ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ​ខួប​៦៨​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមិថុនា​នេះ​សម្តេច​​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជា​ជ​កម្ពុជា និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ចូលរួម​ប្រារព្ធ​ខួប​៦៨​ឆ្នាំ ខួប​៦៨​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា (២៨…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមិថុនា​នេះ​សម្តេច​​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជា​ជ​កម្ពុជា និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ចូលរួម​ប្រារព្ធ​ខួប​៦៨​ឆ្នាំ ខួប​៦៨​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១៩) នៅ​ម​ជ្ឍ​មណ្ឌល​កោះ​ពេជ្រ ដែល​មាន​សមាជិក​សមាជិការ​រាប់​ម៉ឺន​នាក់ ។

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចាប់បដិសន្ធិ​នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​១៩៥១ ដោយ​មានឈ្មោះ​ដើម​ថា «​គណបក្ស​ប្រជាជន​បដិវត្តន៍​ខែ្ម​រ​» ហើយ​នៅ​ឆ្នាំ​១៩៩១ បាន​ប្តូរ​ឈ្មោះ​មក​ជា​គណបក្ស​ប្រជាជន​កម្ពុជា ។ ចាប់តាំងពី​ពេល​បដិសន្ធិ​រហូត​មក​ដល់​បច្ចុប្បន្ន គណបក្ស​បាន​ប្រកាន់ខ្ជាប់​នូវ​គោលបំណង និង​ឧត្តមគតិ​របស់​ខ្លួន គឺ​ឈរ​នៅ​ខាង​ប្រជាជន​ផ្សារ​ភ្ជាប់​រួមសុខ រួមទុក្ខ ជាមួយ​ប្រជាជន ខិតខំ​ប្រមូល​កម្លាំង​ប្រជាជាតិ​ទាំងមូល​ដែល​មាន​ឧត្តមគតិ​ស្នេហា​ជាតិ​មាតុភូមិ ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ និង​សន្តិភាព ដោយ​មិន​ប្រកាន់​ឋានៈ​ជីវភាព ជនជាតិ ជំនឿ សាសនា អតីតកាល ដើម្បី​រួម​កម្លាំង​គ្នា​ការពារ​មាតុភូមិ ការពារ​សមិទ្ធិ​ផល​សង្គម​ជាតិ និង​កសាង​ប្រទេស​កម្ពុ​ជាមួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម ។

ក្រោម​ម្លប់​សន្តិភាព និង​ក្រោម​ការ​ដឹកនាំ​របស់ គណបក្ស​ប្រជាជន​កម្ពុជា ប្រទេស​ជាតិ​យើង​នឹង​កាន់តែ​រីក​ចម្រើន​លឿន​ទៅ​មុខ ។ នេះ​បើ​តាម​បណ្តាញ​សង្គម​របស់​សម្តេច​តេ​ជោ​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ