យភាព នោះ​បញ្ហា​ទាក់ទង​ការ​រំលាយ​អាហារ​ប្រាកដជា​កើតឡើង​។ វិធី​ដ៏​ល្អ​បំផុត​ដើម្បី​នាំ​យក​នូវ​តុល្យភាព​នៃ Gut flora ត្រឡប់​ទៅ​ដូច​ប្រក្រតី​វិញ​បាន គឺ​ការ​ទទួលទាន​យ៉ា​អ៊ួ​រ​សុទ្ធ​គ្មាន​លាយ​គ្រឿងផ្សំ​បន្ថែម​រសជាតិ​អោយ​បាន​ពី ១ ទៅ ៣ ពែង ក្នុង​មួយ​ថ្ងៃ​។ ទទួលទាន ១ នៅ​ពេល​ព្រឹក ហើយ​នៅ​សល់​ទុក​ទទួលទាន​ជា​អាហារ​សម្រន់​។

៦. ទទួលទាន​ផ្លែ​ចេក ៖ មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស​សៃ​និង​ប៉ូ​តា​ស្យូ​ម ដែល​សម្រួល​ដល់​ការ​រំលាយ​អាហារ​ធ្វើ​អោយ​អ្នក​បត់ជើង​បាន​ស្រួល​។ ដូច្នេះ​ចូរ​ព្យាយាម​ទទួលទាន​ផ្លែ​ចេក​អោយ​បាន ១ ក្នុង​មួយ​ថ្ងៃ​ដើម្បី​ជៀស​ឆ្ងាយ​ពី​បញ្ហា​ទល់លាមក (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ